For Android device For iOS device
២៧
កក្កដា

ស្វែងយល់ពីភាសា Java

♦ រៀបរៀងដោយ លោក អ៊ុក រស្មី ត្រួត​ពិនិត្យ និងកែ​សម្រួល​អត្ថបទឡើងវិញដោយលោក ទុម សកល

 

Java គឺជាភាសា​កម្មវិធី​មានប្រជាប្រិយភាពមួយ ដោយសារ​វាមានប្រយោជន៍ទូលំទំលាយ ។ គេអាច​ប្រើ Java ​សរសេរ​កម្មវិធី​សម្រាប់​សហគ្រាសអាជីវកម្មធំៗ​, កម្មវិធី internet-based applications, កម្មវិធី​ software ​នៅលើ​ឧបករណ៍​ទំនាក់ទំនងជាបណ្តាញ, និង​កម្មវិធី Android apps ​នៅលើ smart phones tablets ។ ជា​ពិសេស គេអាច​ទាញយក​កម្មវិធី Java web-application ពី internet មក​ប្រើ​លើ​កុំព្យូទ័រ​របស់គេ បើទោះជា​កុំព្យូទ័រ​របស់​ពួកគេ​មាន platforms ផ្សេងៗ​គ្នា ដូចជា​ Window, Mac, Linux ក៏​ដោយ ។ នេះ​ក៏​ព្រោះ​តែ Java មិនរើស platform (platform-independent) ឬ ជា cross-platform ។  កត្តា​សំខាន់​ដែល Java អាច​ដំណើរ​ការ​នៅលើ platform ផ្សេងៗ​គ្នា​បាន គឺ​ដោយសារ Bytecode

♦ ចុច Like គេហទំព័រ www.antkh.com  ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

រូប​ខាងក្រោម “Java ជាភាសា​ដែល​មាន​តម្រូវ​ការទីផ្សារ​ការងារ​ទី១ លើពិភពលោក​បង្ហាញ​ដោយគេហទំព័រដ៏ល្បីល្បាញមួយ ឈ្មោះ www.techrepublic.com

ជា​ទូទៅ ក្នុង​ដំណើរ​ការ​ភាសា​កម្មវិធី  ម៉ាស៊ីន computer ​មិនអាច​យល់ភាសា programming ​ដូចជា C, C++, Java, C#, VB ដែល​មនុស្សអាចយល់បាននោះទេ ។ Computer អាចយល់តែភាសាម៉ាស៊ីន (binary code) ដែល​មានលេខតែពីរគត់ គឺលេខ ០ និងលេខ ១ ដែល​តម្រៀប​តៗ​គ្នា​និងឆ្លាស់​គ្នា ។ លុះត្រាតែ​មានការ​បំប្លែង​ភាសា programming ​ដូចជា C, C++, Java, C#, VB ឲ្យ​ទៅជាភាសាម៉ាស៊ីន (binary code)  ទើប computer អាចយល់ភាសា programming ​ទាំងនោះ​បាន ។  

ដូច​គ្នា​ដែរ មនុស្សពិបាក​សរសេរ​កម្មវិធី​កុំព្យូទ័រ ដោយ​ប្រើ​ភាសាម៉ាស៊ីន​ផ្ទាល់ ដូចជា binary code, OP code (operation code) , assembly language ណាស់ ។ ហេតុនេះ គេ​បង្កើត​ភាសា​កម្មវិធី​ជា​ច្រើន ដូចជា C, C++, Java, C#, VB ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ ព្រោះ​មនុស្សងាយយល់ភាសាទាំងនេះ ជាងភាសាម៉ាស៊ីន ។

រូប​ខាងក្រោម ​ដំណើរ​ការ​ភាសា​កម្មវិធី​ទូទៅ (ក្រៅពីភាសា Java” នៅលើ​កុំព្យូទ័រ ។ រូបនេះ បង្ហាញ​ដំណើរ​ការ​ទៅវិញទៅមក ចេញពីការ​សរសេរ​កូដ​បង្កើត source code និង​បំប្លែង​ឲ្យ​ទៅជាភាសាម៉ាស៊ីន (ដូចជា binary code) ដើម្បី​បញ្ជា​កុំព្យូទ័រ​ឲ្យ​ធ្វើអ្វីមួយ ។

ប៉ុន្តែ Java ​ខុសពី​ភាសា programming ​ដទៃ​ទៀតបន្តិច ត្រង់ថា មិនមានការ​បំប្លែង Java source code ​ដែល​មនុស្ស​សរសេរ ឲ្យ​ទៅជាភាសាម៉ាស៊ីនភ្លាមទេ គឺមានការ​បំប្លែង (compile) Java source code នោះ ឲ្យ​ទៅជា bytecodes សិន ។ បន្ទាប់មក នៅពេល​ដែល​យើង​ដំណើរ​ការ (execute) កម្មវិធី ម៉ាស៊ីនសិប្បនិម្មិតមួយនៅ​ក្នុង​កុំព្យូទ័រ​ឈ្មោះ JVM (Java Virtual Machine) នឹងបកប្រែ (interpret) bytecodes នោះ ឲ្យ​ទៅជាភាសាម៉ាស៊ីន ដើម្បី​បញ្ជា​កុំព្យូទ័រ​ឲ្យ​ធ្វើការ​អ្វីមួយ ។

រូប​ខាងក្រោម ​ដំណើរ​ការ Java នៅលើ​កុំព្យូទ័រ​ ។ រូបនេះ បង្ហាញ​ដំណើរ​ការ​ទៅវិញទៅមក ចេញពីការ​បង្កើត Java source code បន្ទាប់មក​បំប្លែង​ឲ្យ​ទៅជា bytecode និង​ចុងក្រោយ បកប្រែ (interpret) bytecode ឲ្យ​ទៅជាភាសាម៉ាស៊ីន (binary code) ដើម្បី​បញ្ជា​កុំព្យូទ័រ​ឲ្យ​ធ្វើអ្វីមួយ ។  

Bytecode គឺជាកូដមួយ​ប្រភេទ ស្រដៀងនឹង​កូដម៉ាស៊ីន ដែល​អាច​ប្រើ​បាន​នៅលើ platform ​ទាំងអស់ មិនថា Windows, Mac, និង Linux ទេ មានន័យថា​ bytecode ​នៅលើ Windows ក៏​ដូចជា​ bytecode ​នៅលើ Mac ក៏​ដូចជា​ bytecode ​នៅលើ Linux គឺមិនខុស​គ្នា​ទេ ។ ចំណែក​ឯ binary code ដែល​ជាភាសាម៉ាស៊ីន មិនមានគុណសម្បត្តិបែបនេះទេ ។ Binary code របស់ម៉ាស៊ីន​មួយ ប្រើ​សម្រាប់​ប្រភេទ​ម៉ាស៊ីនមួយ មិនអាច​ប្រើ​ជាមួយគ្រប់​ប្រភេទ​ម៉ាស៊ីន ឬ គ្រប់ platform បានទេ ។

ការ​ដែល​បំប្លែង Java source code ​ឲ្យ​ទៅជា bytecode សិន មុនពេលបកប្រែ​ឲ្យ​ទៅជាភាសាម៉ាស៊ីន (binary code) ធ្វើ​ឲ្យ Java code អាច​ដំណើរ​ការ​លើគ្រប់ platforms ​ទាំងអស់ ឲ្យ​តែ computer នោះមាន JVM ។ នេះជាបច្ច័យធ្វើ​ឲ្យ Java ជាភាសាមិនរើស platform (platform-independent) សរសេរ​ម្តង ដំណើរ​ការ​នៅទីណា​ក៏​បាន WORA (Write Once Run Anywhere) ។ ហេតុដូច្នេះហើយទើបភាសា​កម្មវិធី Java ​ងាយស្រួល​ប្រើ​ប្រាស់ ហើយមានប្រជាប្រិយភាព ។

→ សម្រាប់​អត្ថបទ​បន្ថែម ជីវ​ប្រវត្តិ​សង្ខេបរបស់ស្ថាបនិក​បង្កើត​ភាសា Java 

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter ឬ​ https://t.me/ANT_Training

🏠ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយ​ពីទីតាំងចាស់ 🚲🛴 350ម៉េត្រ)
📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា