For Android device For iOS device
២០
កក្កដា

AutoComplete ជាមួយ Textbox ដែល​ទទួល​តម្លៃ​ចេញពី Textfile ជាមួយ C#

សួរស្តីអ្នក​ទាំងអស់​គ្នា​ថ្ងៃ​នេះ ANT សូមលើកយកអត្ថបទមួយ​ដែល​មានចំណងថា AutoComplete ជាមួយ Textbox ​ដែល​ទទួល​តម្លៃ​ចេញពី Textfile ជាមួយ C# ” យើង​ទាំងអស់​គ្នា​មួយចំនួនធំប្រហែលជា​ស្គាល់​ហើយ​នូវ​មុខងារ autocomplete ​ដែល​មាន​នៅលើ​ Textbox ​ដែល​វាមានមុខងាជួយបំពេញពាក្យ​ដែល​យើងចង់វាយបញ្ជូលបានដោយស្វ័យ​ប្រវត្តិ​ដោយមិនចាំបាច់បំពេញគ្រប់ពាក្យនោះទេ ។ ដូច​គ្នា​នេះដែរ​ថ្ងៃ​នេះ ANT នឹង​បង្ហាញ​លោកអ្នក​ពីរបៀបទាញ​ទិន្នន័យ​ចេញពី TextFile ចូល​ទៅកាន់ autocomplete source ដោយអនុវត្តតាមវិធីដូច​ខាងក្រោម ។

ទី១: សូម​បង្កើត Textfile មួយ​ដែល​មាន​ឈ្មោះ “ completesource” ដូចរូប​ខាងក្រោម​

ទី២: សូមបើកTextfile ហើយ​បញ្ចូល​ទិន្នន័យ​ដូច​ខាងក្រោម​

ទី៣: សូម​បង្កើត windowform project 1 ហើយ design ដូចរូប​ខាងក្រោម​

ទី៤: copy textfile ​ដែល​បាន​បង្កើត​ចូល​ទៅកាន់​ទីតាំង debug របស់ project

​លោកអ្នក​អាចអនុត្តន៍តាមវិធីដូច​ខាងក្រោម​

Folder project

ទី៥: សូម​បង្កើត event form load 1​ដោយ double click ​នៅលើ​ form ឬ​ក៏​អនុវត្តន៍​តាមវិធីដូច​ខាងក្រោម​

សូម select លើ form ហើយអនុវត្តន៍តាម​រូបភាព​

ទី៦: សូម​សរសេរ​ code ​ក្នុង event form load ​ដែល​យើង​ទើបតែ​បាន​បង្កើត​ដូចរូប​ខាងក្រោម​

មុននឹង​សរសេរ code ​ក្នុង event សូម​ធ្វើការ​បន្ថែម namepace system.io ដូចរូប​ខាងក្រោម​

Code for event form load

ទី៧:​លទ្ធផល​

សូមវាយអក្សរ s នោះ​វានឹង​ចេញដូចរូប​ខាងក្រោម (​លោកអ្នក​អាចសាកល្បង​បន្ថែម​ទិន្នន័យ​ផ្សេងទៀត​ចូលទៅ​ក្នុង textfile)

ទី៨: ពន្យល់ code

-AutoCompleteStringCollection source = new AutoCompleteStringCollection () ;

​បង្កើត object មួយ​ដែល​មាន​ឈ្មោះ source ដើម្បី​ផ្ទុក​ទិន្នន័យ​ជា autocompletestringcolletion (​ព្រោះ​textBox1.AutoCompleteCustomSource វាទទួល​តម្លៃ​ជា​ autocompletestringcollection)

-foreach (var item in File.ReadAllLines ("completesource.txt") )

{

source.Add (item) ;

}

​វានឹង​ធ្វើការ read ​ទិន្នន័យ​ទាំងអស់​ចេញពី textfile ហើយបញ្ជូល​ទៅកាន់​ source

- textBox1.AutoCompleteCustomSource = source;

​ផ្ដល់​តម្លៃ​ទាំងអស់​របស់ source ទៅឲ autocompletesource របស់ textbox1

- textBox1.AutoCompleteMode = AutoCompleteMode.SuggestAppend;

​កំណត់​ប្រភេទ​នៃ autocomplete:

+បើយើង​យក AutoCompleteMode.SuggestAppend ​វានឹង​ចេញ​លទ្ធផល​ដូចរូប​ខាងក្រោម​

 

♣♣♣ រៀបរៀងអត្ថបទដោយ លោក ព្រុំ មីណុត

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា