កក្កដា
តើ Software Developer និង Software Engineer ខុសគ្នាដែរ ឬទេ?
នេះជាសំណួរដែលអ្នក IT មួយចំនួនចោទសួរពេលបានឃើញការផ្សព្វផ្សាយរើសបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនដែលរើសក្នុងមុខតំណែងពីរនេះ?
ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
ការពិតទៅវាដូចជាមិនមានរឿងអ្វីដែលត្រូវមានការភ័ន្តច្រឡំអំពីពាក្យពីរនេះឡើយ ។ បើនិយាយពីរគោលដៅអ្នកទាំងពីរនេះសុទ្ធតែបង្កើត Software បានដូចគ្នា បើអ្នកបានរៀនចប់មហាវីទ្យាល័យព័ត៌មានវិទ្យា ប្រាកដណាស់ថាអ្នកអាចស្ថិតនៅក្នុងមុខតំណែងជា Developer ឬ Engineer មួយណាក៏បាន គ្រាន់តែការទទួលខុសត្រូវខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែអ្នកមិនបានបញ្ចប់មហាវិទ្យាល័យព័តិមានវិទ្យាទេ នោះអ្នកប្រហែលជាអាចស្ថិតត្រឹមជា software developer ប៉ុណ្ណោះ នេះបើអ្នកមានបទពិសោធន៍ច្រើនអំពី programmings ព្រោះអ្នកគ្រាន់តែជាអ្នកជំនាញ programming ណាមួយប៉ុណ្ណោះ ។ ពេលដែលអ្នកស្ថិតក្នុងតំណែងជា Software engineer អ្នកត្រូវគិតលម្អិតមុនហ្នឹង software មួយចាប់ផ្ដើមបង្កើតដូចជាគិតទៅលើ resource hardware ដែលកម្មវិធីនោះត្រូវការ គិតពីទិសដៅលម្អិតនៃ data ដែល software ត្រូវគ្រប់គ្រង គិតពីស្តង់ដារបស់ software នោះសម្រាប់ users ទូរទៅ គិតពីអនាគតថាកម្មវិធីនេះនឹងត្រូវធ្វើអ្វីបន្ថែម ដើម្បីឲ្យវាដំណើរការជានិរន្ត ត្រូវគិតពីបញ្ហាចំណាយ និងការថែរក្សា ត្រូវគិតពីពេលវេលានៃការបញ្ចប់ផ្នែកនីមួយៗរហូតដល់កម្មវិធីនេះត្រូវបញ្ចប់ទាំងស្រុង ។ ចំណែកអ្នក developer គឺគេគិតអំពីកូដ និងវិធីយ៉ាងណា ដើម្បីបង្កើត software មួយដែលឆ្លើយតបតាមអ្នកប្រើប្រាស់ជាក់លាក់មួយរបស់គេ និងតាមការផ្ដល់យោបល់ពី engineer ជាទូទៅអ្នក developer គឺគិតទៅលើតែដំណើរការសរសេរកូដ ដើម្បីដោះស្រាយអ្វីមួយជាក់លាក់សម្រាប់អតិថិជនរបស់គេប៉ុណ្ណោះ ពួកគេមិនសូវគិតពីស្តង់ដារនៃប្រព័ន្ធនោះតម្រូវតាមអ្នកប្រើប្រាស់ទូទៅនោះទេ ។ ជាសរុប software developer និង software engineer គឺខុសគ្នាតែលើការគិតប៉ុណ្ណោះ ប៉ុន្តែពូកគេគឺជា programmer ដូចគ្នា ។
ចុះអ្នកវិញយល់យ៉ាងណាអំពីពាក្យពីរនេះ software developer និង software engineer ។
សម្រាប់ខ្ញុំមិនយល់ស្របពាក្យថា software developer គីជា កម្មករ IT នោះឡើយ ។ ព្រោះ software developer គីជា programmer មិនមែនជា worker ឬអ្នកអូសខ្សែរកាបអ៊ុបទីក ឬខ្សែ network នោះឡើយ ៕
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា