For Android device For iOS device

ឧសភា

ការ Sort នឹង Search Array នៅ​ក្នុង C++

♦ រៀបរៀងអត្ថបទដោយ លោក ផាន់ រំដួល និងកែ​សម្រួល​អត្ថបទឡើងវិញដោយលោក លោក អួន ហ៊ិនស៊ី

ជា​រៀងរាល់​ថ្ងៃ មនុស្សគ្រប់​គ្នា​រស់នៅពឹងពាក់លើ​បច្ចេកវិទ្យា​ស្ទើរតែ​ទាំងស្រុង ។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យា​មានការរីក​ចម្រើន ភាសា Programming បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​កម្មវិធី​សម្រាប់​ប្រើ​ប្រាស់​ផ្សេងៗ ។ ថ្ងៃ​នេះ ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT សូមលើកយកអត្ថបទមួយមាន​ចំណងជើង​ថា ការ​ Sort នឹង Search arrayនៅ​ក្នុង​C++  ចំពោះអត្ថបទនេះ​ផ្ដល់​នៅ​ចំណេះដឹង​ក្នុង​ការ​ប្រើ​ប្រាស់​Array នឹង បច្ចេកទេសsort នឹង search ដើម្បី​ផ្ដល់​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្តរៀនពីភាសា Programming ​ឲ្យ​បានយល់ដឹង​បន្ថែម​ទៀតដូច​ខាងក្រោម​នេះ ៖

សូមចុច like គេហទំព័រអាន-ANT www.antkh.com  ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​ 

កូដ C++ Program:

♣ ពន្យល់កូដ:

·  Struct student គឺជាសំណុំនៃ datatype មាន​ដូចជា​ id, name, sex, score, average

·  Student s [100] ; s គឺជា object ​ដែល​តំណាង​ឲ្យ structure student

·  system ("cls") ; ​ប្រើ​សម្រាប់ clear screen console

· ch=getch () ​ប្រើ​សម្រាប់​ចាប់យក​តម្លៃ​ពី Keyboard

· switch (ch) ​ប្រើ​សម្រាប់ select យក Menu ​ទៅតាម​ Variable ch ដើម្បី​ឲ្យ​វា​ដំណើរ​ការ​

·  for (i=0; i<n;i++)

 for (j=i;j<n;j++)

if (strcmp (s [i] .name,s [j] .name) >0) {

t= s [i] ;

s [i] = s [j] ;

s [j] = t;

 } វាជា code ​សម្រាប់​ swap ​តម្លៃ ដើម្បី sort

· cout<<"Input ID to search :"; cin>>key; ​មានន័យថា​យើង​ស្វែងរក​ព័ត៌មាន​តាម ID​ ដែល​បាន​បញ្ចូល​ពី keyboard

· count វា variable មួយ​ដែល​បានប្រកាស bool ​ដែល​មាន​តម្លៃ​តែពីរតែប៉ុណ្ណោះ គឺ ពិត នឹង​មិនពិត ។ ប្រសិនបើ​ count=0; ​មានន័យថា​ស្វែងរក​មិនទាន់​ឃើញតែបើ count=1; វា​ត្រូវបាន​រកឃើញ ។

·  for (i=0;i<n;i++) {

if (s [i] .id==key) {

}

} ​មានន័យថា​ព័ត៌មាន​ត្រូវបាន​យកចេញម្តងមួយៗ​ធៀបទៅនឹង​តម្លៃ​ដែល​យើងចង់​ស្វែងរក​

♣ លទ្ធផល​:

♣ ពន្យល់​លទ្ធផល​:

·  ​ប្រសិនបើ​ចុច key លេខ 1​ធ្វើការ​បញ្ជូល​ទិន្នន័យ​

·  ​ប្រសិនបើ​ចុច key លេខ 2 បង្ហាញ​ទិន្នន័យ​នឹង sort តាមរយ:​ឈ្មោះ​

·  ​ប្រសិនបើ​ចុច key លេខ 3 ស្វែងរក​ទិន្នន័យ​តាមរយ: ID

·  ​ប្រសិនបើ​ចុច key Esc នោះ​វានឹង​ចាកចេញពី Program

→ ​​ប្រសិនបើ​មានប្អុនៗ​ចង់ដឹង​ព័ត៌មាន​លម្អិត​វគ្គ​សិក្សា​នៅអាន-ANT សូមទំនាក់ទំនង ០១០ / ០១៦ ៦៦៦ ៦៥៣

♣♣♣ ​វគ្គ​សិក្សា C/C++ Begining តម្លៃ ៥៩ដុល្លា រយៈពេល ៦០​ម៉ោង ចុចទីនេះ ដើម្បី​ចូល​ទៅកាន់ Course Oultine http://training.antkh.com/c_cpp.aspx

♣♣♣ ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ សរសេរ​កម្មវិធី​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/achievements/?c=programming

♦ ឬ​អាច​ផ្ញើ​សារចូល facebook : https://www.facebook.com/anttrainning

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា