មករា
Drive C អស់ Space អាចធ្វើឲ្យកុំព្យូទ័ររបស់អ្នកប្រឈមមុខនឹងអ្វីខ្លះ?
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
នៅពេលដែលកំពុងប្រើប្រាស់កុំព្យូទ័រស្រាប់តែទទួលបានសារប្រមានថា Drive C របស់លោកអ្នកអស់ Space ក្នុងការផ្ទុក Software ឬ Upgrade Software តើសារនេះអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ការប្រើប្រាស់ទៅមុខទៀត?
១. បញ្ជាក់ថា hard drive របស់លោកអ្នកមានទំហំតូចដែលមានអាចឲ្យធ្វើការដំឡើង ឬ upgrade software បានទៀតឡើយ
២. នៅពេលដែល drive C នេះពេញគឺធ្វើឲ្យដំណើរការរបស់ Operating system ដំណើរការយឺត
ឥឡូវយើងខ្ញុំសូមលើកយកដំណោះស្រាយនៅពេលដែលជួបនឹងបញ្ហានេះដូចខាងក្រោម៖
លុប temporary file
លោកអ្នកគ្រាន់តែចូលទៅកាន់ Setting ដោយគ្រាន់តែវាយពាក្យ Setting ទៅក្នុងប្រអប់ Search
ចុចលើពាក្យ system
Select យក Storage ហើយជ្រើសយក drive C:
បន្ទាប់មក select យកពាក្យថា temporary
បន្ទាប់មកលោកអ្នកធ្វើការលុប temporary file
លុប windows. Old
Windows. Old ច្រើននៅក្នុងនោះ បញ្ហានេះកើតឡើងពីការ upgrading នៅអ្វីថ្មីៗបន្ថែមរបស់ Microsoft windows ដែលវាបង្កឲ្យកើននៅទំហំរបស់ hard drive
ដំបូងលោកអ្នកវាយពាក្យថា Clean ចូលទៅក្នុងប្រអប់ Search
បន្ទាប់មកធ្វើការ select យក drive ផ្ទុក Windows
បន្ទាប់មកស្វែងរកពាក្យ Previous Windows Installation (s) ប្រសិនបើមិនឃើញសូមចុចលើប៊ូតុង Clean up system files
នោះវានឹងបង្ហាញ បន្ទាប់ធឺតក្នុងប្រអប់មុខពាក្យនោះ
បន្ទាប់មកចុច Delete file
បិទ System Restore
System restore គឺជា tool មួយដែលប្រើសម្រាប់ recovery file នៅពេលដែលកុំព្យូទ័ររបស់លោកអ្នកមានបញ្ហា Error ដូច្នេះវាក៏ជាបញ្ហាមួយដែល ដែលត្រូវចំណាយ Space ក្នុងការផ្ទុកនៅ Tool លោកអ្នកអាចធ្វើការបិទបានប្រសិនបើលោកអ្នកមិនត្រូវការវា ដើម្បីចំណេញ Space របស់ Drive
លោកអ្នកគ្រាន់តែ Right Click លើ This PC ហើយយកពាក្យ Properties
យក System protection
Select drive C បន្ទាប់យកពាក្យ Configure…
រួចហើយ select យក Disable system protection ហើយចុច OK
♦កម្មវិធីនេះ ក៏ជាប្រភពសម្រាប់ការសិក្សាបែបពាក់កណ្ដាល e-learning ផងដែរក្នុងពេលបច្ចុប្បន្នមានផ្នែកវាស់ស្ទង់សមត្ថភាព និងប្រកួតប្រជែងចំណេះដឹងផ្នែក programming http://www.antclasses.com/help/page/download.html
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា