For Android device For iOS device

កញ្ញា

ការវិវឌ្ឍនៃភាសា CSharp (C#)

ភាសា C# ​ត្រូវបាន​ប្រកាសជាលើកដំបូងដោយ​ក្រុមហ៊ុន Microsoft នៅ​ថ្ងៃ​ទី១៦ មិថុនា ២០០០ ។ C# ជាភាសា​ដែល​មាន​កម្រិត high-level programming ដំបូង​បំផុត​ដែល​បង្កើត​យ៉ាង​ពិសេស​សម្រាប់ .NET CLR (Common Language Runtimeមកដល់បចុប្បន្ននះភាសា C# អភិវឌ្ឍន៍ខ្លួនមកដល់​ជំនាន់​ទី 7

♦ ខាងក្រោម​នះជាការ​រៀបរាប់​លម្អិត​អពី​ជំនាន់​នីមួយៗ​ ៈ

♣ ជំនាន់​ទី ១

ភាសា C# ​ជំនាន់​ទី​ត្រូវបាន​ប្រកាស់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន Microsoft នៅកំឡុងខែមករា ឆ្នាំ​ 2002 ជាមួយ .Net Framework 1.0/ 1.1 និង Visual Studio 2002 ។ ភាសានះវិវចេញពីភាសា C++ ​ព្រមទាំង​កម្ចី​នូវ​លក្ខណៈ​ពិសេស​មួយចំនួនពីភាសា Delphi, Java និង ភាសាផ្សេងៗ​ទៀត វា​ត្រូវបាន​ចាត់ទុកជាភាសា​ដែល​មានការគាំទ្រ​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​ពីសំណាក់​អ្នក​សរសេរ​កម្មវិធី​ទូទៅ ។

♣ ​ជំនាន់​ទី ២

ភាសា C# ​ជំនាន់​ទី ២ ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់ នៅកំឡុងខែកញ្ញា ឆ្នាំ​ 2005 ជាមួយ .Net Framework 2.0 និង Visual Studio 2005 ។ នៅ​ក្នុង​ជំនាន់​នះ វា​ត្រូវបាន​បន្ថែម​លក្ខណៈ​ពិសេស​មួយចំនួនទៀត​ដូចជា Generics, Partial types, Anonymous methods, Iterators, Nullable types, Private setters (properties) , Method group conversions (delegates) , Covariance and Contra-variance និង Static classes

♣ ​ជំនាន់​ទី ៣

ភាសា C# ​ជំនាន់​ទី៣ ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់ ចាប់ពីកំឡុងខែសីហា ឆ្នាំ ២០០៧ ជាមួយ .Net Framework បី​ជំនាន់​បន្តបន្ទាប់គឺ 2.0, 3.0, 3.5  និង Visual Studio ពីរ​ជំនាន់​គឺ ២០០៨ និង ២០១០ ។ នៅ​ក្នុង​ជំនាន់​នេះក្រៅពី LINQ (Language Integrated Query) ដែល​ជា​ចំណុច​សំខាន់ ​ជំនាន់​នេះ​ក៏​ត្រូវបាន​បន្ថែម​លក្ខណៈ​ពិសេស​មួយចំនួនទៀត​ដូចជា Implicitly typed local variables, Object and collection initializers, Auto-Implemented properties, Anonymous types, Extension methods, Query expressions, Lambda, expression, Expression trees និង Partial methods

​រូបភាព​ខាងក្រោម​បង្ហាញ​ពី​រូបភាព​ធ្វើការ​របស់ LINQ នៅ​ក្នុង C# ​ជំនាន់​ទី៣

♣ ​ជំនាន់​ទី ៤

ភាសា C# ​ជំនាន់​ទី ​ត្រូវបាន​ប្រកាស់​ឲ្យ​ប្រើ​ប្រាស់ នៅកំឡុងខែមេសា ឆ្នាំ​ ២០១០ ជាមួយ .Net Framework 4.0 និង Visual Studio ២០១០ ។ នៅ​ក្នុង​ជំនាន់​នះ វា​ត្រូវបាន​បន្ថែម​លក្ខណៈ​ពិសេស​មួយចំនួនទៀត​ដូចជា Dynamic binding, Named and optional arguments, Generic co- and contravariance និង Embedded interop types ("NoPIA")

​រូបភាព​ខាងក្រោម​បង្ហាញ​ពីការ​ប្រើ compiler-time type dynamic ​ក្នុង C# ​ជំនាន់​ទី៤

♣ ​ជំនាន់​ទី ៥

ភាសា C# ​ជំនាន់​ទី ​ត្រូវបាន​ប្រកាស់​ឲ្យ​ប្រើ​ប្រាស់ នៅកំឡុងខែមិថុនា ឆ្នាំ​២០១៣ ជាមួយ .Net Framework 4.5 និង Visual Studio ពីរ​ជំនាន់​គឺ ២០១២ និង ២០១៣ ។ នៅ​ក្នុង​ជំនាន់​នះ វា​ត្រូវបាន​បន្ថែម​លក្ខណៈ​ពិសេស​មួយចំនួនទៀត​ដូចជា Asynchronous methods និង Caller info attributes

​រូបភាព​ខាងក្រោម​បង្ហាញ​ពីការ​ប្រើ​ប្រាស់ Asynchronous នៅ​ក្នុង C# ​ជំនាន់​ទី៥

♣ ​ជំនាន់​ទី ៦

ភាសា C# ​ជំនាន់​ទី ៦ ​ត្រូវបាន​ប្រកាស់​ឲ្យ​ប្រើ​ប្រាស់ នៅកំឡុងខែកក្កដា ឆ្នាំ​ ២០១៥ ជាមួយ .Net Framework 4.6 និង Visual Studio 2015 ។ នៅ​ក្នុង​ជំនាន់​នេះ វា​ត្រូវបាន​បន្ថែម​លក្ខណៈ​ពិសេស​មួយចំនួនទៀត​ដូចជា Compiler-as-a-service (Roslyn) , Import of static type members into namespace, Exception filters, Await in catch/finally blocks, Auto property initializers, Default values for getter-only properties, Expression-bodied members, Null propagator (null-conditional operator, succinct null checking) , String interpolation, nameof operator និង Dictionary initializer

ការ​ប្រើ​ប្រាស់ Expression-bodied function ​ក្នុង C# ​ជំនាន់​ទី៦

ការ​ប្រើ​ប្រាស់ string interpolation (ភ្ជាប់ string ច្រើន​បញ្ចូល​គ្នា) នៅ​ក្នុង C# ​ជំនាន់​ទី៦

♣ ​ជំនាន់​ទី ៧

ភាសា C# ​ជំនាន់​ទី៧ ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់ នៅកំឡុងខែមិនា ឆ្នាំ​២០១៧ ជាមួយ .Net Framework 4.6.2 និង Visual Studio 2017 ។ នៅ​ក្នុង​ជំនាន់​នេះ វា​ត្រូវបាន​បន្ថែម​លក្ខណៈ​ពិសេស​មួយចំនួនទៀត​ដូចជា Out variables, Pattern matching, Tuples, Deconstruction, Local functions, Digit separators, Binary literals, Ref returns and locals, Generalized async return types, Expression bodied constructors and finalizers, Expression bodied getters and setters

​សម្រាប់​វគ្គ​សិក្សា C# Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/csharp_for_beginner.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា