For Android device For iOS device

កុម្ភៈ

គន្លឹះ និងល្បិច​ខ្លះ​ៗ ៖ ទាក់ទងនឹង​ការ sort array បែប Insertion sort ក្នុង C++

♣ រៀបរៀងដោយ អតីតសិស្ស ឌី ជីវ៉ា http://training.antkh.com/students/?s=3707

សួស្តីអ្នក​ទាំងអស់​គ្នា ! មាន Algorithm sort ជា​ច្រើន​នៅ​ក្នុង​ភាសា Programming ​ដូចជា ៖ bubble sort, selection sort, insertion sort, merge sort, quick sort, Radix sort, shell sort... ។ ល ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ធ្វើការ sort array បែប insertion sort
insertion sort គឺ ៖
- ដំបូងយើង​កំណត់ element មួយជា​ចំណុច​ចាប់ផ្តើម sort ​ដែល​នៅ​បន្ទាប់ពី first element (key =arr [i] ​ដែល i=1)
- នៅ​ក្នុង loop យើង​ធ្វើការ​ប្រៀបធៀបធាតុ​ដែល​នៅក្បែរ​គ្នា​
ពី​ស្ដាំ​មក​ឆ្វេង​
- ធ្វើបែបនោះដ​ដែល​ៗ​ទាល់តែអស់ធាតុ​

ឩទាហរណ៍៖ យើងមាន Array ​ដែល​មានធាតុ​ដូចជា​៖ 3, 1, 7, 5

ជុំទី១ ៖ ចំណុច​ចាប់ផ្ដើមគឺចេញពី លេខ 1 ហើយយើងយក 1 ប្រៀបធៀបនឹង 3 (ប្រៀបធៀបពី​ស្ដាំ​មក​ឆ្វេង) យើងឃើញថា 1 តូចជាង 3 ដូច្នេះ 1 និង 3 ត្រូវប្ដូរទីតាំង​គ្នា ។ យើងទទួលបាន Array ​ដែល​មានធាតុ 1, 3, 7, 5

ជុំទី២ ៖ ចំណុច​ចាប់ផ្ដើមគឺចេញពី លេខ 7 ហើយយើងយក 7 ប្រៀបធៀបនឹង 1 (ប្រៀបធៀបពី​ស្ដាំ​មក​ឆ្វេង) យើងឃើញថា 7 ធំជាង 1 ដូច្នេះ 1 និង 7 មិនត្រូវប្ដូរទីតាំង​គ្នា​ទេ ។ យើងទទួលបាន Array ​ដែល​មានធាតុ 1, 3, 7, 5

ជុំទី៣ ៖ ចំណុច​ចាប់ផ្ដើមគឺចេញពី លេខ 5 ហើយយើងយក 5 ប្រៀបធៀបនឹង 7 (ប្រៀបធៀបពី​ស្ដាំ​មក​ឆ្វេង) យើងឃើញថា 5 តូចជាង 7 ដូច្នេះ 7 និង 5 ត្រូវប្ដូរទីតាំង​គ្នា ។ យើងទទួលបាន Array ​ដែល​មានធាតុ 1, 3, 5, 7

​→ ​កម្មវិធី ANTLearner គឺជា​កម្មវិធី​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះដឹង​ទាក់ទងនឹង​បច្ចេកវិទ្យា​ដល់មហាជន​ទូទៅ http://www.antclasses.com/help/application.html

 

 ​វគ្គ C++OOP ​តម្លៃ ៦៥ដុល្លា http://training.antkh.com/cppoop.aspx

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖   https://t.me/anttechnology https://web.facebook.com/anttrainning

Facebook Page: ANT Technology Training Center ANT Learner ANTTrainings

​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner ឬ​កម្មវិធី ANTPedia ​សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា