For Android device For iOS device

សីហា

ស្វែងយល់អំពី JDK

♦ រៀបរៀងដោយ លោក អ៊ុក រស្មី ត្រួត​ពិនិត្យ និងកែ​សម្រួល​អត្ថបទឡើងវិញដោយលោក ទុម សកល

នៅ​ក្នុង​ដំណើរ​ការ​នៃការ​បង្កើត​កម្មវិធី​ដោយ​ប្រើ​ប្រាស់​ភាសា Java គេត្រូវការ JDK ឬ​ Java Development Kit ។ ការយល់ដឹងអំពី JDK និង Tools ខាង​ក្នុង​របស់វា ផ្ដល់​ភាព​ងាយស្រួល​ច្រើន ដល់អ្នក​សិក្សា​មុខវិជ្ជា Java ក៏​ដូចជា ដល់អ្នក​បង្កើត​កម្មវិធី​នេះដែរ ។  

ជា​ទូទៅ ក្នុង​គោល​បំណង​បង្កើត​កម្មវិធី Java ផង និង​ដំណើរ​ការ​កម្មវិធី Java ផង គេតែងតែឃើញមានការ​ដំឡើង JDK នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់អ្នក​បង្កើត​កម្មវិធី ។ ហើយ​ក្នុង​គោល​បំណង ដើម្បី​តែ​ដំណើរ​ការ​កម្មវិធី គេឃើញមានការ​ដំឡើង​តែ JRE ​ដែល​ជា​ផ្នែក​មួយរបស់ JDK នៅ​ក្នុង​ម៉ាស៊ីនប៉ុណ្ណោះ ។ បើគេត្រូវការតែធ្វើ​ដំណើរ​ការ​កម្មវិធី មិនត្រូវការ​បង្កើត​កម្មវិធី Java ទេ គេអាច​ដំឡើង​តែ JRE ​ដែល​ជា​ផ្នែក​មួយរបស់ JDK ដាច់ដោយឡែក​ក៏​បាន ។

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

JDK បំពេញមុខងារ​សំខាន់​ពីរ គឺ​ផ្ដល់ Development Environment និង Runtime Environment ​សម្រាប់​កម្មវិធី Java ។ មុខងារ​ទាំងពីរ​នេះត្រូវធ្វើដោយ Tools ​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង JDK ដូចជា Development tools និង JRE ។ នៅ​ក្នុង JRE មាន Libraries និង JVM ។ រីឯនៅ​ក្នុង JVM មាន Interpreter និង JIT ។ សូមមើលរូប​ខាងក្រោម​នេះ ។

នៅ​ក្នុង​មុខងារទី ១ JDK ​ផ្ដល់ Development Environment ​ក្នុង​ការ​បង្កើត​កូដ ឬ កែកូដ​ដែល​មានស្រាប់ (Modify existing codes) ។ បន្ទាប់ពី Programmers ​សរសេរ​កូដរួច Compiler ​ដែល​ជា​ផ្នែក​មួយនៃ Java Development Tool ​បំប្លែង Source code ​ដែល​ file របស់វាមាន extension .java ឲ្យ​ទៅជា Bytecode ។ ប៉ុន្តែ បើ Compiler រកឃើញមាន Error;  Programmer ត្រូវត្រឡប់ទៅ​ដំណាក់​កាលដំបូង ដើម្បី​កែកូដឡើងវិញ ។ នៅពេល​ដែល​ក្លាយទៅជា Bytecode វានឹង​ចូលដល់ការធ្វើ​ដំណើរ​ការ​កូដ (Execution) ដែល​ជាមុខងារទី ២ របស់ JDK ដែរ ប៉ុន្តែ​មុខងារនេះស្ថិត​ក្នុង​ផ្នែក JRE ។ សូមមើលរូប​ខាងក្រោម ។

JRE Java Runtime Environment ​ផ្ដល់​បណ្តុំ​ឧបករណ៍ Software ​សម្រាប់​តែបំពេញមុខងារ​ដំណើរ​ការ​កូដតែប៉ុណ្ណោះ (Run) ។ JRE មាន​តួនាទី​តែ​ដំណើរ​ការ​កូដ​ដែល​គេ​បង្កើត​រួចប៉ុណ្ណោះ មិនមាន​តួនាទី​បង្កើត​កូដទេ ។ នៅ​ក្នុង JRE មាន Java Package Class;  Runtime Libraries និងមានម៉ាស៊ីន​សំខាន់​មួយទៀត គឺ JVM ​ដែល​មាន​តួនាទី​បំប្លែង Bytecode ​ឲ្យ​ទៅជាភាសាម៉ាស៊ីន ។

JVM Java Virtual Machine គឺជាម៉ាស៊ីនសិប្បនិម្មិតមួយ មិនមែនជា​ឧបករណ៍​ម៉ាស៊ីនពិតប្រាកដ ឬ​ជា Hardware អ្វីទេ ។ វា​គ្រាន់តែ​ជា Software នៅ​ក្នុង Memory របស់ Computer ប៉ុណ្ណោះ ដែល​វាបំពេញមុខងារបាន​ដូចជា​ម៉ាស៊ីនជាក់ស្តែងដែរ ។ ឧទាហរណ៍ ប្រៀបបាននឹងម៉ាស៊ីនគិតលេខ (Calculator) នៅ​ក្នុង​កុំព្យូទ័រ​ដែរ ដែល​វាមិនមែនជាម៉ាស៊ីនគិតលេខពិតប្រាកដ ដែល​យើងអាចកាន់នៅដៃបានទេ គឺវាជា Software នៅ​ក្នុង​កុំព្យូទ័រ ។ ប៉ុន្តែ Calculator Software នេះ អាចបំពេញមុខងារបានដូចម៉ាស៊ីនគិតលេខ ដែល​យើងកាន់នៅដៃ​ផ្ទាល់​ដែរ ។

នៅ​ក្នុង​ JVM កិច្ចការដំបូងគឺ Load កូដ​កម្មវិធី​ចូលទៅ​ក្នុង Memory ​មានន័យថា ដាក់​បញ្ចូល​កម្មវិធី ដើម្បី​ដំណើរ​ការ (Execute) ។ បន្ទាប់មក Bytecode Verifier របស់ JVM ត្រូវត្រួត​ពិនិត្យ Bytecode ដើម្បី​ធានាថា កូដ​ទាំងនោះ​ត្រឹមត្រូវ (Valid) និងមិនបំពានគោលការណ៍​សុវត្ថិភាព​របស់ Java (Java Security Restriction) ។ នៅ​ក្នុង JVM មាន Tools ​សំខាន់​ពីរទៀតគឺ Interpreter និង Just-In-Time compilerTools ​ទាំងពីរ​នេះ មាន​តួនាទី​បកប្រែ និង​បំប្លែង Bytecode ​ឲ្យ​ទៅជាភាសាម៉ាស៊ីន ដើម្បី​ឲ្យ​មានការ​ដំណើរ​ការ​កូដកាន់តែល្អ​ប្រសើរ (High Performance of Program Execution) នៅលើ​ប្រភេទ​ operating systems ផ្សេងៗ​គ្នា ដូចជា Windows, Linux, និង Mac OS ជាដើម ។ សូមមើលរូប​ខាងក្រោម ។

ការយល់ដឹងអំពី JDK និង Tools ទាំងឡាយរបស់វា គឺជា​ចំណែក​មួយ ជួយយើង​ឲ្យ​យល់ដឹងកាន់តែ​ច្រើន​អំពី Java និង​ឲ្យ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​មើលទៅហាក់​ដូចជា​សាមញ្ញ តែពិបាកដោះស្រាយ ។

♦ ​សម្រាប់​វគ្គ​សិក្សា Java Programming តម្លៃ ៧០ដុល្លា http://training.antkh.com/java_beginning.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា