វិច្ឆិកា
គន្លឹះ និងល្បិចខ្លះៗ ៖ វិធីសាស្ត្រការពារ Computer ពីការវាយប្រហារពី Virus.
រៀបរៀងដោយ លោក សា សិលា
ថ្ញៃនេះខ្ញុំសូមលើកយកនូវគន្លឹះតូចមួយ មកនិយាយដែលទាក់ទងទៅនិងវិធីសាស្ត្រក្នុងការការពារ Computer របស់លោកអ្នកកុំឲ្យទទួលរងការវាយប្រហារពី Virus.
ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាសព្វថ្ងៃ Virus កំពុងតែធ្វើការរាលដាលគ្រប់ប្រទេស ហើយវាមានច្រើនប្រភេទទៀតផង ។ ដូចនេះហើយក្នុងនាមយើងជាអ្នកប្រើប្រាស់ត្រូវដឹងពីវិធីក្នុងការការពារ ដើម្បីជួសការបាត់បង់ទិន្នន័យ ។
វិធីសាស្ត្រទី១៖ USB Flash យើងមិនគួរណាយក Memory Flash របស់អ្នកដទៃយកមកបើកប្រើប្រាស់ដោយមិនឆ្លងកាត់ការ Scan មេរោគជាមុននោះឡើយ ។ ដូចនេះយើងអាចប្រើប្រាស់នូវកម្មវិធីមួយឈ្មោះថា USB Disk Security ដើម្បីធ្វើការ Scan នូវរាល់ External Storage ទាំងឡាយដែលអ្នកបានភ្ជាប់ជាមួយ Computer របស់អ្នក ។
Link download: https://download.cnet.com/USB-Dis…/3000-2239_4-10708708.html
វិធីសាស្ត្រទី២៖ អ្នកមិនគួរ Download នូវរាល់កម្មវិធីទាំងឡាយណាដែលមិនមានប្រភពច្បាស់លាស់យកមក Install ក្នុងComputer របស់អ្នកឡើយ ជាពិសេសប្រភទ File Crack.
វិធីសាស្ត្រទី៣៖ កម្មវិធីកម្ចាត់មេរោគ (Anti-Virus) យើងត្រូវតែមាន ព្រោះវាអាចជួយយើងឲ្យរួចផុត ពីការឆ្លងមេរោគអស់ទាំងនោះបាន ។ យើងត្រូវជ្រើសនូវកម្មវិធីកម្ចាត់មេរោគមួយដែលអ្នកគិតថាល្អ តែអ្នកមិនគួរប្រើប្រាស់ Crack ឡើយ ។
សំគាល់៖ សម្រាប់អ្នកដែលប្រើប្រាស់នូវប្រភេទWindows 10 ដែលបានអញ្ញាប័ណ្ណ (License) លោកអ្នកមិនបាច់ប្រើកម្មវិធីកម្ចាត់មេរោគ (Anti-Virus) បន្ថែមក៍បាន ព្រោះថាវាមានប្រព័ន្ធការពារមេរោគខ្លាំងរួចទៅហើយគឺ Windows Defender.ដូចនេះអ្នកគ្រាន់តែធ្វើការ Update ជាប្រចាំជាការស្រេច ។
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា