For Android device For iOS device
១១
មករា

​បង្កើត​កម្មវិធី​ផ្លាស់ប្ដូររង្វាស់ប្រវែងនៅ​ក្នុង Visual Studio 2017

រង្វាស់ប្រវែង គឺជាអ្វីៗ​ដែល​យើងជួបប្រទះ​ស្ទើរតែ​រាល់​ថ្ងៃ​ក្នុង​ការរស់នៅ ដូចជា ម៉ែត្រ, គីឡូម៉ែត្រ, សង់ទីម៉ែត្រ ជាដើម ។ សម្រាប់​អ្នកចាប់ផ្ដើម C# នឹង​បង្ហាញ ប្អូនៗ ពីការ​បង្កើត​កម្មវិធី​ផ្លាស់ប្ដូរពីរង្វាស់ប្រវែងមួយទៅរង្វាស់ប្រវែងមួយ​ផ្សេងទៀត ។

គោល​បំណង​កម្មវិធី​នេះ អាន-ANT ចង់​ណែនាំ​ពីរបៀបនៃការ​ប្រើ​ប្រាស់ Selection statement ​ព្រមទាំង controls មួយចំនួនទៀតរបស់ Windows form នៃភាសា C# 

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

អ្វី​ដែល​យើងត្រូវដឹង​នៅពេល​នេះ គឺត្រឹមតែរូបមន្តនៃការផ្លាស់ប្ដូររង្វាស់ប្រវែងមួយទៅរង្វាស់ប្រវែងមួយទៀតប៉ុណ្ណោះ​ដែល​យើងហៅថា Algorithm នៃ​បញ្ហា ដែល​នេះគឺជាអ្វី​ដែល​អ្នក Programmers ត្រូវដឹង និងគិតទុកមុននឹង​បង្កើត​កម្មវិធី ។  

រូបមន្តរង្វាស់ប្រវែង

១ម៉ែត្រ = ៣៩.៣៧៩អ៊ីញ

១ម៉ែត្រ = ១០០សង់ទីម៉ែត្រ = ១០០០មីលីម៉ែត្រ

១គីឡូម៉ែត្រ = ១០០០ម៉ែត្រ

១មៃល៏ (mile) = ១៦០៩.៣៦ ម៉ែត្រ

១អ៊ីញ = ២.៥៤សង់ទីម៉ែត្រ 

ការ​ប្រើ Selection Statement

Selection statement ជា statement ​ដែល​ប្រើ​សម្រាប់​សិក្សា​ល័ក្ខខ័ណ្ឌ វានឹង​មាន statement block មួយ​ដែល​ត្រូវធ្វើ​ក្នុង​ករណី​ដែល​ពិត (true) ។ នៅ​ក្នុង C# យើងឃើញមាន statement ​ប្រភេទ​នេះមាន២ គឺ if និង switch ប៉ុន្តែ​យើងនឹង​ប្រើ​ប្រាស់ if ​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​ការ​ជ្រើសរើស​រង្វាស់ប្រវែង ។  

រូបមន្ត if

· ​ទម្រង់ single selection

If (<condition>)

Statement Block ត្រូវធ្វើ 

· ​ទម្រង់ double-selection

If (<condition>)

Statement Block ត្រូវធ្វើ

else

Statement Block ត្រូវធ្វើ

រូប​ខាងលើ គឺជា​កម្មវិធី​ដែល​យើងត្រូវ​បង្កើត ចូរ​ពិនិត្យ​មុខងារ controls ​នីមួយៗ តាមរយៈ​លេខសំគាល់របស់​ខាងក្រោម​៖

1 ​សម្រាប់​ជ្រើសរើស​រង្វាស់​ដែល​ត្រូវផ្លាស់ប្ដូរ

2 ​សម្រាប់​ជ្រើសរើស​រង្វាស់​ដែល​នឹងប្ដូរទៅ

3 ​សម្រាប់​បញ្ចូល​ចំនួនឯកតា​ដែល​ត្រូវផ្លាស់ប្ដូរ

4 ជា Button ​ដែល​នឹងបម្លែង​ឲ្យ​ទៅជា​លទ្ធផល​

5 ជា Textbox ​សម្រាប់​បង្ហាញ​លទ្ធផល​

​បន្ទាប់ពី​បង្កើត Project សូម​ធ្វើការ Design form ​ឲ្យ​ដូច​រូបភាព​ខាងលើ ជាមួយនឹង​ការ​កំណត់​ណែនាំ​ដូច​ខាងក្រោម​៖

១. បង្កើត project

- ចុចលើ File menu ​ជ្រើសរើស​យក New, ជ្រើសរើស Project, ផ្នែក​ខាង​ស្ដាំ​យើងត្រូវចុចយក C# និងខាង​ឆ្វេង​ជ្រើសរើស​យក Windows Application Form ។ ដូចរូប​ខាងលើ​ 

២. Design form

- សញ្ញា​ខាងលើ​បង្ហាញ​ពីការដាក់​ចំណងជើង (title) ​ឲ្យ form.text ជា property មួយ​ក្នុង​ចំណោម properties ជា​ច្រើន​ទៀតរបស់ form

- Size property ជាការ​កំណត់ width និង height របស់ form

៣. គូស label

- គូស Label control ដោយ​គ្រាន់តែ​យក mouse ចុចលើ រូបអក្សរ A (រូបនេះ​បញ្ជាក់​ថា Label, Label ​គ្រាន់តែ​ជា control ​សម្រាប់​បង្ហាញ​ព័ត៌មាន​ផ្សេងៗ​នៅលើ form) ។  

៤. គូស ComboBox និង Add Items

- គូស ComboBox control ដោយ​គ្រាន់តែ​យក mouse ចុចលើរូ​ប​ដែល​មានពាក្យថា ComboBox (ComboBox ជា​ប្រភេទ control ​ដែល​ផ្ទុក​នូវ List នៃអ្វីមួយ និងគេអាច​ជ្រើសរើស​ចេញពីវា ដើម្បី​ជាប្រយោជន៍​ធ្វើអ្វីមួយ​ផ្សេងទៀត) ។

- ប្ដូរ​ប្រភេទ DropDownStyle ទៅជា DropDownList ​ដែល​ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​៣ ប្រភេទ​ដែល​យើងអាចផ្លាស់ប្ដូរបាន​ក្នុង​នោះមាន Simple, DropDown, និង DropDownList ។ ចំពោះ DropDownList User មិនអាច​វាយ​បញ្ចូល​នូវ​ពាក្យ​ណាមួយ​ផ្សេងទៀត​ក្រៅពីអ្វី​ដែល​មានស្រាប់នៅ​ក្នុង list នោះ ។

- សូមចុច​ទៅលើ ComboBox រួចចុច property items ​វានឹង​លោត​ផ្ទាំង​ឲ្យ​យើង​បញ្ចូល ItemsItems ​នីមួយៗ បញ្ចប់​ដោយចុច enter ​ដែល​ត្រូវ​បញ្ចូល​សូមចុច OK ។ ដូចរូប​ខាងលើ ។

​បញ្ជាក់​៖ ComboBox ទីមួយត្រូវដាក់​ឈ្មោះ​ថា cmbFrom និងទីពីរ ដាក់​ឈ្មោះ​ថា cmbTo (ការដាក់​ឈ្មោះ​ control ត្រូវធ្វើ​តាមរយៈ Name property)

៥. គូស TextBox 

- គូស TextBox ដើម្បី​ឲ្យ User input output ​ព័ត៌មាន​ទៅកាន់ form សូម​កំណត់​ឈ្មោះ TextBox ទីមួយថា txtFrom និង TextBox ទីពីរថា txtResult សម្រាប់​ TextBox ទីពីរត្រូវ​កំណត់ ReadOnly property ​ជាមួយនឹង​តម្លៃ True (ReadOnly គឺពុំ​អនុញ្ញាត​ឲ្យ​មានការ​បញ្ចូល ឬ​ផ្លាស់ប្ដូរ​ព័ត៌មាន​ដែល​បង្ហាញ​តាមរយៈ Control  

៦. គូស Button

- គូស Button រួចដាក់​ឈ្មោះ​ឲ្យ Button ថា btnConvert ​បន្ទាប់មក​បង្កើត Event Clicked ទៅ​ឲ្យ Button នោះដោយការចុច double click លើ Button ឬ​ចុចលើ Event Icon រួច double click លើ Click 

៧. សរសេរ Code 

♦ លទ្ធផល​របស់​កម្មវិធី​ខាងលើ​

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០៣ ប្រចាំខែកញ្ញា ២០០៨ រៀបរៀងអត្ថបទឡើងវិញដោយលោក ទៀង ចន្ទ​ដាឡែន

♦ ​សម្រាប់​វគ្គ​សិក្សា C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា