For Android device For iOS device
២១
មិថុនា

គួរដោះស្រាយ​យ៉ាង​ណា​នៅពេល​បើក Windows លោត Message Ctrl + Alt + Del to restart

សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

 

ការ​បង្ហាញ​នូវ Message ខាងក្រោម​នេះ​លោកអ្នក​តែងតែជួប​នៅពេល​ដែល​ចាប់ផ្តើមបើកម៉ាស៊ីន​កុំព្យូទ័រ​ឡើង ដែល​វាមិន​អនុញ្ញាត​ឲ្យ​ចូល Windows នេះជា​បញ្ហា​មួយ​ដែល​បញ្ជាក់​ថា Hard disk ​កំពុង​តែប្រឈមនឹង​បញ្ហា ។

​បញ្ហា​នេះអាច​មកពី​ការ​ខ្សែ​ភ្ជាប់​របស់ Hard disk ​ជាមួយនឹង Mainboard ឬ​បញ្ហា​របស់ OS (windows) នឹងការ​កំណត់ BOOT នៅ​ក្នុង BIOS ដោយ​មិនបាន​យក Hard disk មក​ខាងលើ​គេ (first boot) ឥឡូវនេះអាន-ANT នឹងលើកយកវិធីដោះស្រាយ​នៅពេល​មាន​បញ្ហា​នេះដូច​ខាងក្រោម​៖

១. ការត្រួត​ពិនិត្យ​ទៅលើ​ខ្សែ connections រវាង Hard disk និង Mainboard

ការ connections ជាមួយ hard disk មានចំនួនពីរ​ខ្សែ គឺ​ខ្សែ​សម្រាប់ connections ពី Mainboard ជាមួយ Hard disk មួយ​ខ្សែ​ទៀតគឺ​ខ្សែ Power ​ដែល​ចេញពី Power Supply ដូចេ្នះ​នៅពេល​ដែល​ខ្សែ​ណាមួយ​មាន​បញ្ហា​វា​មិនអាច​ដំណើរ​ការ​បានឡើយ

២. ត្រួត​ពិនិត្យ​ការ Boot របស់ BIOS

ការ Log ចូលទៅ​ក្នុង BIOS ​នៅពេល​ដែល​លោកអ្នក​ចាប់ផ្តើមបើកម៉ាស៊ីន Computer Restart ​លោកអ្នក​គ្រាន់តែ​ចុចាំ Key F2, Del, Esc ​ទៅតាម​ប្រភេទ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោកអ្នក​

​បន្ទាប់ពី​ចុច Key នោះហើយ​វានឹង​បង្ហាញ​ផ្ទំាង BIOS ​នៅពេល​ដែល Hard disk ​ដំណើរ​ការ​វានឹង​បង្ហាញ​ឈ្មោះ​របស់ Hard disk ដូច​ខាងក្រោម​

​បន្ទាប់មក​ធ្វើការ​កែ BOOT ដោយយក hard disk មក​ខាងលើ (first boot)

→ ចុចទីនេះ ដើម្បី​មើល​លក្ខណៈ​ពិសេស​កម្មវិធី ANTLearner និងរបៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ

♣♣♣ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​ទទួលបាន​ចំណេះដឹង​ប្រចាំ​ថ្ងៃ​ទាក់ទងនឹង​បច្ចេកវិទ្យា​

♣♣♣ ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

♦♦ ♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

♦♦ ♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា