For Android device For iOS device
១៩
ធ្នូ

គន្លឹះ និងល្បិច​ខ្លះ​ៗ ៖ ទាក់ទងនឹង​ការ​ប្រើ​ប្រាស់ Command Prompt

→ សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

♣ រៀបរៀងដោយ លោក សា សិលា

​ថ្ងៃ​នេះ​ខ្ញុំ​សូមលើកយក​នូវ Command Prompt 2 ដែល​គិតថាមានប្រយោជន៍និងអាចជួយកែ​បញ្ហា​ដល់អ្នក​ដែល​កុំពុង​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Windows៖
1– sfc (System File Checker)
The System File Checker វា​ធ្វើការ​ស្វែងរក និងជួសជុលរាល់​បញ្ហា​ដែល​កើតឡើង​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ។ ជាឧទាហរណ៍ មានអ្នក​ប្រើ​ប្រាស់ Windows ម្នាក់បានបាត់ប៊ូតុង​សំឡេង​នៅលើ របា Start នៃ Windows 10 ដោយ​មិនដឹង​ខ្លួន ហើយគាត់​ក៏​បានដោយស្រាយ​បញ្ហា​នោះដោយវាយ​បញ្ចូល sfc /scannow រួចចុច Enter នៅលើ Command Prompt ហើយក្រោយពេល​ដំណើរ​ការ​ចប់ គាត់​ក៏​ទទួលបានប៊ូតុង​សំឡេង​នៅលើ​កុំព្យូទ័រ​របស់គាត់វិញ ដោយ​ដំណើរ​ការ​នោះបាន​ចំណាយ​ពេលអស់ប្រហែល ១០នាទី ។ ចំណាំ​៖ ដំណើរ​ការ​នេះ លឿន ឬ​យឺតវាពឹងផ្អែកលើ​កម្លាំង​ម៉ាស៊ីន​កុំព្យូទ័រ​អ្នក​ប្រើ​ប្រាស់ ។
Note: Run CMD ass Administrator.
2 – powercfg
​ចំណុច​មួយនេះ វា​ធ្វើការ​បង្ហាញ​ពី​ព័ត៌មាន​ថាមពល​ថ្មរបស់​កុំព្យូទ័រ និងវិភាគ​លម្អិត​ពីការ​ប្រើ​ប្រាស់​អំពី​កុំព្យូទ័រ រាប់​បញ្ចូល​ទាំងចំនួននៃការសាកថ្ម ។
ខណ:ពេល​ដែល​កំពុង​ឈរ​នៅលើ Command Prompt សូមវាយ​បញ្ចូល powercfg /energy រួចចុច Enter ហើយរង់ចាំ​ដំណើរ​ការ​ចប់ប្រហែល ២នាទី ក្រោយមក​វានឹង​បង្ហាញ រាល់​បញ្ហា​ដែល​កំពុង​កើតឡើង​នៅលើ​ថ្ម​កុំព្យូទ័រ (ទីតាំង​ព័ត៌មាន​នឹងត្រូវ​បង្ហាញ​ប្រាប់​ឲ្យ​ដឹង) ។ អ្នក​ក៏​អាចវាយ​បញ្ចូល powercgf /batteryreport រួចចុច Enter ( ដើម្បី​ចង់ដឹងពី​ព័ត៌មាន​លម្អិត​អំពី​ថាមពល​ថ្ម​កុំព្យូទ័រ) ហើយរង់ចាំដល់​ដំណើរ​ការ​ចប់ នោះ​វានឹង​បង្ហាញ​ទីតាំង Battery report (C:\Windows\system32\battery-report.html) ៕

♦ ​សម្រាប់​វគ្គ​សិក្សា Computer Foundation តម្លៃ ៧០ដុល្លា http://training.antkh.com/computer_fundamental.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា