មេសា
ការបង្កើត Patterns of Square with Star and Number តាមរយៈ C++
♦ រៀបរៀងអត្ថបទដោយ លោក អួន ហ៊ិនស៊ី
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកតែងតែបានសិក្សា និងស្គាល់ពីរូបរាង ឬ ទំហំរបស់ ត្រីកោណ ចតុកោណកែង ការ៉េ ពីរ៉ាមីត និងអ្វីផ្សេងៗទៀតតាមរយៈ គណិតវិទ្យា ឬរូបវិទ្យា ។ ប៉ុន្តែ អ្នកប្រហែលជាមិនធ្លាប់បានគិតថា ភាសា Programming ក៏អាចបង្កើតឲ្យលេចចេញជារូបរាង ឬអ្វីផ្សេងៗទៀតជាច្រើនដែរតាមរយៈ គំរូពីពិភពលោកជាក់ស្តែង ។ ទន្ទឹមនឹងនេះដែរ នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏វៃឆ្លាតសព្វថ្ងៃនេះ មានភាសា Programing ជាច្រើនដែលគេពេញនិយមយកទៅប្រើ ដើម្បីសរសេរកម្មវិធីផ្សេងៗដូចជា ភាសា C, C++, Java, C# ជាដើម ។ ថ្ងៃនេះ ទស្សនាវដ្ដីអាន-ANT សូមលើកយកអត្ថបទមួយមកចែករំលែកជូនដល់បងប្អូនដែលចូលចិត្តរៀនភាសា Programming ឲ្យបានយល់ដឹងបន្ថែមមួយកម្រិតទៀត ទាក់ទងនឹងវិធីសាស្ត្រនៃ ការបង្កើត Patterns of Square with Star and Number តាមរយៈ ភាសា C++ ដូចខាងក្រោមនេះ ៖
♣ កូដ C++ Programming
♦ ពន្យល់កូដ C++
• iostream ជា header file សម្រាប់ប្រើ cin : input, cout : output
• conio.h ជា header file សម្រាប់ប្រើ getch ()
• antheader.h ជា header file សម្រាប់ប្រើ foreColor function ដែលសម្រាប់ ប្រើក្នុងការដាក់ព៌ណឲ្យអក្សរតាម Line នីមួយៗទៅតាមកូដពណ៌ដែលបង្ហាញ នៅលើ Console ដែល header file នេះត្រូវធ្វើការ include ចូលក្នុង directoryរបស់ IDE (Dev C++, …) អាចធ្វើការ download នៅទីនេះបាន ។
• Loop ទីមួយ for នៃ i វាធ្វើការចាប់ពី i = 1 រហូតដល់ I = n+1 ព្រោះ ស្ទើរតែ គ្រប់ loop ទាំងអស់ត្រូវការពិនិត្យលក្ខខណ្ឌមិនពិតមួយទៀត (n+1) ទើបវាទៅ ដំណើរការកូដផ្សេងទៀត
• Loop ទីពីរ for នៃ j វាធ្វើការលុះត្រាតែ loop ទីមួយពិត ដែលវាចាប់ផ្តើមធ្វើពី j =0 រហូតដល់ j = n
• num = j – i + 1 ជាប្រមាណវិធីមួយ ដើម្បីគណនារកតម្លៃនៃ variable num ទៅតាមតម្លៃរបស់ j និង i ក្នុង loop នីមួយៗ
• if (j < i) វាធ្វើការលុះត្រាតែ loop ទីពីរពិត ហើយលក្ខខណ្ឌនេះក៏ពិត នោះវា នឹងបង្ហាញនូវសញ្ញាផ្កាយ ហើយដកឃ្លាពីរដង ផ្ទុយទៅវិញវានឹងបង្ហាញជា តួលេខ និងដកឃ្លាពីរដងដែរ
♣ លទ្ធផល Run កូដ C++ ក្រោយពេល User បញ្ចូលតម្លៃ
♣♣♣ វគ្គសិក្សា C/C++ Begining តម្លៃ ៥៩ដុល្លា រយៈពេល ៦០ម៉ោង ចុចទីនេះ ដើម្បីចូលទៅកាន់ Course Oultine http://training.antkh.com/c_cpp.aspx
♣♣♣ ស្នាដៃសិស្សដែលបានបញ្ចប់វគ្គ សរសេរកម្មវិធីកុំព្យូទ័រនៅអាន-ANT http://training.antkh.com/achievements/?c=programming
សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
សម្រាប់លោកអ្នកចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf
ចុចទីនេះ ដើម្បី Download - https://play.google.com/store/apps/developer?id=ANT+Mag
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា