For Android device For iOS device
២៦
មេសា

ការ​បង្កើត Pie Chart ជាមួយ Database របស់ SQL Sever ក្នុង​ភាសា C#

♣♣♣ រៀបរៀងអត្ថបទដោយ លោក ព្រុំ មីណុត ត្រួត​ពិនិត្យ​អត្ថបទឡើងវិញដោយលោក ទុម សាកល

​រៀងរាល់​ថ្ងៃ​មនុស្សគ្រប់​គ្នា​រស់នៅពឹងពាក់លើ​បច្ចេកវិទ្យា​ស្ទើរតែ​ទាំងស្រុង ។ ទន្ទឹមនឹង បច្ចេកវិទ្យា​មានការរីក​ចម្រើន​ភាសា  Programming បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​កម្មវិធី​​សម្រាប់​ប្រើ​ប្រាស់​ផ្សេងៗ ។ ថ្ងៃ​នេះ​ទស្សនាវដ្ដី​អាន-ANTសូមលើកយកអត្ថបទមួយមាន​ចំណងជើង​ថា ការ​បង្កើត Pie Chart ជាមួយ database របស់ SQL server ​ក្នុង​ភាសា C# ដើម្បី​ផ្ដល់​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្តរៀនពីភាសា Programming ឲ្យ​បានយល់ដឹង​បន្ថែម​ទៀតដូច​ខាងក្រោម​នេះ៖

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

• ជំហានដំបូងយើងត្រូវចូលទៅSQL Sever ដើម្បី​បង្កើត​database 1 ​ដែល​មាន​ឈ្មោះ​ testchart ហើយ​បង្កើត​ table មួយ​ដែល​មាន​ឈ្មោះ​tblphone ហើយមាន columnចំនួនពីរ (brand,qty) database នោះ ។

 សូមមើលរូប​បញ្ជាក់​នៅ​ខាងក្រោម​

ហើយសូម​បញ្ចូល​ទិន្នន័យ​មួយចំនួនតាម​រូបភាព​ខាងក្រោម​៖

• ជំហានបន្ទាប់គឺយើងត្រូវចូល​ទៅកាន់ visual studio ហើយ​បង្កើត Project C# មួយ​ដែល​មាន​ឈ្មោះ​ថា chartdatabase ហើយយក datagridview និង​ chart ពី toolbox មកគូសលើ form​ ​នោះយើងនឹងទទួលបាន​លទ្ធផល​ដូចរូប​ខាងក្រោម ៖

ហើយ​កំណត់ properties របស់ chart ដូច​ខាងក្រោម​៖

- Name:chart

- series ដោយជ្រើសយក collection ហើយ​កំណត់​ properties ដូចរូប​ខាងក្រោម​៖

ហើយ​បន្ទាប់មក​សូម​សរសេរ​ code នៅ​ក្នុង​ event form load ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​សូម Run នោះយើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

តែយើងមិនចង់បាន​លទ្ធផល​បែបនេះទេគឺយើងចង់បាន​លទ្ធផល​ជា​ទម្រង់​ pie chart ។ ដើម្បី​បាន​លទ្ធផល​នោះយើងត្រូវចូល​ទៅកាន់​ properties របស់ chart ដូចរូប​ខាងក្រោម​៖

នោះយើងនឹងទទួលបាន​លទ្ធផល​ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​សូម Run ម្តងទៀតនោះយើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

+ ពន្យល់​ code :

chart.Datasource=dt ; ​មានន័យថា​ផ្ដល់​ទិន្នន័យ​ទាំងអស់​ពីdatatable ​ទៅកាន់​ chart

- chart.Series ["phone"] .XValueMember = "brand"; កំណត់​តម្លៃ​ជួរដេក (X) នៃ chart ​ដែល​តម្លៃ​ទាញចេញ column brand

- chart.Series ["phone"] .YValueMember = "qty"; កំណត់​តម្លៃ​ជួរឈរ (Y) នៃ chart ​ដែល​តម្លៃ​ទាញចេញ column qry

♣♣♣ ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ សរសេរ​កម្មវិធី​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/achievements/?c=programming

♣♣♣ ​កម្មវិធី ANTLearner ជា​កម្មវិធី​ដែល​បង្កើត​ឡើង​សម្រាប់​ផ្ដល់ និងការចែក​រំលែក​ឯកសារជាអត្ថបទ ជា​វីឌីអូ ជា source code និងបណ្ដាកូដគម្រូជាក់ស្ដែងជា​ច្រើន​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា 

♻️ សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
📲 សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា