កុម្ភៈ
របៀបដាក់បញ្ចូលវីឌីអូលើ Form ភាសា C#
១. សេចក្តីណែនាំ
យើងខ្ញុំសូមបង្ហាញពីរបៀបបង្កើតកម្មវិធី Play វីឌីអូ ដែល Support Video File បានច្រើនប្រភេទ ដោយប្រើប្រាស់ Windows Media Player COM component យើងប្រើប្រាស់វាមានភាពងាយស្រួល និងរហ័សទៀតផង ។
២. ការបង្កើត
យើងត្រូវមានកម្មវិធីមួយឈ្មោះថា Microsoft Visual Studio 2005 ឬ Microsoft Visual Studio 2008 ឬ Microsoft Visual Studio 2010 ឬ 2012 ឬ 2013 ឬ 2015 ឬ 2017 (មួយណាក៏បាន) ។
ដំបូងត្រូវបើក Microsoft Visual Studio ហើយបង្កើតនូវ New Project ថ្មីមួយដោយជ្រើសរើសនូវភាសា C# យកមកប្រើ ហើយទទួលបាននូវ Project ថ្មីមួយដូចខាងក្រោម៖
៣. ការប្រើប្រាស់ Controls
មុនពេលប្រើ Control ផ្សេងៗ យើងត្រូវបន្ថែម Control របស់ Windows Media Player ជាមុនសិន ដោយគ្រាន់តែ mouse ស្ដាំលើ Toolbox ត្រង់ណាក៏បាន រួចជ្រើសយក Choose Items… នោះវានឹងលោតផ្ទាំង windows ដូចខាងក្រោម៖
ចុចទៅលើ COM Components Tab រួច Tick យក Windows Media Player បន្ទាប់មកចុចលើ OK ។
អ្នកនឹងឃើញ Control Windows Media Player នៅក្នុង Toolbox យើងចាប់ផ្ដើមទាញ Control ដាក់លើ Form មានដូចជា៖
- Label : ដើម្បីបង្ហាញចំណងជើងកម្មវិធី
- Button : មាន ៤ ទី១ សម្រាប់ឲ្យ User ជ្រើសរើស Video ទី២ សម្រាប់ Play Video ទី៣ សម្រាប់ Pause Video ទី៤ សម្រាប់ Stop Video
- Windows Media Player : ដើម្បីបង្ហាញ Video លើ Form នោះ
- OpenFileDialog : សម្រាប់ឲ្យ User ជ្រើសរើស Video ដែលចង់បើក
៤. ការរៀបចំកូដ (Coding)
ជាដំបូង យើងត្រូវបង្កើត Even Click ឲ្យ Button ដែលមាន Text “ជ្រើសរើសវីឌីអូ” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដខាងក្រោម៖
បន្ទាប់មក យើងត្រូវបង្កើត Even Click ឲ្យ Button ដែលមាន Text “Play” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដខាងក្រោម៖
បន្ទាប់មក យើងត្រូវបង្កើត Even Click ឲ្យ Button ដែលមាន Text “Pause” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដខាងក្រោម៖
បន្ទាប់មក យើងត្រូវបង្កើត Even Click ឲ្យ Button ដែលមាន Text “Stop” ដោយគ្រាន់ double click លើ Button នោះរួចវាយ កូដខាងក្រោម៖
ចុងបញ្ចប់យើង អាចដំណើរការ Test កម្មវិធីនេះបាន ដោយចុច F5 ខាងក្រោមនេះជាលទ្ធផលនៃកម្មវិធីខាងលើ ។
5. លទ្ធផល
♣♣♣ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT រៀបរៀងអត្ថបទឡើងដោយ លោក ទៀង ចន្ទដាឡែន
♦♦♦ វគ្គសិក្សា C# Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/csharp_for_beginner.aspx
♦♦♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីទទួលបានចំណេះដឹងប្រចាំថ្ងៃទាក់ទងនឹងបច្ចេកវិទ្យា
♦♦♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/achievements/
សម្រាប់វគ្គបើកថ្មីៗជារៀងរាល់សប្តាហ៍សូមចូលទៅកាន់ www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា