For Android device For iOS device
២៥
មេសា

​បង្កើត​កម្មវិធី​សម្រាប់ Android គួររៀន Java ឬ Kotlin?

ដកស្រង់ចេញពី Facebook លោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT

​ធ្លាប់​មាន​សំណួរ​សួរ​ខ្ញុំ​ថាបើសិនជាយើងចង់ក្លាយជាអ្នក​បង្កើត​កម្មវិធី​សម្រាប់ Android (http://training.antkh.com/mobile_applications_google_level_i.aspx) ក្នុង​ពេល​បច្ចុប្បន្ន​នេះ តើគួររៀន Java (http://training.antkh.com/java_beginning.aspx) ឬ​ក៏ Kotlin? ជា​ទូទៅ​ពេល​ដែល​គ្រប់​គ្នា​គិតចង់​បង្កើត​កម្មវិធី​សម្រាប់ Android គឺដំបូង​បំផុត​នៃអារម្មណ៍​របស់គេ គឺគិតទៅដល់ភាសា Java ។ ជាការពិតណាស់ Java ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយអស់ពេលជា​ច្រើន​ឆ្នាំ​កន្លងមកហើយ ទើបមានវត្តមាននៃភាសា Kotlin ក្នុង​ការប៉ុនប៉ងដណ្ដើមតំណែងជា ភាសាសម្រាប់ Android ។ ថ្វីត្បិតតែ Kotlin បាន​បង្ហាញ​ចេញ​នូវ syntax ល្អៗ​អំពីទស្សនៈថ្មីនៃការ​សរសេរ​កូដ​សម្រាប់ Android ក៏​ដោយចុះ ក៏ ប៉ុន្តែ​ក្នុង​ភាពជាអ្នក​សរសេរ​កម្មវិធី គឺច្បាស់ជាគេចមិនផុតពីការជួប​បញ្ហា និងការរក​ដំណោះ​ស្រាយមិនខានឡើយ ពីតណាស់ Java ជាភាសា ចាស់វស្សា ដូច្នេះទាំង libraries, ឯកសារ និង​ដំណោះ​ស្រាយច្បាស់ជាមាន​ច្រើន​ឥតគណនា ដោយមានការជ្រោមជ្រែងពីសហគមនៃអ្នក​ប្រើ Java នៅលើ​ពិភពលោក ។ ប៉ុន្តែ Kotlin ប្រហែលជា​មិនទាន់​មានគ្រប់គ្រាន់​សម្រាប់​ដំណោះ​ស្រាយនេះនៅឡើយទេ ។
♦ ក្នុង​អត្ថបទនេះ​គ្រាន់តែ​ជាទស្សនៈ​ខ្ញុំ​ក្នុង​នាមជាអ្នក Developer មួយប៉ុណ្ណោះ ។
ប៉ុន្តែ​សូមកុំ​ច្រឡំ​ថាមានតែ Java ឬ Kotlin ដែល​អ្នកអាច​ប្រើ​សម្រាប់ Android ក្រៅពីនេះភាសា C/C++ (http://training.antkh.com/c_cpp.aspx) គឺជាភាសាដើម​កំណើត​របស់ Android ផងដែរ​

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា