ឧសភា
ទិចនិចនៃការប្រើប្រាស់ Vector តាមរយៈ C++
សព្វថ្ងៃនេះ ភាសា Programming ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីផ្សេងៗទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ។ ជាក់ស្តែង មុននឹងយើងអាចធ្វើការបង្កើតបានជាកម្មវិធីមួយបាន គឺត្រូវការគិតស្ទើរតែគ្រប់ជ្រុងជ្រោយ នឹងត្រូវត្រួតពិនិត្យយ៉ាងល្អិតល្អន់ថែមទៀត ។ អាស្រ័យហេតុនេះ ក្នុងនាមបងប្អូនដែលចូលចិត្តរៀន ភាសា Programming ដូចជា C, C++, C#, Java, … គួរគប្បីយល់ដឹងពីធាតុផ្សំនីមួយៗ និងវិធីសាស្រ្តក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ។ មួយវិញទៀត យើងបានដឹងហើយថា Array គឺជាផ្នែកមួយនៃ Programming Language ដែលយើងប្រើវា ដើម្បីធ្វើការរក្សាទុកទិន្នន័យ បណ្តោះអាសន្ននៅលើ Memory របស់កុំព្យូទ័រ បានច្រើនទៅតាមប្រភេទទិន្នន័យនីមួយៗ ។ ចំណែក Vector ក៏មានលក្ខណៈ ប្រើប្រាស់ប្រហាក់ប្រហែលនឹង Array ដែរ គ្រាន់តែ បច្ចេកទេសនៃការរក្សាទុកទិន្នន័យរបស់ Vector គឺវាផ្ដល់ភាពងាយស្រួលច្រើនជាងការប្រើប្រាស់ Array ។ ដើម្បីឲ្យកាន់តែយល់ច្បាស់ពីលក្ខណៈ ពិសេស នៃការប្រើប្រាស់ Vector ថាតើវាមានភាពពិសេសបែបណាខ្លះ? ថ្ងៃនេះ ទស្សនាវដ្ដីអាន-ANT សូមលើកយកអត្ថបទមួយនិយាយពី ទិចនិចនៃការប្រើប្រាស់ Vector តាមរយៈ C++ មកចែករំលែកជាចំណេះដឹងបន្ថែមទៀតសម្រាប់បងប្អូនដែលចូលចិត្តសិក្សា ភាសា Programming ដូចខាងក្រោមនេះ ៖
សូមចុច like គេហទំព័រអាន-ANT www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
♣ កូដ C++ Programming សម្រាប់ការប្រើប្រាស់ Vector ជាមួយ Function
♣ ពន្យល់កូដ C++ សម្រាប់ការប្រើប្រាស់ Vector ជាមួយ Function
♦ iostream ជា header file សម្រាប់ប្រើ cin : input, cout : output, endl : new line
♦ conio.h ជា header file សម្រាប់ប្រើ getch ()
♦ antheader.h ជា header file សម្រាប់ប្រើ system (“cls”) function ដើម្បីធ្វើការ clear screen ផ្នែកខាងលើ ហើយកូដបន្ទាប់ត្រលប់ទៅបង្ហាញនៅចំណុចចាប់ផ្តើមវិញ, gotoxy function ដែលប្រើវាក្នុងការកំណត់ទីតាំងទៅអ័ក្សអាប់ស៊ីស និង អ័ក្សអរដោណេ និង foreColor function ដែលសម្រាប់ប្រើក្នុងការដាក់ព៌ណឲ្យអក្សរតាម Line នីមួយៗទៅតាមកូដពណ៌ដែលបង្ហាញនៅលើ Console ដែល header file នេះត្រូវធ្វើការ include ចូលក្នុង directoryរបស់ IDE (Dev C++, …) អាចធ្វើការ download នៅទីនេះបាន ។
♦ vector< string > name ; vector< short> quantity; vector<float> cost; ជា vector ដែលមានប្រភេទជា string, short, និង float ប្រើ ដើម្បីរក្សាទុកនូវទិន្នន័យបណ្តោះអាសន្ននៅក្នុង memory របស់កុំព្យូទ័របានច្រើនទៅតាមប្រភេទទិន្នន័យនោះ ដោយមិនចាំបាច់កំណត់នូវចំនួនធាតុដែលត្រូវបញ្ចូល ហើយចំនួនធាតុដែលផ្ទុកក្នុង vector ទាំងនេះ អាស្រ័យទៅលើតម្លៃដែលបានផ្ដល់ឲ្យ
♦ string input1; short input2; float input3; ជាប្រភេទ variable ដែលមានប្រភេទផ្សេងគ្នា ប្រើ ដើម្បីជាជំនួយទៅកាន់ Vector នៅពេលយើងចង់ឲ្យ user អាចធ្វើការបញ្ចូលទិន្នន័យបានច្រើនទៅតាមប្រភេទទិន្នន័យទាំងនេះ
♦ Loop for នៃ i វាធ្វើការពី i = 0 រហូតដល់ i = max_size ដែលតម្លៃ max_size អាស្រ័យទៅលើ User ជាអ្នកបញ្ចូល
♦ getline (cin>>ws, input1) ; ប្រើ ដើម្បីធ្វើបញ្ចូលតម្លៃឲ្យ variable input1 ដោយរាប់បញ្ចូលទាំង Whitespace ផងដែរ នៅក្នុង loop for
♦ name.push_back (input1) វាធ្វើការចាប់យកតម្លៃរបស់ variable input1 ដាក់ចូលក្នុង vector ដែលមានឈ្មោះ name ទៅតាម loop for ហើយ push_back ( value) ជា function មួយសម្រាប់ធ្វើការ insert តម្លៃចូលក្នុង vector ណាមួយ
♦ Loop while នៃ j វាធ្វើការពី j = 0 រហូតដល់ j = max_size
♦ cout<< name.at (j) ; ប្រើសម្រាប់ធ្វើការបង្ហាញតម្លៃនៃធាតុនីមួយៗរបស់ vector name ទៅតាម index នៃ j ដែល at (index) ជា function មួយសម្រាប់ធ្វើការទាញយកធាតុនីមួយៗរបស់ vector ណាមួ
♣ លទ្ធផល Run កូដ C++ ជាមួយនឹង TDM-GCC 4.9.2 64-bit Release
♣ កូដ C++ Programming សម្រាប់ការប្រើប្រាស់ Vector ស្រដៀងនឹងការប្រើ Array
♣ ពន្យល់កូដ C++ សម្រាប់ការប្រើប្រាស់ Vector ស្រដៀងនឹងការប្រើ Array
♦ vector< string > name (max_size) ; vector< short> quantity ( max_size) ; vector<float> cost (max_size) ; ជាប្រភេទ vector ដែលមាន ប្រភេទផ្សេងៗគ្នាហើយយើងបង្កើតវាឡើងដោយផ្ដល់ចំនួនធាតុដែលអាចផ្ទុក បានដូចនឹង array ដែរ ។ ដែល max_size ជាចំនួនធាតុរបស់ vector ទាំងនេះ
♦ getline (cin>>ws, name [ i ] ប្រើសម្រាប់ឲ្យ user បញ្ចូលតម្លៃនៃធាតុនីមួយៗ របស់ vector name ទៅតាម index នៃ i នៅក្នុង loop for ដែលការប្រើនេះដូចនឹង ការប្រើ array ផងដែរ
♦ cin>> quantity [ i ] ប្រើសម្រាប់ឲ្យ user បញ្ចូលតម្លៃទៅតាម index នៃ i ទៅ ក្នុង vector quantity ទៅតាម loop for ដែលការប្រើនេះដូចនឹងការប្រើ array ផងដែរ
♦ cout<< name [ j ] ប្រើសម្រាប់បង្ហាញតម្លៃនៃធាតុទាំងអស់របស់ vector name ដែលវាធ្វើការបង្ហាញទៅតាម index នៃ j នៅក្នុង loop while ដែលការប្រើនេះដូច នឹងការប្រើ array ផងដែរ
♦ cout<< quantity [ j ] ប្រើសម្រាប់បង្ហាញតម្លៃនៃធាតុទាំងអស់របស់ vector quantity ដែលវាធ្វើការបង្ហាញទៅតាម index នៃ j នៅក្នុង loop while ដែលការ ប្រើនេះដូចនឹងការប្រើ array ផងដែរ
♣ លទ្ធផល Run កូដ C++ ជាមួយនឹង TDM-GCC 4.9.2 64-bit Release
♣♣រៀបរៀងអត្ថបទដោយ លោក អួន ហ៊ិនស៊ី
♣♣ វគ្គសិក្សា C/C++ Begining តម្លៃ ៥៩ដុល្លា រយៈពេល ៦០ម៉ោង ចុចទីនេះ ដើម្បីចូលទៅកាន់Course Oultine http://training.antkh.com/c_cpp.aspx
♣♣ ស្នាដៃសិស្សដែលបានបញ្ចប់វគ្គ សរសេរកម្មវិធីកុំព្យូទ័រនៅអាន-ANT http://training.antkh.com/achievements/?c=programming
♣♣♣ កម្មវិធី ANTLearner ជាកម្មវិធីដែលបង្កើតឡើងសម្រាប់ផ្ដល់ និងការចែករំលែកឯកសារជាអត្ថបទ ជាវីឌីអូ ជា source code និងបណ្ដាកូដគម្រូជាក់ស្ដែងជាច្រើនទៀតក្នុងវិស័យព័ត៌មានវិទ្យា http://www.antclasses.com/help/page/application.html
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា