For Android device For iOS device
២៦
សីហា

តើគួរ​ដំណើរ​ការ​កូដ Java ដោយរបៀបណា?

យើង​ទាំងអស់​គ្នា បានដឹងហើយថា Java ជាភាសាមួយ​ដែល​អាច​ដំណើរ​ការ​គ្រប់ platforms ជា​ច្រើន​ដូចជា Windows OS, Mac OS, UNIX, និង OS ផ្សេងៗ​ទៀតជាដើម ។ ស្របពេលនេះដែរ ទស្សនាវដ្ដី​អាន-ANT សូមលើកយកអត្ថបទមួយ​ដែល​ទាក់ទងនឹង​ភាសា Java មាន​ចំណងជើង​ថា តើគួរ​ដំណើរ​ការ​កូដ Java ដោយរបៀបណា? ដើម្បី​មកចែក​រំលែក​ជា​ចំណេះដឹង​បន្ថែម​ឲ្យ​បងប្អូន​ដែល​ចូលចិត្តរៀនភាសា Programming ​ទាំងអស់​បានយល់ដឹងមួយ​កម្រិត​ទៀត ។ អត្ថបទនេះ មានគោល​បំណង​សំខាន់​ផ្តោត​ទៅលើ​ការ​បង្ហាញ​ពីការ​ប្រើ​ប្រាស់ IDE ​ប្រភេទ​ណា​ដែល​អាចត្រូវ​គ្នា​ជាមួយភាសា Java និង software requirement ​ដែល​ត្រូវការ ជា​ពិសេស​ទិចនិចនៃការ​ប្រើ Command Prompt របស់ Windows OS ​ក្នុង​ការ Compile និង run កូដ java ​ផងដែរ ។ ដើម្បី​ឲ្យ​កាន់ដឹងច្បាស់ពីខ្លឹមសារអត្ថបទ​ទាំងមូល​សូម​ធ្វើការ​ស្វែងយល់ពីវិធីសាស្រ្តដូច​ខាងក្រោម​៖

Tools or Software ​ដែល​ត្រូវការចាំបាច់

 •  យើងត្រូវការ software មួយចំនួន ដើម្បី​អាច​ដំណើរ​ការ​កូដ Java បានមាន៖

 Java Development Kit (JDK) version ណា​ក៏​បាន ដែល​យើង​ប្រើ​វា​ក្នុង​ធ្វើការ compile កូដ java ឬ​អាច​ទាញយក class ជា​ច្រើន​មក​ប្រើ​បាន ។

 •  Java Run-time Environment (JRE) ​សម្រាប់​ធ្វើការ​ដំណើរ​ការ​កូដ java ​បន្ទាប់ពី​ធ្វើការ compile រួច ។ វាជួយ​ឲ្យ​យើងអាច​បង្កើត​ជា Java Virtual Machine (JVM) ដើម្បី ដំណើរ​ការ​កូដ Java បាន​ដែល​អាច​ប្រើ​បានគ្រប់ OS ​ទាំងអស់ ។

 • Integrated Development Environment (IDE) យើងអាច​ប្រើ NetBeans Software, Eclipse Software, Notepad, Notepad++, Sublime ជាដើម ។

​សម្រាប់ version ថ្មីរបស់ JDK មាន JRE ស្រាប់ នោះយើងអាច​ធ្វើការ download នៅទីនេះបាន ។

♣  របៀប​ប្រើ និង​ដំណើរ​ការ​កូដ Java តាម Command Prompt របស់ Windows OS

 •  ការ​បង្កើត Environment Variables

​បន្ទាប់ពី​អ្នកបាន download JDK Software version ថ្មី និង​ធ្វើការ​ដំឡើង​រួចរាល់នោះអ្នកនឹងទទួលបាន folder jdk និង jre ដូច​រូបភាព​ខាងក្រោម​៖

 ​ដំណាក់​កាលបន្ទាប់ទៀតគឺត្រូវ​បង្កើត Environment Variables ​ដែល​គ្រាន់តែ​ចូលទៅប្រអប់ Search រួចវាយពាក្យ environment variables រួចយក Edit the system environment variables នោះ​វានឹង​បង្ហាញ​ផ្ទាំង​រូបភាព​ដូច​ខាងក្រោម​៖

ចុចប៊ូតុង Environment Variables ដូច​បង្ហាញ​តាមសញ្ញាព្រួញក្រហម​ខាងលើ​នោះ​វានឹង​ចេញ​ផ្ទាំង​មួយទៀត​គឺ៖

​ស្វែងរក Variable Path រួចចុច double-click លើ Path ឬ​ក៏​ចុចប៊ូតុង Edit នោះ​វានឹង​បង្ហាញ​ផ្ទាំង Edit System Variable នៅ​ក្នុង​ប្រអប់ Variable Name បំពេញពាក្យ Path និង Variable Value បំពេញ path របស់ jdk ​ដែល​យើង​ដំឡើង​រួចដូច​បង្ហាញ​ក្នុង​រូប​ខាងលើ រួចចុចប៊ូតុង OK ។ ប្រសិនបើ​អ្នក​ស្វែងរក Path មិនឃើញ អាចចុចប៊ូតុង New រួចបំពេញ​ព័ត៌មាន​ដូច​ព័ត៌មាន​ខាងលើ​ដែរ ។

ជា​ចុងក្រោយ​ចុចប៊ូតុង OK ជាបន្តបន្ទាប់​ជាការស្រេច ។

 •  ការ​បង្កើត Java Source Code

ដើម្បី​បង្កើត Java Source Code យើងអាច​ប្រើ IDE មួយណា​ក៏​បានដែរ ។ ប៉ុន្តែ​យើងសូមលើកយកមក​ប្រើ​ជាមួយ Editor Notepad++ Sublime ។ ជាដំបូង​សូមបើក Editor Notepad++ Sublime រួច​ធ្វើការ​វាយ java source code ដូច​ខាងក្រោម​៖

​បន្ទាប់ពី​យើង​បង្កើត java source code រួចរាល់ហើយត្រូវ​ធ្វើការ save វា​ជាមួយនឹង​ឈ្មោះ​ដូចទៅនឹង​ឈ្មោះ class ​ដែល​យើងបាន​បង្កើត​នឹង extension (.java) ​ជាការស្រេច ។ ហើយ ដើម្បី​អាច​បង្ហាញ Input ឬ​ក៏ Output បានគឺត្រូវការ function main របស់ Java ស្រដៀង​គ្នា​នឹង C, C++ ឬ​ភាសាផ្សេងៗ​ទៀតដែរដូចរូប​ខាងលើ ។

 • ការ​ដំណើរ​ការ Java Source Code ជាមួយ Command Prompt របស់ Windows OS

​ជាដំបូង ចូល​ទៅកាន់​ប្រអប់ Search របស់ Windows OS ឬ​ប្រើ sort cut key (Windows + R) រួចវាយពាក្យ cmd រួចចុច OpenOK នោះនឹង​បង្ហាញ​ផ្ទាំង​មួយដូច​ខាងក្រោម​៖

​បន្ទាប់មក​ទៀតចូល​ទៅកាន់ folder នៃ source code java ​ដែល​យើងបាន​បង្កើត ដើម្បី​ធ្វើការ compile និង run តាមរបៀប​ខាងក្រោម​៖

ពន្យល់ពីការ​ប្រើ CMD ​ខាងលើ​

 •  ចង់ផ្លាស់ប្តូរ Drive ​គ្រាន់តែ​វាយ D: ឬ​ក៏ C:

 •  ចង់ចូល​ទៅកាន់ Folder ​ណាមួយ​គ្រាន់តែ​វាយ cd (CD = Change Directory) ជាមួយ​ឈ្មោះ folder ​ណាមួយ​ដែល​ចង់បាន (Ex. cd ANT Training) ។ ប្រសិនបើ​ចង់ចាកចេញពី folder នោះវិញ​គ្រាន់តែ វាយ cd + .. ( ឬ​ក៏ cd\) ​ជាការស្រេច ។

 •  ចង់មើលនៅ​ក្នុង folder មាន file folder អ្វី​ខ្លះ​គ្រាន់តែ​វាយពាក្យ dir

 •  ​សម្រាប់​ធ្វើការ compile java code យើង​ប្រើ keyword javac ​ជាមួយនឹង​ឈ្មោះ file java code ​ដែល​យើងបាន​បង្កើត (Ex. javac StartNewJavaProject.java)

​សម្រាប់​ធ្វើការ run java code គឺត្រូវតែ​ធ្វើការ compile ជាមុនតាមរបៀប​ខាងលើ ប្រសិនបើ​គ្មាន Error កើតឡើង​វានឹង​បង្កើត File ​ដែល​មាន extension (.class) ​ដែល​មាន​ឈ្មោះ​ដូចទៅនឹង java code ដើមរបស់យើង ។ ដូច្នេះយើងអាច​ធ្វើការ run វាបានដោយ​គ្រាន់តែ​ប្រើ keyword java ​ជាមួយនឹង ឈ្មោះ file ដែល​មាន extension (.class) ។ ឧទាហរណ៍ java StartNewJavaProject  នោះ​វានឹង​បង្ហាញ​លទ្ធផល​ទៅ code ​ដែល​យើងបាន​សរសេរ​ដូចរូបនៃឧទាហរណ៍​ខាងលើ​ជាដើម ។

ដូច្នេះ បើអ្នក​ទាំងអស់​គ្នា​មិនចង់​ធ្វើការ run កូដ java តាម cmd ​ខាងលើ​នោះ ។ យើង​ក៏​អាច​ធ្វើការ run វាដោយការ​ប្រើ IDE ផ្សេងៗ​ទៀត​ដែល​មាន tools ស្រាប់​សម្រាប់​ឲ្យ​យើង​ប្រើ​ដូចជា NetBeans ឬ​ក៏ Eclipse IDE ជាដើម ។ ប៉ុន្តែ​ត្រូវតែមានការ​ដំឡើង JRE និង​JDK ដូច​គ្នា ដើម្បី​អាច​បង្កើត​បានជា JVM ​ក្នុង​ការ​ដំណើរ​ការ​កូដ​ Java បាន ។

 

 

 

 

 ♦ រៀបរៀងអត្ថបទដោយ៖ លោក អូន ហ៊ិនស៊ី

♦  ​វគ្គ Java Programming តម្លៃ ៧០ ដុល្លា http://training.antkh.com/java_beginning.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា