For Android device For iOS device

កុម្ភៈ

របៀប Design FormBorderStyle ក្នុង C#

​ក្នុង​ការ​សរសេរ​កម្មវិធី យើងតែងតែចង់បាន Form ​ស្អាត​និង មានពេល​ខ្លះ​យើង​ក៏​មិនចង់​ប្រើ​ប្រាស់ Border Form របស់ Windows ឡើយ​ព្រោះ​វាមិនស៊ីពណ៌ជាមួយ​កម្មវិធី ឬ ក៏​មានហេតុផល​ផ្សេងទៀត ។ ដូច្នេះ​ក្នុង​អត្ថបទនេះ នឹង​បង្ហាញ​ប្អូនអំពីការធ្វើ Border ​ឲ្យ Form ​ដែល​មាន​សមត្ថភាព​ឲ្យ User Minimize, Maximize, Drag, Close Form

ចុច Like គេហទំព័រ www.antkh.com ដើ​ម្បីទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

១. ការ Design Form

​នៅពេល​ប្អូន​បង្កើត Project Windows Form រួចហើយ យើងត្រូវប្ដូរ Properties ​ឲ្យ​ Form គឺ FormBorderStyle ដោយប្តូរ​តម្លៃ​វាទៅ None

Control ​ដែល​សំខាន់​ក្នុង​ការ Design Form បែបនេះគឺយើងត្រូវ Panel ដាក់នៅ​ខាងលើ Form ហើយវាផ្ទុក PictureBox ចំនួនបី ដែល​ PictureBox នោះវាមាន Icons បិទ, Windows Full Screen, Minimize

ដើម្បី​ការពារ​ពេល User ពង្រីក ឬ ចាប់ទាញ Form ធ្វើ Control Panel ខូចទ្រង់ទ្រាយយើងត្រូវប្ដូរ Properties ​ឲ្យ​វាគឺ Dock ដោយដាក់វាជាប់​ខាងលើ ។

ដូច​គ្នា​នេះដែរ​សម្រាប់ PictureBox បី​ដែល​នៅ​ក្នុង Panel យើង​ក៏​ត្រូវដាក់ Properties Dock ​ឲ្យ​វាទាំងបីស្ថិតនៅខាង​ស្ដាំ​

​បន្ទាប់មក​ប្អូនត្រូវដាក់ Icons ​ឲ្យ PictureBox ​នីមួយៗ​ទៅតាម​ន័យរបស់វា ឧទាហរណ៍​ដូចជា PictureBox ​សម្រាប់​បិទ​កម្មវិធី​យើងដាក់ Icons សញ្ញាខ្វែង, Maximize សញ្ញា Maximize, Minimize សញ្ញា Minimize ដោយចុចលើ Properties Image របស់ PictureBox ដើម្បី​ដាក់​រូបភាព​និង ប្ដូរ Properties SizeMode ទៅ Zoom

២. ការ​សរសេរ​កូដ

បិទ Form ដើម្បី​បិទ​កម្មវិធី​យើងត្រូវ​បង្កើត Event Click ​ឲ្យ PictureBox បិទ សរសេរ​កូដ​ខាងក្រោម ដើម្បី​បិទ​កម្មវិធី​

Windows Maximize ដើម្បី​បើក និងបិទ Windows Maximize យើងត្រូវ​បង្កើត Event Click ​ឲ្យ PictureBox Maximize រួច​សរសេរ​កូដ​ខាងក្រោម​៖

Windows Minimize ដើម្បី Minimize Windows ​ក៏​ដូច​គ្នា​ដែរយើងត្រូវ​បង្កើត Event Click ​ឲ្យ Picture Minimize រួច​សរសេរ​កូដ​ខាងក្រោម​៖

ចាប់ទាញ Form ជា​ទូទៅ​នៅពេល​ដែល​យើង​មិនបាន​ប្រើ​ប្រាស់ Windows Border Form យើង​មិនអាច​ចាប់ទាញ Form អូសទៅទីតាំងផ្សេងបានទេ ។ ដូច្នេះ យើងត្រូវ​បង្កើត Event MouseDown ​ឲ្យ Panel ​ខាងលើ (ព្រោះ User យក Mouse Click លើ Panel ដើម្បី​ទាញ) តែមុននឹងដល់កូដ​ក្នុង Event MouseDown យើងត្រូវ​ប្រើ using System.Runtime.InteropServices; និង Global Variable ដូច​ខាងក្រោម​៖

បន្ទាប់យើង​សរសេរ​កូដ​ក្នុង Event MouseDow របស់ Panel ដូច​ខាងក្រោម​៖

​ខាងក្រោម​នេះជា​កម្មវិធី​ដែល​ប្អូន​សម្រេច​បាន៖

♦ កម្មវិធី​នេះ​បង្កើត​ឡើង​សម្រាប់​ផ្ដល់ និងការចែក​រំលែក​ឯកសារជាអត្ថបទ ជា​វីឌីអូ ជា source code និងបណ្ដាកូដ​គំរូ​ជាក់ស្ដែងជា​ច្រើន​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា

http://www.antclasses.com/help/page/download.html

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា