For Android device For iOS device
១១
កុម្ភៈ

គន្លឹះ និងល្បិច​ខ្លះ​ៗ ៖ ទាក់ទងនឹង​ការដាក់ Div,Text ឬ Image ឲ្យ​នៅចំកណ្តាល Page នៅ​ក្នុង HTML & CSS

♦ រៀបរៀងដោយ លោក ជិន សុវណ្ណមិនា កែសម្រូលដោយ លោក រ៉ាន់ ប៊ុនផេង

សួស្តីអ្នក​ទាំងអស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​គន្លឹះតូចមួយ​ក្នុង​ការដាក់ Div,Text រឺ Image ​ឲ្យ​នៅចំ កណ្តាល Page ជានិច្ច  ។ ដើម្បី​កុំ​ឲ្យ​ខាតពេលយូរ យើងអាចមើល​ទៅលើ​លទ្ធផល​ឧទាហរណ៍ និង code នៅ​ក្នុង​រូបភាព​ខាងក្រោម ៖

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

 ​លទ្ធផល​កូដ

 ពន្យល់​លទ្ធផល​កូដ

​នៅពេល​ដែល​យើងចុច Run File index នៅលើ​ផ្ទាំង Browser អ្នកនឹងឃើញ​រូបភាព​នៅចំកណ្តាល Screen Computer ទោះបីជាយើង Zoom Browser ដល់​កម្រិត​ណា​ក៏​ដោយ ។

 ពន្យល់កូដ HTML

- នៅបន្ទាត់ទី៧ គេ​ប្រើ tag link ដើម្បី​តភ្ចាប់ File HTML ជាមួយ File CSS

- នៅបន្ទាត់ទី១១ គឺគេ​ប្រើ​ tag <h3> ដើម្បី​កំណត់​ចំណងជើង​ឲ្យ​អត្ថបទ ។

- នៅបន្ទាត់ទី១២ គឺគេ​ប្រើ Class main-div ដើម្បី​ក្តោប tag img

- នៅបន្ទាត់ទី១៣ គឺគេ​ប្រើ tag img ដើម្បី​បង្ហាញ​រូបភាព​នៅលើ Browser

 ពន្យល់កូដ CSS

- នៅបន្ទាត់ទី៦ របស់ File CSS ចំពោះ Class . main-nav ​ប្រើ ដើម្បី​ក្តោបអំពី Property របស់ File CSS ។ នៅ​ក្នុង Class .main-nav ​ផងដែរ​ហើយ​ចំណុច​សំខាន់​នៃអត្ថបទរបស់យើងនោះគឺ នៅបន្ទាត់ទី១១ គេ Property margin: auto; ដើម្បី​ឲ្យ Box text & image មកកណ្តាល ។

-  នៅបន្ទាត់ទី១២ ចំពោះ Class .main-nav img គេ​ប្រើ Propery មួយ​ឈ្មោះ​ថា width ​ប្រើ​សម្រាប់​កំណត់​ប្រវែង​ចម្ងាយ​របស់​រូបភាព ចំណែក​ឯ Property height វិញនោះគឺគេ​ប្រើ ដើម្បី​កំណត់​ប្រវែង​កម្ពស់​របស់​រូបភាព ៕

→ ​សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html

→ ​សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html

♦ ​វគ្គ​ Website Design with CSS + Bootstrap ​តម្លៃ ៨០ដុល្លា http://training.antkh.com/website_design_with_css.aspx

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖  លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា