For Android device For iOS device
២៨
សីហា

Lottery ភាសា C++

 រៀបរៀងលំហាត់ដោយអតីតសិស្ស ផាន់ រំដួល កែ​សម្រួល​នៅខែកក្កដា ឆ្នាំ ២០២៣ ដោយសិស្ស ឈាន សីហា 

​ប្រសិនបើ​យើងនិយាយ​ទៅលើ​ផ្នែក​គណិតវិទ្យា ចំពោះប្រូបាប៊ីលីតេ គឺយើង​កំពុង​សិក្សា​ទៅលើ​បាតុភូតចៃដន្យ ។ បើនិយាយ​ទៅលើ​ការចាក់លេខឆ្នោត យើងឃើញថាព្រឹត្តិការណ៍​ដែល​អាចកើតឡើងគឺមានតែ តែប៉ុណ្ណោះហើយ ៩៩ % ទៀតគឺជាព្រឹត្តិការណ៍​ដែល​មិនអាច​កើតឡើង ។ ហើយយើង​ក៏​អាច​សរសេរ​កូដ​ឲ្យ​តម្លៃ​មួយកើតឡើងដោយ​មិនបាន​រំពឹងទុកជាមុននៅ​ក្នុង​ Programming ​ផងដែរ​ដោយ​ប្រើ​ random  ​ថ្ងៃ​នេះ ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT សូមលើកយកអត្ថបទមួយមាន​ចំណងជើង​ថា Lottery  ដើម្បី​ផ្ដល់​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្តរៀនពីភាសា Programming 

♦ កូដ C programming

 កូដ C++ programming

♦ ពន្យល់កូដ

- if (num>0&&num<100) នៅជួរទី13 ​ក្នុង​កូដ C និងជួរទី14​ក្នុង​កូដ C++ : គឺជាលក្ខខណ្ឌ​ដែល​ដាក់​ឲ្យ​ User ​បញ្ចូល​លេខចាប់ពី លេខ1ដល់លេខ99 (ធំជាង1និងតូចជាង100)

- kbhit () នៅជួរទី15 ​ក្នុង​កូដ C និងជួរទី 16 ​ក្នុង​កូដ C++  :  គឺជា  function មួយ​ដែល​ស្ថិតនៅ​ក្នុង​ header file conio.h ​ដែល​ប្រើ​វា​សម្រាប់​ឲ្យ​អ្នក​ប្រើ​ប៉ះ key ​ណាមួយ

- setcursor (value)  នៅជួរទី10 ​ក្នុង​កូដ C និងជួរទី11 ​ក្នុង​កូដ C++   :  គឺជា function មួយ​ដែល​ស្ថិតនៅ​ក្នុង​ header file ANTheader.h ​ដែល​ប្រើ​សម្រាប់​គ្រប់គ្រង​ cursor value : false (មិន​បង្ហាញ cursor) , true (បង្ហាញ cursor) ។

- rand ()  នៅជួរទី17 ​ក្នុង​កូដ C និងជួរទី18 ​ក្នុង​កូដ C++  : គឺជា function មួយ​ដែល​ស្ថិតនៅ​ក្នុង header file stdlib.hwindows.h ​ដែល​គេ​ប្រើ​សម្រាប់​ random number ។ (មិនមាន include windows.h ពី​ព្រោះ​យើងបាន include windows.h នៅ​ក្នុង header file ANTheader.h រួចហើយ 

- Beep (3456,80) នៅជួរទី18 ​ក្នុង​កូដ C និងជួរទី19 ​ក្នុង​កូដ C++ គឺជា function ​ដែល​ស្ថិតនៅ​ក្នុង​ header file windows.h ​ដែល​គេ​ប្រើ​វា​សម្រាប់​បង្កើត​សំឡេង ។  Beep (3456,80) : បានន័យថា 3456Hz,80 milisecond

- else  នៅជួរទី25 ​ក្នុង​កូដ C និងជួរទី26 ​ក្នុង​កូដ C++  គឺជាលក្ខខណ្ឌ​ដែល​ផ្ទុយពី if បានន័យថាបើ User ​បញ្ចូល​ខុស (​តូចជាងលេខ1និងធំជាង99) នោះ​វានឹង​ចេញ Statement  ​ដែល​យើងបានដាក់គឺ Wrong Input

 ពន្យល់​លទ្ធផល​

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

❓ចម្ងល់ផ្សេងៗ​សូម​ផ្ញើ​សារចូល https://web.facebook.com/anttrainninghttps://t.me/anttechnology
🤝 សូម​ចូលរួម https://t.me/AntTechnologyTrainingCenter
💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
📍 https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា