មករា
យល់ដឹងពី ៖ Function ពិសេសពីរដែលងាយក្នុងការ Access គឺ (Mutator/Setter និង Accessor/Getter) ក្នុង C++
♦ រៀបរៀងអត្ថបទដោយ អតីតសិស្ស ឌី ជីវ៉ា → http://training.antkh.com/students/?s=3707
សួស្តីអ្នកទាំងអស់គ្នា! តើរាល់ពេលចង់ Access តម្លៃទៅលើ data member របស់ class ដែលមាន access specifier ជា private ម្តងៗពិបាកណាស់មែនទេ? ថ្ងៃនេះខ្ញុំសូមលើកយក function ពិសេសពីរដែលងាយក្នុងការ Access គឺ (Mutator/Setter និង Accessor/Getter) មុននឹងដឹងច្បាស់ពីវាយើងគួរយល់អត្ថន័យរបស់វាសិន ។
- Mutator/Setter ជាmember function ពិសេសដែលអាចផ្ដល់តម្លៃទៅឲ្យ data member ។
- Accessor/Getter ជា member function ពិសេសដែលអាចទាញតម្លៃចេញពី data member វាចាប់យកតម្លៃដើម ។
code ខាងក្រោមនេះ ជាការប្រើប្រាស់function ពិសេសទាំងពីរ ៖
. នៅក្នង class Number មាន data member ចំនួនពីរ មានលក្ខណៈជា private
. ដើម្បីអាច Access data member ទៅប្រើក្រៅclass និង function ផ្សេងទៀតបានយើងមាន setter ចំនួន២ និង getter ចំនួន២
. ផ្ដល់តម្លៃទៅឲ្យ num1 & num2 ដោយfunction setN1 () & setN2 () ។ function ទាំង ២ ចាំបាច់ត្រូវមាន parameter មួយ និងគ្មាន Returntype
. ទាញតម្លៃចេញពីរ num1 & num2 ដោយ function getN1 () &getN2 () ។ funtion ទាំង ២ ចាំបាច់ត្រូវមាន Returntype, គ្មាន parameter និងប្រើKeyword const នៅបន្ទាប់ពី () ។
Number obj ៖ បង្កើត object មួយឈ្មោះ obj ចេញពី class Number
សំគាល់៖ Accessor/Getter ប្រើ const ក៏បានអត់ក៏បាន គ្រាន់តែយើងចង់បញ្ចាក់ច្បាស់ថាវាមិនអាចធ្វើការប្តូរតម្លៃបាន ៕
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬអាចផ្ញើចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា