For Android device For iOS device
២៧
មេសា

ការ​បង្កើត Web Browser ជាមួយ C#

បើនិយាយពី web browser ​លោកអ្នក​ច្បាស់ជា​ស្គាល់​ហើយ​នូវ​ web browser មួយចំនួន​ដូចជា​Firefox, chrome…ជាដើម ។ ថ្ងៃ​នេះ​ទស្សនាវដ្ដី​អាន-ANTសូមលើកយកអត្ថបទមួយមាន​ចំណងជើង​ថា ការ​បង្កើត Web Browser ជាមួយ C# ​ដែល​ជា web browser តូចមួយ​ដែល​មានតួរនាទី​ក្នុង​ការ search និង​link​ទៅកាន់​ website ​ណាមួយ​ ដើម្បី​ផ្ដល់​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្តរៀនពីភាសា Programming ឲ្យ​បានយល់ដឹងពីការ​បង្កើត​ web browser ​ខ្លះ​ៗ​

♣ ជំហានទី១៖  ការ Design Form

១. មុនដំបូងយើងត្រូវចូល​ទៅកាន់​ visual studio ហើយ​បង្កើត project 1​ដោយជ្រើសយកភាសា C# នោះយើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

ហើយ​កំណត់ properties របស់ form ដោយ windowstate ជ្រើសយក maximized និង Name: My browser 

២. យក panel ពី toolbox មកគូសលើ form ហើយ​កំណត់​ properties របស់ panel ដោយ Dock ជ្រើសយក Top

​លទ្ធផល​៖

៣. សូមយក textbox ចំនួនពីរ និង button ចំនួន១ មកគូសលើ​ panel ដោយ​កំណត់ properties ដូច​ខាងក្រោម​៖

Textbox ទី 1

Name: txtaddress

Anchor: Top, Left, Right

Textbox ទី 2

Name : txtsearch

Anchor: Top,Right

Button

Name: btnnewtab

Anchor: Top,Right

Text: NEW TAB

​លទ្ធផល​:

៤.  សូមយក tabcontrol មកគូសលើ form ហើយ​កំណត់ properties ​ឲ្យ tabcontrol ដោយ Name ​កំណត់​ទៅជា tabcontrol ។ នោះយើងនិងទទួល​លទ្ធផល​ដូច​ខាងក្រោម​៖

បន្ទាប់សូម select លើ tabpage2 រួចចុច mouse ខាង​ស្ដាំ​ហើយ​ជ្រើសយកពាក្យថា remove tab (សូមមើល​រូបភាព)

នោះយើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

​បន្ទាប់មក​សូមយក webbrowser ពី toolbox ​មកគួសលើ tabcontrol នោះយើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

​បន្ទាប់មក​សូម​សរសេរ​ code តាម event ​នីមួយៗ​ដូច​ខាងក្រោម​៖

ពន្យល់ Code:

Code នេះ​ធ្វើការ​នៅពេល form ចាប់ផ្តើមបើក ។ ដែល form ចាប់ផ្តើមបើក​វានឹង​ភ្ជាប់​ទៅកាន់ google.com

Code នេះ​ធ្វើការ​នៅពេល mouse cursor ស្ថិតនៅ​ក្នុង​ txtsearch

​ដែល​វានឹង​ធ្វើការ​កំណត់​អក្សរនិងពណ៍អក្សរ​ទៅតាម​លក្ខខណ្ឌ ។

Code នេះ​ធ្វើការ​នៅពេល webbrowser ត្រូវបាន​ភ្ជាប់​ទៅកាន់ website ដោយជោគជ័យ ។

​ដែល​វា​បង្ហាញ​ឈ្មោះ website ​នៅលើ tabcontrol

Code នេះ​ធ្វើការ​នៅពេល​យើងចុចលើ btnnewtab ។ ​ដែល​វា​ធ្វើការ​បង្កើត tab ថ្មី​ឲ្យ tabcontrol ហើយ tab ថ្មីនេះនឹង​ធ្វើការ​ភ្ជាប់​ទៅកាន់ google.com

Function IsUlrValid () គឺ​ប្រើ​សម្រាប់​ត្រួត​ពិនិត្យ​ថាតើអក្សរ​ដែល​យើងវាយ​ក្នុង txtaddress​គឺត្រូវនឹង​ទម្រង់ website ឬ​អត់ ។

Code នេះ​ធ្វើការ​នៅពេល​យើងយក mouse ទៅចុចលើ txtsearch

​ដែល​វានឹង​ធ្វើការ​ select អក្សរ​ទាំងអស់ ឬ​មិន select ​ទៅតាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ។

Code នេះ​ធ្វើការ​នៅពេល​យើងចុច key ​ណាមួយ​លើ txtsearch

Code នេះ​ធ្វើការ​នៅពេល​យើងចុច key ​ណាមួយ​លើ txtaddress

Code នេះ​ធ្វើការ​នៅពេល​យើងយក mouse ទៅចុចលើ txtaddress

♣​លទ្ធផល​

 

♣♣♣ រៀបរៀងអត្ថបទដោយ លោក ព្រុំ មីណុត ត្រួត​ពិនិត្យ​អត្ថបទឡើងវិញដោយលោក ទុម សាកល

♣♣♣ ​វគ្គ​បើកថ្មីៗ​នៅអាន-ANT រៀងរាល់​សប្តាហ៍ www.antkh.com

♣♣♣ ​វគ្គ​សិក្សា C/C++ តម្លៃ ៥៩ ដុល្លា រយៈពេល ៦០​ម៉ោង ចុចទីនេះ ដើម្បី​ចូល​ទៅកាន់ Course Oultine http://training.antkh.com/c_cpp.aspx

♣♣♣ ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ សរសេរ​កម្មវិធី​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/achievements/?c=programming

 

 

 

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា