For Android device For iOS device
២៥
សីហា

CRUD (Create, Remove, Update, Select) ដោយ​ប្រើ​ភាសា C# ជាមួយ Sql Server

CRUD ជាពាក្យកាត់​ដែល​គេ​និយម​ប្រើ​នៅលើ Internet ​សម្រាប់​ការ​ស្វែងរក Add Update Delete Select (Manipulate) នៃ Application ជាមួយ Database ។ មិនចំពោះតែភាសា C# ទេ យើងអាច​ប្រើ​ប្រាស់ពាក្យនេះចំពោះភាសា​ដទៃ​ទៀត​ក៏​បានដែរឧទាហរណ៍ CRUD java, CRUD asp , CRUD jsp ជាដើមបើមិនជឿសាកវាយឃ្លា​នេះ នៅលើ​ search google ​ក៏​បាន ។ កុំ​ឲ្យ​វែងឆ្ងាយ អាន-ANT សូមលើកយកឧទាហរណ៍ ដោយ​បង្កើត​កម្មវិធី​មួយ​សម្រាប់​ធ្វើ Create  Remove Update Select ដោយ​ប្រើ​ប្រាស់ភាសា C# ជាមួយ Sql Server

♦ ការ​បង្កើត​ FORM

១. យើងត្រូវ​ធ្វើការ​បង្កើត Form ដូច​ខាងក្រោម ៖

២. កំណត់​ឈ្មោះ​សម្រាប់​ Control នីមួយដូច​ខាងក្រោម​៖

→ Button Control

•​ Add : btnAdd

• Update : btnUpdate

• Delete : btnDelete

• Select : btnSelect

→ Textbox Control

•​ ID: txtId 

• Name: txtName

•​ Sex: txtSex

•  Age: txtAge

​៣. បង្កើត Table នៅ​ក្នុង Sql Server 

ចូរ​បង្កើត table ដាក់​ឈ្មោះ person  នឹង កំណត់​ប្រភេទ Field ដូច​ខាងក្រោម​៖

→ កំណត់​ 

• id: int ​កំណត់ id  ជាprimary key និងកើន​តម្លៃ Auto (Auto Number) មិន Allow Nulls

•​  name : nvarchar (50) Allow Null

•​  sex : nvarchar (50) Allow Null

•​  age : int Allow Null

​បង្កើត Class Person ​សម្រាប់​ធ្វើ Model

យើង​បង្កើត Class Person ឡើង​ធ្វើជា​ model ​សម្រាប់ Binding រៀង​ Application នឹង Database

Class ​បង្កើត​ឡើងនេះមាន Fields (id, name, sex, age) ​ដែល​មាន Key modifiedជា Private នឹងបាន​កំណត់ Properties (Id, Name, Sex, Age) ជា Public

​បង្កើត object Connection ​ទៅកាន់ Database 

ប្រកាស object con នៃ Class ​ឈ្មោះ SqlConnection ជា​ Global នៅ ក្នុង Class Form1 ​សម្រាប់ Connect ទៅកាន់ Sql Server

នៅ​ក្នុង Event Form Load បង្កើត​ object Connection ដោយ new Constructor ​ដែល​មាន Parameter ជា string 

ជា Connection String បញ្ចាក់ទីតាំង​ឈ្មោះ User & Password ហើយយើងដាក់ Try Catch ដើម្បី​ចាប់ Error ។ បន្ទាប់ពី​នោះយើង​ប្រើ Open () Method ដើម្បី​ដំណើរ​ការ​ភ្ជាប់ Connection

ការ​បង្កើត Method  add () ,update () ,delete () ,select () ;

Add () ​បន្ថែម​ទិន្នន័យ​ទៅ Database 

ចាប់​តម្លៃ​ពី Parameter ​ឈ្មោះ obj ​ធ្វើការ Casting object obj រួច Initialize ទៅ Class Person ​ដែល​មាន object ឈ្មោះ person

​ពិនិត្យ​លក្ខខណ្ឌ​ទៅលើ object con  តើបើក Connection ហើយ ឬ​នៅបើនៅបើក​តាមរយៈ Method Open ()

​ប្រើ Class SqlCommand ​សម្រាប់ រៀប Structure Query នឹង​ធ្វើកា រ​Execute Command នោះ ដើម្បី Manipulate Data លើ Database ExecuteNotQuery ()  Method Execute ចំពោះ ការ Add,Update,Remove

​ធ្វើការ​ដាក់ Try Catch និង Key finally ដើម្បី​ធើ្វការបិទ Connection

Method នេះ​ទម្រង់​កូដដូចទៅនិង Add () , Update () ដែរ​ដែល​ក្នុង​នោះយើងចាប់យកតែ​តម្លៃ​មួយពី object person នៃ Class Person គឺ id ដើម្បី​ទៅការលុបទន្និន័យពី Database ​តាមរយៈ id

Select () Method ទាញទន្និន័យ​ទាំងអស់​នឹង 1 Record ពី​Database

 

ចាប់​តម្លៃ​ពី Parameter ​ឈ្មោះ obj ​ធ្វើការ Casting object obj រួច Initialize ទៅ Class Person ​ដែល​មាន object ឈ្មោះ person

​ពិនិត្យ​លក្ខខណ្ឌ​បើករណី id ស្មើ ០ ឲ្យ​វាទាញទន្និន័យមក​ទាំងអស់​បើសើ្ម  id ​ណាមួយ​ក្នុង Database ​ឲ្យ​វាទាញ ១ Record មក​បង្ហាញ ។

​ធ្វើការ​ពិនិត្យ​លក្ខខណ្ឌ Connection ថា​ដំណើរ​ការ​ដែរ ឬ​ទេ បន្ទាប់មក ប្រើ Class SqlCommand ​បង្កើត​Object

sql

នៅ​ក្នុង Class SqlCommand មាន Constructor ​ដែល​មាន Paramater ពី ទីមួយដាក់ Query String  ទី២ ដាក់object Connection

យើង​ប្រើ​SqlDataReader ​សម្រាប់ ផ្ទុក ទន្និន័យ ដែល​បាន ផ្ដល់​ដោយMethod ​ឈ្មោះ ExecuteReader របស់ Class SqlCommand

​បន្ទាប់មក វា​ធ្វើការ​Loop ធាតុ ពី object  SqlDataReader ដាក់ត​គ្នា​ចូល​ក្នុង​អញ្ញាត​str ក្រោយ​ធ្វើការ​ចប់ វាបិទstream Data នៃ object របស់ SqlDataReader រួច​ធ្វើការ​output ទន្និន័យ តាមរយៈ MessageBox ។ ក្នុង​ចំណុច​នេះយើងបានដាក់ Try Catch ដើម្បី ចាប់Error  និងដាក់ key finally ពេល​ដំណើរ​ការ​ចប់ ឲ្យ​វាបិទConnection

​ចំណុច​នេះដូចទៅនឹង​ចំណុច​ខាងលើ​ដែរ ក្នុង ករណី​តម្លៃ ប្រៀបធៀប ស្មើរ ID ​ក្នុង​DataBase ​ឲ្យ​វាទាញ1 Record ដាក់ ចូល​ក្នុង TextBox Control   (txtName,txtSex,txtAge)

Call Add () ,Update () ,Select () ,Delect () មក​ប្រើ​ក្នុង Event Button Add Update Remove Select

add () Method នៅ​ក្នុង Button Event Add

Method ​ឈ្មោះ add () ​ដែល​មានParamater ជា Object យើងបាន add Object Person ​ដែល​Constructor របស់វាមានParameter ៤ ចាប់យក​តម្លៃ​ពី Control TextBox insert ចូល Database

Update () Method នៅ​ក្នុង Button Event Update

Method ​ឈ្មោះ update () ​ដែល​មានParamater ជា Object យើងបាន update Object Person ​ដែល​Constructor របស់វាមានParameter ៤ ក្នុង​ចំណុច​នេះយើង​ធ្វើការ​ពិនិត្យ​លក្ខខណ្ខ txtId ទទេ ឲ្យ​វាបោះMessage ចាកចេញពី​ដំណើរ​ការ​Event Update បើ​ខុសពី​ទទេ ចាប់យក​តម្លៃ​ពី Control TextBox រួច​ធ្វើការ​Update ​តម្លៃ ក្នង Database​តាមរយៈ​id

delete () Method នៅ​ក្នុង Button Event Delete

នៅ​ក្នុង Event នេះ  យើង​ធ្វើការ​លុបពី Record ពីDatabase ​តាមរយៈ id

select () Method នៅ​ក្នុង Button Event Select

នៅ​ក្នុង Event នេះ យើង​ធ្វើការ​ចាប់ តម្លៃ txtId ​ដោយបម្លែង ទៅជា​int  រួច ដាក់​ក្នុង​ select () Method

យើងបានដាក់Try Catch ដើម្បី​ចាប់Error បើមាន​ឲ្យ​វា​បោះMessage

កូដនៅ​ក្នុង Class Form1

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា