ឧសភា
ការប្រើប្រាស់ Binary File ជាមួយ OOP នៅក្នុង C++
♦ រៀបរៀងអត្ថបទដោយ អតីតសិស្ស ព្រុំ មីណុត http://training.antkh.com/students/?s=2646
File នៅក្នុងភាសា C++ មានតូនាទីសម្រាប់ផ្ទុកទិន្នន័យជាអចិន្រ្ទៃយ៍ ហើយ file ត្រូវបានចែកចេញជាពីរគឺ Text File and Binary File ។ ដូចគ្នានេះដែរថ្ងៃនេះថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រអាន-ANT សូមលើកយកអត្ថបទមួយមានចំណងជើងថា ការប្រើប្រាស់ Binary File ជាមួយ OOP ក្នុងភាសា C++ ដើម្បីផ្ដល់ជាជំនួយដល់បងប្អូនដែលចូលចិត្តរៀនពីភាសា Programming ឲ្យបានយល់ដឹងបន្ថែមទៀតដូចខាងក្រោមនេះ៖
♣ Code:
♣ ពន្យល់ Code
♦ friend void Create_new_file (people) ,friend void add_more_file (people) និង read_file (people) ដែលពួកវាគឺជា Friend function ដែលវាមិនមែនជា member របស់ class ឡើយ ប៉ុន្តែវាអាច access បានទៅគ្រប់ variable និង function ទាំងអស់ដែលជាmember របស់ class ។
♦ នៅ Line 39 friend void Create_new_file (people) មានមុខងារបង្កើត Record ថ្មី
♦ នៅ Line 30 friend void add_more_file (people) មានមុខងារបន្ថែម Record ចូលទៅកាន់ file ដែលមានស្រាប់ ប្រសិនបើមិនទាន់មាន file វានឹងបង្កើត file
♦ នៅ Line 48 friend void read_file (people) មានមុខងារបង្ហាញទិន្នន័យដែលត្រូវបានទាញចេញពី file
♦ fstream file; មានន័យថាយើងបង្កើត variable ឈ្មោះថា file ដែលមានតួនាទីអាច read និង write fileបាន
♦ file.open () ប្រើសម្រាប់បើក file ដើម្បី read or write ទៅតាម mode ដែលយើងកំណត់ វាក៏មាននាទីបង្កើត file ផងដែរ
♦ ios::out (mode) សម្រាប់បង្កើត file ថ្មី ឫបើក file ដែលមានស្រាប់
♦ ios::in (mode) សម្រាប់ read file ឫ ចូលទៅទាញទិន្នន័យ
♦ file.read () :ជា function member របស់ class fstream ដែលមានតួនាទី read file
♦ file.write () :ជា function member របស់ class fstream ដែលមានតួនាទី write file
♦ ios::app (mode) សម្រាប់បន្ថែម ទិន្នន័យ (append file)
♦ ios::binary កំណត់ file ជាប្រភេទ binary file
♦ file.close () ប្រើ ដើម្បីបិទ file នៅពេលយើងបានបញ្ចប់មុខងារនីមួយៗហើយ
♦ while (file.read ( (char*) &p,sizeof (p) ) )
{
p.output () ;
cout<<"=======================\n";
} ប្រើ ដើម្បី read ទិន្នន័យចេញពី file ម្តងមួយ record រហូតដល់អស់ទើប loop ត្រូវបានបញ្ចប់
♦ swtich (getch () ) ប្រើសម្រាប់ select យក Menu ទៅតាមលេខ 1, 2, 3, 4 ដើម្បីឲ្យវាដំណើរការដោយការប៉ះ key (1 , 2 , 3 , 4)
♦ system (“cls”) ជា command មួយរបស់ windows ប្រើ ដើម្បី clear screen ដែលវាស្ថិតនៅក្នុង header file stdlib.h
♦ ffllush (stdin) ; cin.clear () ; ប្រើសម្រាប់ clear ទិន្នន័យពេលបញ្ចូលរួច ដើម្បីការពារការបញ្ចូលខុសប្រភេទទិន្នន័យនិងការរំលងទិន្នន័យ
♦ cin.get (.. , ..) ប្រើសម្រាប់បញ្ចូលតម្លែដែលអាចឲ្យដកឃ្លាបាន
♣ លទ្ធផល
Press number 1.
Press number 2
Press number 3
ចម្ងល់ផ្សេងៗប្អូនៗអាចផ្ញើសារចូល https://web.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា