មីនា
ការបង្កើត Menu ដែលប្រើប្រាស់ជាមួយ Arrow key តាមរយៈ C++
♦ រៀបរៀងអត្ថបទដោយ លោក ព្រុំ មីណុត
ជារៀងរាល់ថ្ងៃ មនុស្សគ្រប់គ្នារស់នៅពឹងពាក់លើបច្ចេកវិទ្យាស្ទើរតែទាំងស្រុង ។ ទន្ទឹមនឹងបច្ចេកវិទ្យាមានការរីកចម្រើន ភាសា Programming បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីសម្រាប់ប្រើប្រាស់ផ្សេងៗ ។ ដូច្នេះថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រអាន-ANT សូមលើកយកអត្ថបទមួយមានចំណងជើងថា ការបង្កើត Menu ដែលប្រើប្រាស់ជាមួយ Arrow key តាមរយៈ ភាសា C++ ដើម្បីផ្ដល់ជាជំនួយដល់បងប្អូនដែលចូលចិត្តរៀនពីភាសា Programming ឲ្យបានយល់ដឹងបន្ថែមទៀតដូចខាងក្រោមនេះ៖
♦ លទ្ធផល
♦ ពន្យល់ Code
- foreColor () ជាfunction 1សម្រាប់ដាក់ពណ៍អក្សរ ឬ background
- gotoxy () ជាfunction 1 សម្រាប់កំណត់ទីតាំងឲ្យ cursor
- function foreColor () & gotoxy () មាននៅក្នុង header file “antheader.h”
- int n=sizeof (menu) /sizeof (string) ; រាប់ចំនួនធាតុ Array ដែលមាននៅក្នុង menu
- int press ប្រើសម្រាប់រាប់ចំនួនដងនៃការចុច arrow key ដើម្បីយកទៅប្រៀបធៀបលក្ខ័ណ
- int i ប្រើសម្រាប់កំណត់តម្លៃនៃ Index របស់ menu
- while (1) មានន័យថាកម្មវិធីដំណើរការរហូតដល់យើងបិទកម្មវិធី
- switch (getch () ) មានន័យថាវាចាំទទួលតម្លៃពី keyboard ដើម្បីយកទៅប្រៀបធៀបលក្ខខណ្ឌដែលវាទទូលតម្លៃជា ASCII
- case 80: មានន័យថាវាទទួលតម្លៃបាននៅពេលយើងចុច Arrow key Down (in ASCII 80= Arrow key Down)
- case 72: មានន័យថាវាទទួលតម្លៃបាននៅពេលយើងចុច Arrow key Up (in ASCII 72= Arrow key Up)
→ ចុចទីនេះ ដើម្បីមើលលក្ខណៈពិសេសកម្មវិធី ANTLearner និងរបៀបប្រើប្រាស់កម្មវិធីនេះ
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា