For Android device For iOS device
១០
តុលា

ការ​ប្រើ do while loop ក្នុង C/C++

 រៀបរៀងអត្ថបទដោយ អតីតសិស្ស ផាន់ រំដួល http://training.antkh.com/students/?s=2957

យើងបានដឹងហើយថាការរស់នៅប្រចាំ​ថ្ងៃ​របស់យើងតែងតែជួប​នូវ​បញ្ហា ឬ​ការអនុវត្ត​ការងារ​ដ​ដែល​ៗ​សារចុះសារឡើង​ច្រើន​ដង​រហូត​ដល់ទី​បញ្ចប់​ណាមួយ ។ នៅ​ក្នុង​ programming C/C++ នេះ​ផងដែរ​យើងបាន​សិក្សា​ទៅមេរៀនមួយ​ដែល​មាន​ចំណងជើង​ថា control structure  ។ មេរៀននេះគឺសំដៅ​ទៅលើ​ statement ទាំងឡាយណា​ដែល​មាន​តួនាទី​កំណត់​សកម្មភាព​ដែល​ត្រូវបាន​អនុវត្តន៍​ក្នុង​ program  ។ នៅ​ក្នុង​មេរៀននេះ​ផងដែរ​យើង​ក៏​ឃើញមាន​ចំណុច​មួយ​ដែល​ត្រូវបាន​គេហៅថា loop loop គឺសំដៅ​ទៅលើ​ statement ទាំងឡាយណា​ដែល​អនុវត្តន៍សារចុះសារឡើង ឬ​ក៏​រង្វិលជុំ​រហូត​ដល់លក្ខខណ្ឌពិតទើប​បញ្ឈប់ ។  ​ថ្ងៃ​នេះ​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT សូមលើកយកអត្ថបទមួយមាន​ចំណងជើង​ថា ការ​ប្រើ​ do while loop នៅ​ក្នុង​ C++  ដើម្បី​ផ្ដល់​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្តរៀន Programming ​ឲ្យ​បានយល់ដឹង​បន្ថែម​ទៀតដូច​ខាងក្រោម​នេះ៖

♦ កូដ

♦ ពន្យល់កូដ

 ♣  នៅ​ក្នុង​ programming do while loop មាននាទីអនុវត្តន៍​ការងារ​ដ​ដែល​ៗ​ច្រើន​ដង ធ្វើរួចទើប​ពិនិត្យ​លក្ខខណ្ឌជាក្រោយ បើសិនជាលក្ខខណ្ឌនោះពិតទើបឈប់ធ្វើ ។

-  do { } while (ch! =27) ; បានន័យថាបើសិនជាការចុច keyboard របស់យើងមិនស្មើ key Esc (ascii 27)  ទេ​វានឹង​អនុវត្តន៍ ម្តងទៀត ប្រសិនជាចុច Esc វានិងចេញពី loop

- setw () ; ​ប្រើ​សម្រាប់​កំណត់​ Space តួអក្សរ ដែល​វាស្ថិតនៅ​ក្នុង header file <iomanip>

- fflush (stdin) ; និង​ cin.clear () ; ប្រើ​សម្រាប់ clear ​ទិន្នន័យ​នៅពេល​បញ្ចូល​រួចមួយៗ​និងជៀសវាងការ​បញ្ចូល​ខុស​ប្រភេទ Data type 

- getline ​ប្រើ​សម្រាប់​បញ្ចូល​តម្លៃ​ឲ្យ​ string ហើយអាចដកឃ្លាបាន

- clrXY (x,y,size) ; ជា function មួយ​ដែល​ស្ថិតនៅ​ក្នុង​ headerfile<antheaderPlusPlus.h> 

​ប្រើ​សម្រាប់​ clear ចំនួនអក្សរមួយបន្ទាត់ 

♦ លទ្ធផល​

♦ ​សម្រាប់​វគ្គ​សិក្សា C/C++ តម្លៃ ៦៥ ដុល្លា http://training.antkh.com/c_cpp.aspx

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

❓ចម្ងល់ផ្សេងៗ​ប្អូនៗ​អាច​ផ្ញើ​សារចូល https://web.facebook.com/anttrainninghttps://t.me/anttechnology

🏠ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយ​ពីទីតាំងចាស់ 🚲🛴 ៣៥០ម៉េត្រ)
📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា