មីនា
ល្បិចនិងគន្លឹខ្លះៗ ៖ ដើម្បីបង្កើត POP-UP Window លើ Browser នៅក្នុង PHP
♦ រៀបរៀងដោយ អតីតសិស្ស ឌី ជីវ៉ា http://training.antkh.com/students/?s=3707 កែសម្រួលនៅខែមិថុនា ឆ្នាំ ២០២៤ ដោយ កញ្ញា យឹម ស្រីយ៉ឺ
សួស្តី! ! ប្រិយមិត្ត ទាំងឡាយ ជាពិសេសអ្នកដែលកំពុង សិក្សាលើភាសា PHP ទាំងអស់គ្នា ។ ប្រាកដណាស់ថាអ្នកទាំងអស់គ្នាចង់ធ្វើឲ្យគេហទំព័ររបស់អ្នក មើលទៅមានភាពរស់រវើកគួរឲ្យមានភាពទាក់ទាញ ដូចនេះថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើ Pop-up window នៅលើ Browser ដល់អ្នកទាំងអស់គ្នា នៅពេលអ្នកចង់បង្ហាញព័ត៌មានអ្វីមួយ ឬការបើកURLថ្មីតាមរយៈ POP UP នៅក្នុងគេហទំព័ររបស់លោកអ្នក ទៅកាន់អ្នកប្រើប្រាស់ ជាមួយនឹងភាសា Javascript ។ “តោះ” កុំឲ្យរង់ចាំយូរយើងទៅមើលលទ្ធផល និង កូដ នៅខាងក្រោមទាំងអស់គ្នា៖
ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
+ លទ្ធផលកូដ
- នៅពេលយើងចុចនៅលើប៊ូតុង “Click Me” វានឹងបង្ហាញនូវ POP UP មួយចេញមក ។
+ ពន្យល់កូដនៅក្នុង File PHP
- នៅបន្ទាត់ទី៨ គេប្រើ Tag link ដើម្បីតភ្ជាប់ជាមួយ File PHP ជាមួយ File CSS ។
- នៅបន្ទាត់ទី១៣ គេបង្កើត Tag Button មួយដែលមានឈ្មោះ Class ថា “popup-button” និងប្រើប្រាស់ onclick
ដើម្បីបង្កើតព្រឹត្តិការណ៍ (Event) ជាមួយFunction “openWebsite” បន្ត ។
- នៅបន្ទាត់ទី ១៥ រហូតដល់បន្ទាត់ ២០ ជាប្លុកកូដ Javascript: នៅបន្ទាត់ទី ១៦ គេតាង Variable មួយឈ្មោះ
“WebsiteUul” ស្មើនឹង URl ដែលចង់បង្ហាញនៅពេលបើក POP UP ។
- នៅបន្ទាត់ទី១៨ ក្នុង Function openWebsite () គេប្រើប្រាស់ window.open ដើម្បីធ្វើការបើក Pop up នៅលើ Browser ។
នៅក្នុង Method window.open () មាន Parameter ដូចជា៖
- Variable websiteUrl គឺជា URL របស់ Website ដែលត្រូវបើកនៅពេល Pop up បង្ហាញ
- Name “_blank” គឺជា default value
- "width=600, height=600" គឺជាការកំណត់ទំហំប្រវែង របស់ Pop up នៅពេលបង្ហាញ ។
+ ពន្យល់កូដនៅក្នុង File CSS
- បន្ទាត់ទី២រហូតដល់បន្ទាត់ទី១០គឺការកំណត់ ទំហំអក្សរ គម្លាតក្នុងប៊ូតុ ពណ៌នៅផ្ទៃខាងក្រោយ ពណ៌អក្សរ
ដាក់អក្សរឲ្យនៅចំកណ្តាលនៃប៊ូតុង ដាក់ឲ្យមានរូបដៃចង្អុលនៅពេលចុចលើប៊ូតុងនិងឲ្យប៊ូតុងមានទម្រង់កោង 5px ។
ចម្ងល់ផ្សេងៗប្អូនៗអាចផ្ញើសារចូល https://web.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា