មេសា
គន្លឹះ និងល្បិចខ្លះៗ ៖ ភាសា Programming
ដកស្រង់ចេញពី Facebook លោក សំ កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT
១. R គឺជាភាសាសរសេរកម្មវិធីសម្រាប់គណនាស្ថិតិ និងអាចគូសជាក្រាហ្វិក ហើយវាត្រូវបានប្រើសម្រាប់អ្នកវិភាគទិន្នន័យ និងខាងការងារស្ថិតិ ។ R ជាភាសាដែលត្រូវបានបង្កើតឡើងពីមូលដ្ឋាននៃភាសា C និង Fortran ។ R ត្រូវបានបង្កើតឡើងដោយលោក Ross lhaka និង Robert Gentleman ពីសាកលវិទ្យាល័យ Auckland នៃប្រទេស New Zealand
ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
២. តើអ្នកគ្រប់គ្នាអាចបញ្ជាកុំព្យូទ័របានទេ?
ដូចយើងបានដឹងហើយថាសព្វ ថ្ងៃនេះកុំព្យូទ័រ និង mobile devices បានជួយយើងយ៉ាងច្រើនឥតគណនា ទៅលើដំណោះស្រាយគ្រប់បញ្ហា ។ ស្ទើរគ្មានអ្នកណាម្នាក់ដែលថាមិនបានស្គាល់ពីកុំព្យូទ័រ ឬទូរស័ព្ទដៃនោះឡើយក្នុងពេលបច្ចុប្បន្ន ហេតុអ្វី? ក៏ព្រោះតែគ្រប់ការងារទាំងអស់នាពេលបច្ចុប្បន្នគឹត្រូវបានគ្រប់គ្រងដោយកុំព្យូទ័រ ដោយបានផ្លាស់ប្ដូរទម្លាប់ការងារធ្វើដោយដៃ ទៅជាប្រព័ន្ធកុំព្យូទ័រវិញ ។
♦ តើនេះកុំព្យូទ័រឆ្លាតណាស់មែនទេ?
ទេកុំព្យូទ័រវាមិនឆ្លាតទេ វាគ្រាន់តែជាគ្រឿងអេឡិកត្រូនីកដែលធ្វើការឲយើងតាមរយៈរលកសញ្ញា digital (111000101) និងការចូលរួមសកម្មពីគណិតវិទ្យាតក្ក (logic) និង សំនុំ ហើយរលកសញ្ញាទាំងនេះត្រូវបានបញ្ជាដោយមនុស្ស ។
♦ តើមនុស្សគ្រប់គ្នាសុទ្ធតែអាចបញ្ចាទៅកាន់កុំព្យូទ័របាន?
ទាក់ទិននឹងសំណួរនេះខ្ញុំប្រហែលជាត្រូវឆ្លើយថាទេ ហេតុអ្វី? អ្នកអាចគិតថាវាមិនពិបាកទេក្នុងការបញ្ជាទៅកាន់កុំព្យូទ័រឲធ្វើអ្វីមួយ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន វាមិនពិបាកឡើយ ។ ជាការពិតណាស់អ្នកអាចនិយាយពាក្យនេះ ក៏ព្រោះតែអ្នកមិនបានបែងចែកច្បាស់ពីការប្រើកម្មវិធីកុំព្យូទ័រ និងការបញ្ជាកុំព្យូទ័រ ។ អ្នកសាកល្បងគិតមើលបើកុំព្យូទ័ររបស់អ្នកគ្មានកម្មវិធីប្រភេទ Calculator គ្មាន Microsoft Word, Microsoft Excel...តើអ្នកអាចបញ្ជាកុំព្យូទ័ររបស់អ្នកឲបូកលេខអ្វីមួយបានទេ? ប្រាកដជាមិនអាច តែបើអ្នកមានកម្មវិធី Calculator ក្នុងកុំព្យូទ័ររបស់អ្នក ច្បាស់ណាស់ថាអ្នកនឹងប្រើប្រាស់កម្មវិធីមួយនេះសម្រាប់គិត ឬបូកលេខជាមិនខាន ។ ឃើញទេអ្នកមិនបានបញ្ចាកុំព្យូទ័រទេ តែអ្នកកំពុងប្រើកម្មវិធីកុំព្យូទ័រទៅវិញទេ ។
♦ ធ្វើដូចម្ដេចទើបខ្ញុំអាចបញ្ជាកុំព្យូទ័របាន?
នោះក៏ត្រូវតែអ្នកជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ (Programmer) ដោយអ្នកត្រូវតែជាអ្នកប្រើប្រាស់កម្មវិធីកុំព្យូទ័រប្រភេទភាសាសរសេរកម្មវិធី Programming language ណាមួយ ។ ខ្ញុំចង់មានន័យថាអ្នកត្រូវតែរៀនភាសាសម្រាប់បញ្ជាកុំព្យូទ័រ ប្រភេទណាមួយឲចេះក្នុងចំណោមភាសាទាំងនេះឧទាហរណ៍ភាសា C, C++, C#, Java, python, .... ។ ល ។
តើភាសាណាមួយដែលខ្ញុំគួររៀន?
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com/achievements/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា