មិថុនា
គន្លឹះ និងល្បិចខ្លះៗ ៖ របៀបបញ្ជា Computer ពីចម្ងាយផ្ទេរទិន្នន័យទៅវិញទៅមកបាននៅក្នុង Network ជាមួយគ្នា
រៀបរៀងដោយ លោក សា សិលា
ប្លែកពីមុនបន្តិចលើកនេះខ្ញុំ នឹងនាំអ្នកទៅស្គាល់នូវកម្មវិធីមួយដែលអនុញ្ញាតិឲ្យយើងបញ្ជា Computer ពីចម្ងាយ ផ្ទេរទិន្នន័យទៅវិញទៅមកបាននៅក្នុង Network ជាមួយគ្នាបាន ។ កម្មវិធីមួយនោះ ឈ្មោះថា “Remote Desktop Connection”: កម្មវិធីនេះគឺមិនពិបាកឲ្យយើង Download ពី Internet ឡើយព្រោះវាមានស្រាប់នៅក្នុងប្រព័ន្ធ Windows ទាំងអស់ ។
តោះមើលវិធីភ្ជាប់ទាំងអស់គ្នា៖
ជំហានទី១៖ ចូលទៅបើកកម្មវិធី “Remote Desktop Connection” (ចូលទៅកាន់ Search Bar រួចវាយ Remote....)
ជំហានទី២៖ ដើម្បីភ្ជាប់បានយើងត្រូវដឹងពីឈ្មោះ និង IP របស់ Computerដែលយើងចងភ្ជាប់ (ចូលទៅកាន់ RUN (Window Key + R) រួចវាយពាក្យ CMD វាយ ipconfig) ។ (មានក្នុងរូប)
ជំហានទី៣៖ យើងធ្វើការបំពេញ IP Address និង ឈ្មោះរបស់ Computer ដែលយើងចង់ភ្ជាប់ ។
ជំហានទី៤៖ បញ្ចូលលេខសម្ងាត់ (Password) របស់ Computer ដែលយើងចង់ភ្ជាប់ ។
អត្ថប្រយោជន៍ ៖
- មានភាពងាយស្រួល រហ័សក្នុងការបញ្ជា និងផ្ទេរទិន្នន័យទៅវិញទៅមក
ចំណាំ៖ យើងអាចធ្វើការបញ្ជា (Remote) បានលុះត្រាតែ Computer របស់អ្នកស្ថិតក្នុង Network តែមួយ ។
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា