មេសា
ធ្វើយ៉ាងម៉េចទើបមានបញ្ញាក្នុងការរៀនផ្នែក IT ?
ដកស្រង់ចេញពី Facebook លោក សំ កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT
ធ្លាប់មានសិស្សមួយចំនួនសួរខ្ញុំថា ធ្វើយ៉ាងម៉េចទើបមានបញ្ញាក្នុងការរៀនផ្នែក IT ?
ចម្លើយរបស់ខ្ញុំគឺបានសួរពួកគេវិញថា តើអ្នកទាំងអស់គ្នាយល់ថាអ្វីទៅហៅថាបញ្ញា? ពួកគេបានឆ្លើយទៅតាមការយល់ដឹងរបស់ពួកគេ ប៉ុន្តែវា នៅតែមិនចំពីអ្វីដែលហៅថាបញ្ញាពិតប្រាកដ ហើយខ្ញុំក៏គិតថាសិស្ស និង និស្សិតបច្ចុប្បន្នគឺភាគច្រើនមិនបានយកបញ្ញាក្នុងការរៀនសូត្រ ឬ ដោះស្រាយបញ្ហានោះទេ ថ្វីត្បិតតែ internet ត្រូវបានប្រើប្រាស់ទូលំទូលាយយ៉ាងណាក៏ដោយចុះ ។
♦ តើបញ្ញាជាអ្វី ឲ្យប្រាកដ?
សម្រាប់ទស្សនៈខ្ញុំ ខ្ញុំយល់ថាអ្នកដែលមានបញ្ញា គឹត្រូវតែជាអ្នកដែលយកការអនុវត្តន៍តាមដំណាក់កាលដូចខាងក្រោម ហើយខ្ញុំក៏មិនហ៊ាន និយាយថាទស្សនៈនៃការយល់ឃើញអំពីបញ្ញា របស់ខ្ញុំគឺជាការត្រឹមត្រូវ ឬក៏ទេដែរសម្រាប់អ្នក ប៉ុន្តែវាគឺជាអ្វីដែលខ្ញុំអនុវត្តន៍ក្នុងពេលរៀន មហាវិទ្យាល័យ ក៏ដូចជាធ្វើការសព្វថ្ងៃនេះជាមួយនឹងជំនាញ Programmer ដ៏ stress មួយនេះ៖
ដំណាក់កាលទី១៖ អ្នកត្រូវតែស្ដាប់គ្រូបង្រៀន អានសៀវភៅ ឬមើលឯកសារពី internet ឬក៏ប្រភពណាមួយដែលអ្នកអាចទទួលបាន នេះជា ដំណាក់កាលដំបូងនៃការចាប់ផ្ដើមបញ្ញារបស់អ្នក ព្រោះបើអ្នកមិនបានទទួលការបង្រៀន ការណែនាំ ការអាន គឺប្រាកដណាស់ថាអ្នកគ្មានឡើយ មូលដ្ឋាននៃចំណេះដឹង ដូច្នេះអ្នកត្រូវតែមានវា ។
ដំណាក់កាលទី២៖ ក្រោយពីអ្នកបានដឹង បានឮ បានអាន អ្នកត្រូវតែធ្វើការវិភាគ ជាពិសេសពេលដែលអ្នកស្ដាប់គ្រូបង្រៀន ខ្ញុំតែងប្រាប់ សិស្សរបស់ខ្ញុំថាកុំអាលជឿនូវអ្វីដែលខ្ញុំបានបង្រៀន សូមធ្វើការវិភាគ និងដេញដោលពីហេតុផលនូវអ្វីដែលខ្ញុំបានបង្រៀន ។ អ្នកត្រូវចាំថា មនុស្សគឺខុសពីសត្វ មុនជឿលើអ្វីមួយត្រូវតោងគិតវិភាគហេតុផលជាមុន ថាតើអ្វីដែលអ្នកបានទទួលគឺវាមានភាពប្រាកដជាក់លាក់ (logic) ដែរ ឬអត់? បើអ្នកគិតថាវាត្រឹមត្រូវ មានហេតុផល ទើបអ្នកទទួលយក ដូច្នេះវាគ្មានអ្នកណាម្នាក់អាចបោកអ្នកបានដោយងាយៗនោះទេ ។ នេះជាដំណាក់កាលទី២ នៃបញ្ញារបស់អ្នក ។
ដំណាក់កាលទី៣៖ គឺជាដំណាក់កាលដែលអ្នកត្រូវអនុវត្តន៍ ស្រាវជ្រាវ ឲ្យឃើញចេញជាលទ្ធផលនូវអ្វីដែលអ្នកទទួលបានពីដំណាក់កាលទី១ និងទី២ បើគ្មានដំណាក់កាលនេះ អ្នកមិនខុសពីអ្នកគ្មានចេះអ្វីទាំងអស់ ។ អ្នកត្រូវចងចាំថាការអនុវត្ត គឺជាអ្នកបង្រៀនដល់អ្នកយ៉ាង សក្ដិសិទ្ធបំផុត ។ តើអ្នកអាចហៅមនុស្សម្នាក់ដែលគ្មានធ្វើអ្វីបានឲ្យឃើញជាលទ្ធផលទាល់តែសោះ ថាបុគ្គលនោះជាអ្នកចេះដែរ ឬអត់ ? បើគ្រាន់តែអ្នកស្ដាប់គេនិយាយពីទ្រឹស្ដី ខ្ញុំគិតថាអ្នកគ្រប់គ្នាក៏អាចធ្វើបាន ប៉ុន្តែការធ្វើជាក់ស្ដែងវាជារឿងមួយផ្សេងពីនេះ ។ អ្នកអាចចាំទ្រឹស្ដីធរណីមាត្រ ពិជគណិត រូបវិទ្យា គីមីវិទ្យា ប៉ុន្តែមិនប្រាកដថាអ្នអាចដោះស្រាយចំណោទធរណីមាត្រ ពិជគណិត រូបវិទ្យា ឬគីមី បានត្រូវឡើយ បើសិនជាអ្នកមិនយកការយល់ទាំងនោះទៅហ្វឹកហាត់និងដោះស្រាយជាក់ស្ដែងនោះទេ ។
អ្នកត្រូវចាំថាមនុស្សត្រូវបង្ហាញនូវអ្វីដែលខ្លួនចេះតាមរយៈលទ្ធផលរបស់ខ្លួន សូមកុំគិតថាការងារនោះវាតូចពេក វាមិនសូវត្រឹមត្រូវទៅតាម អ្វីដែលអ្នកចង់បាន អ្នកត្រូវគិតថាបើគ្មានចំណុចចាប់ផ្តើមវានឹងមិនមានទេចំណុចអភិវឌ្ឍន៍ ។ វិទ្យាសាស្រ្តមិនបានកើតឡើយដោយការជប់ចេញ ពីព្រះជាម្ចាស់នោះទេ ប៉ុន្តែវាកើតចេញពីបញ្ញាពិតៗរបស់មនុស្ស ហើយបានឆ្លងកាត់ការពិសោធន៍ និងកែសម្រួលជាច្រើនដង ទើបមាន ដូចសព្វថ្ងៃនេះ ៕
→ ANT Learner គឺជាកម្មវិធីដែលផ្ដល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង
http://www.antclasses.com/help/page/download.html
→ កម្មវិធីអាន-ANT ជាច្រើនទៀតសម្រាប់ Windows & Android & iOS
http://www.antclasses.com/help/page/application.html
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា