For Android device For iOS device
២៥
មេសា

គន្លឹះ និងល្បិច​ខ្លះ​ៗ ៖ ភាសា Programming C និង C++

ជា​ទូទៅ​សម្រាប់​អ្នក​សិក្សា​ភាសា C ឬ C++ គឺតែងឃើញវត្តមាននៃអនុគមន៍ (function) មួយ​ឈ្មោះ​ថា main () ។ អ្នក programmers ទាំងឡាយរបស់ C ឬ C++ តែងគិតថា main () គឺជា function មួយ​ដែល​មិនអាច​គ្មាន​បាន ព្រោះ​ពេល​ដែល program ដំណើរ​ការ គឺ main () function ត្រូវអនុវត្តន៍​មុនគេ បន្ទាប់ពី​ផ្នែក preprocessor directive ។ ដូច្នេះរាល់កូដ​ដែល programs ត្រូវធ្វើគឺបានបញ្ជាចេញពី main () function ។ ក៏ ប៉ុន្តែ​កូដ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព​ដែល​អ្នកបានឃើញ​ក្នុង​ពេលនេះគឺអាច​ដំណើរ​ការ​បានដោយ​បង្ហាញ​សារមួយគឺ "Hello! ANT Virus killer" បើអ្នក​ពិនិត្យ​ក្នុង​កូដនេះគឺមិនឃើញមានឡើយវត្តមាន main () function ប៉ុន្តែ​ហេតុអ្វី​ក៏​កូដនេះអាច​ដំណើរ​ការ​បាន? តើទ្រឹស្ដី​ដែល​ថា main () function ត្រូវតែមានរាល់គ្រប់ programs របស់ភាសា C ឬ C++ ត្រូវ ឬ​ខុស? តើកូដនេះពិតជា​គ្មាន​វត្តមាន main () function ឬ​យ៉ាង​ណា?
សូមអ្នក​សិក្សា ឬ programmers ដទៃ​ទៀតជួយ​ធ្វើការ​វិភាគនិងបកស្រាយ ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដល់ប្អូនៗ ក្មួយៗ​អ្នក​សិក្សា​ក្នុង​ពេលនេះ?

​→ ​កម្មវិធី ANTLearner គឺជា​កម្មវិធី​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះដឹង​ទាក់ទងនឹង​បច្ចេកវិទ្យា​ដល់មហាជន​ទូទៅ​ http://www.antclasses.com/help/page/download.html

♦ សម្រាប់​លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០ / ០១៦ ៦៦៦ ៦៥៣

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា