For Android device For iOS device

មេសា

Find Power using Loop តាមរយៈ C/C++

♦ រៀបរៀងលំហាត់ដោយ លោក អួន ហ៊ិនស៊ី

យើង​ទាំងអស់​គ្នា​ប្រហែលជា ធ្លាប់​បាន​សិក្សា​រួចមកហើយ​តាមរយៈ គណិតវិទ្យា​អំពីការស្វែង​តម្លៃ​នៃស្វ័យគុណ ដែល​យើង​សរសេរ  an ​មានន័យថា a ស្វ័យគុណ (power) n ។ ដូច្នេះយើង​ខ្ញុំ​សូមលើកយកអត្ថបទមួយនិយាយពីការ Find Power using Loop ​តាមរយៈ C/C++ ដោយមិន​ប្រើ power () Function នៅ​ក្នុង library math.h នោះទេ ដើម្បី​មកចែក​រំលែក​ជូនដល់​បងប្អូន​ដែល​ចូលចិត្ត​សិក្សា​ទាក់ទងនឹង Programming Language ​ឲ្យ​បានយល់ដឹងមួយ​កម្រិត​ទៀតដូច​ខាងក្រោម​នេះ៖

♣ កូដ C Programming

·  

 ពន្យល់កូដ C

 √  stdio.h ជា header file ​សម្រាប់​ប្រើ printf () : output , scanf () : input

 √  conio.h ជា header file ​សម្រាប់​ប្រើ​ getch ()

 √  windows.h ជា header file ​ប្រើ​សម្រាប់​សរសេរ function void textColor (int color) ​ដែល​ត្រូវ​ប្រើ​ក្នុង header file នេះ

 √  textColor (int color) function ជា function ​ដែល​បង្កើត​ឡើង​សម្រាប់​ប្រើ​ក្នុង​ការដាក់ព៌ណ​ឲ្យ​អក្សរតាម Line  ​នីមួយៗ​ទៅតាម​កូដពណ៌​ដែល​បង្ហាញ​នៅលើ Console

 √ typedef unsigned long big_int ​ប្រើ typedef ​សម្រាប់​ឲ្យ big_int ជំនួស​ឲ្យ​ data type unsigned long long

 √ ​សម្រាប់​ដំណើរ​ការ​នៃ for loop វាធ្វើ​លុះត្រាតែ i < exponent ជាលក្ខខណ្ឌពិត​នោះ វានឹង​ចូលធ្វើ Statement ​រហូត  ដល់ជួបលក្ខខណ្ឌណាមិនពិតទើបវាចាកចេញពី loop ដែល base ជា​តម្លៃ​គោល exponent ជាសន្ទស្សន៍ ហើយ result  ជា variable ​សម្រាប់​រក្សា​តម្លៃ​នៅ​ក្នុង​ជុំ​នីមួយៗ​របស់ loop

​លទ្ធផល Run កូដ C ក្រោយពេល User ​បញ្ចូល​តម្លៃ​

កូដ C++ Programming

 ពន្យល់កូដ C++

√  iostream ជា header file ​សម្រាប់​ប្រើ cin : input, cout : output, endl : new line

√  conio.h ជា header file ​សម្រាប់​ប្រើ​ getch ()

√  antheader.h ជា header file ​សម្រាប់​ប្រើ​ foreColor function ​ដែល​សម្រាប់​ប្រើ​ក្នុង​ការដាក់ព៌ណ​ឲ្យ​អក្សរតាម Line  ​នីមួយៗ​ទៅតាម​កូដពណ៌​ដែល​បង្ហាញ​នៅលើ Console ដែល header file នេះត្រូវ​ធ្វើការ include ចូល​ក្នុង  directoryរបស់ IDE (Dev C++, …) អាច​ធ្វើការ download នៅទីនេះបាន ។

 √  typedef unsigned long long big_int ​ប្រើ typedef ​សម្រាប់​ឲ្យ big_int ជំនួស​ឲ្យ​ data type unsigned long long

 √ ​សម្រាប់​ដំណើរ​ការ​នៃ for loop វាធ្វើ​លុះត្រាតែ i < exponent ជាលក្ខខណ្ឌពិត​នោះ វានឹង​ចូលធ្វើ Statement ​រហូត ដល់ជួបលក្ខខណ្ឌណាមិនពិតទើបវាចាកចេញពី loop ដែល base ជា​តម្លៃ​គោល exponent ជាសន្ទស្សន៍ ហើយ result ជា variable ​សម្រាប់​រក្សា​តម្លៃ​នៅ​ក្នុង​ជុំ​នីមួយៗ​របស់ loop

 ​លទ្ធផល Run កូដ C++ ក្រោយពេល User ​បញ្ចូល​តម្លៃ​

វគ្គ​សិក្សា C/C++ Begining តម្លៃ ៥៩ដុល្លា រយៈពេល ៦០​ម៉ោង ចុចទីនេះ ដើម្បី​ចូល​ទៅកាន់ Course Oultine http://training.antkh.com/c_cpp.aspx

ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ សរសេរ​កម្មវិធី​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/achievements/?c=programming

 ​ប្រសិនបើ​លោកអ្នក​មានចម្ងល់ផ្សេងៗ​អាច​ផ្ញើ​សារចូល https://web.facebook.com/anttrainning ឬ​ https://t.me/anttechnology

♦ សម្រាប់ Page ផ្លូវ​ការរបស់ អាន-ANT https://web.facebook.com/ant.com.kh  ឬ​ https://web.facebook.com/ANTTechnologyTrainingCenter  ឬ​ https://web.facebook.com/ANTTraining

♦ ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា