មករា
របៀបផ្លាស់ប្តូរពី Microsoft Account ទៅ Local Account នៅក្នុង Windows 10
នៅពេលដែលកំពុងប្រើប្រាស់ ឬនៅពេលដំឡើង Windows 10 លោកអ្នកតែងតែបានជួបជាមួយការបង្កើត Account ជាមួយនឹង Microsoft ដែលវាទាមទារឲ្យលោកអ្នកធ្វើការបញ្ចូលនៅ email ចូល ។ បន្ទាប់មករាល់ពេលដែលធ្វើការ Login Windows វានឹងធ្វើការចាប់យក email នឹង Password មកធ្វើជា Account login
ឥឡូវនេះលោកអ្នកអាចធ្វើផ្លាស់ប្តូរពី Microsoft Account ទៅ Local Account វិញដោយគ្រាន់តែវាយពាក្យ Setting ចូលទៅក្នុងប្រអប់ Search
ចុចលើពាក្យ Account
បន្ទាប់ចុច Sign in with a local account instead
ពេលនោះវានឹងទាមទារឲ្យធ្វើការវាយ Password
បន្ទាប់មកធ្វើការវាយឈ្មោះសម្រាប់ Account Local
បន្ទាប់មកចុចលើប៉ូតុង Sign out and finish នោះវានឹងធ្វើការផ្លាស់ប្តូរ Account របស់លោកអ្នក
♦ ក្រៅពីកម្មវិធី ANTLearner នៅមានកម្មវិធីដែលបង្កើតឡើងដោយអាន-ANT ជាច្រើនទៀតសម្រាប់ windows & Android & iOS
http://www.antclasses.com/help/page/application.html
♦ សម្រាប់វគ្គសិក្សា Computer Foundation តម្លៃ ៧០ដុល្លា http://training.antkh.com/computer_fundamental.aspx
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com/achievements/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា