តុលា
ចង់ដឹងអត់ VoiceWithMe បង្កើតដោយប្រើបច្ចេកវិទ្យាអ្វីខ្លះ?
អតីតសិស្សអាន-ANT ឡី កំថូង ដែលជាប្រធានក្រុម VoiceWithMe បានឲ្យដឹងថា៖
ដោយមើលឃើញថា ប្រជាជនខ្មែរបច្ចុប្បន្នមានការលំបាក ក្នុងការសន្ទនាជាមួយជនបរទេស ទើបក្រុមរបស់លោក បានសម្រេចចិត្តបង្កើតកម្មវិធី VoiceWithMe ។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ជួយអ្នកដែលមិនអាចនិយាយភាសាបរទេស ឲ្យងាយស្រួលធ្វើការទាក់ទងគ្នា ជាពិសេសយុវវ័យ ដែលចូលចិត្តទៅលេងប្រទេសចិន ថៃ និងប្រទេសប្រើប្រាស់ភាសាអង់គ្លេសជាដើម ។
♦ លក្ខណ:ពិសេស
➢ បកប្រែសំឡេងពីភាសាខ្មែរទៅបរទេស និងពីបរទេសមកជាភាសាខ្មែរ
➢ អាចបកប្រែបាន ៤ ភាសាដូចជា ខ្មែរ អង់គ្លេស ចិន និងថៃ
➢ បកប្រែជាលក្ខណ:ប្រយោគ
➢ បកប្រែដោយគ្រាន់តែនិយាយ
➢ អាចកែប្រែបាន នៅពេលដែលអ្នកនិយាយមិនបានត្រឹមត្រូវ
➢ មុខងាររក្សាទុកការសន្ទនា
➢ ងាយស្រួលប្រើ
♦ បច្ចេកវិទ្យាដែលប្រើ
➢ Xamarin Studio (C# Programming Language) ប្រើសម្រាប់បង្កើតកម្មវិធីទូរស័ព្ទដៃលើ Android ហើយនិង iOS
➢ NodeJS គឺជា JavaScript runtime ប្រើសម្រាប់បង្កើត Web Service ដើម្បីឲ្យកម្មវិធីលើទូរស័ព្ទដៃ អាចធ្វើការទំនាក់ទំនងជាមួយ Database (MySQL)
➢ MySQL គឺជា Database ប្រើសម្រាប់រក្សាទុកទិដ្ឋន័យ
➢ HTML ប្រើសម្រាប់បង្កើតគេហទំព័រ
➢ CSS ប្រើសម្រាប់បង្កើតគេហទំព័រ
➢ Javascript ប្រើសម្រាប់បង្កើតគេហទំព័រ
➢ Ubuntu គឺ Operating System (OS) ប្រើសម្រាប់ Hosting Service ហើយនិងគេហទំព័រ
អតីតសិស្សម្នាក់នេះ បានលើកឡើងបន្ថែមទៀតថា កម្មវិធីនេះហាក់បីដូចជា អ្នកបកប្រែផ្ទាល់ខ្លួនរបស់យើង យើងអាចយកវាមកប្រើ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស ។ អ្វីដែលយើងត្រូវធ្វើនោះ គឺគ្រាន់តែទាញយកកម្មវិធី VoiceWithMe ទុកក្នុង ទូរស័ព្ទដៃតែប៉ុណ្ណោះ ។
♦ ក្រុមរបស់កំថូងមានសមាជិក ៦នាក់ ក្នុងនោះមាន ៥នាក់ គឺជាសិស្សនៅអាន-ANT
1. ឡី កំថូង http://training.antkh.com/students/?s=1297
2. យ៉ុន សុភាព http://training.antkh.com/students/?s=1753
3. ទិត វ៉ាន់ឌី
4. ឡី ជិញតើ http://training.antkh.com/students/?s=2765
5. ចៅ ជិញលីលី http://training.antkh.com/students/?s=3573
6. ថុង មករា http://training.antkh.com/students/?s=2876
♦ កម្មវិធីនេះបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ បច្ចុប្បន្នមានជិត ៣ ០០០ដោនឡូតហើយ ។
Download Link:
→ សម្រាប់ iOS: https://itunes.apple.com/app/id1404745554
→ សម្រាប់ Android: https://play.google.com/store/apps/details?id=com.saly_express.VoiceWithMe&hl=en
Website: http://voicewithme.com
Video: https://www.facebook.com/voicewithme/videos/2199479833620720
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា