តុលា
គន្លឹះ និងល្បិចខ្លះៗ ៖ របៀប Install Package Sublime Text 3
រៀបរៀងដោយ លោក ជិន សុវណ្ណមិនា
ថ្ងៃនេះខ្ញុំសូមលេីកយកវិធីសាស្រ្តតូចមួយដេីម្បីជាជំនួយក្នុងការសរសេរ Code HTML រឺ CSS ក្នុង Text Editor មួយដែលមានឈ្មោះថា Sublime Text 3 ។ យេីងអាច Install package របស់វាបន្ថែមដេីម្បីជាជំនួយ និងចំណេញពេលវេលា ដូចជា Package មួយដូចខាងក្រោម៖
- Emmet: វាមានលក្ខណ:ពិសេសជាច្រេីន ដែលជាជំនួយក្នុងការសរសេរ Code របស់យេីងដូចជា គ្រាន់តែវាយ Keyword ហេីយចុចTab វានឹងចេញ Syntax ពេញមក (Ex: ចុច P ហេីយTab វានឹងចេញ Syntax Tag P មក <p></p> ។ ល ។ ) ។
ដេីម្បី Install package បន្ថែមជាដូចអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖
- ជាដំបូងយេីងត្រូវ Install Package Control ជាមុនសិន ។
- ដេីម្បីInstall Package យេីងត្រូវ Copy Code ដូចក្នុងរូបភាពខាងក្រោម (Link: https://packagecontrol.io/installation) ហេីយចូលទៅកាន់កម្មវិធី Sublime Text 3 ហេីយចុចពាក្យ View ហេីយយកពាក្យ Show Console បន្ទាប់មក Paste វាក្នុងប្រអប់ខាងក្រោមរួចចុច Enter ដូចក្នុងរូបភាព ។
- បន្ទាប់ពី Install ហេីយ យេីងចូលទៅកាន់ពាក្យ Preferences យេីងនឹងឃេីញពាក្យ Package Control ហេីយយេីងចុចលេីវា បន្ទាប់មកចុចលេីពាក្យ Install package ហេីយវានឹងចេញផ្ទាំងមួយទៀត
បន្ទាប់មកយេីងអាច Search Package ដែលយេីងចង់ Install ជាការស្រេច ។
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com/achievements/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា