មីនា
លក្ខណៈពិសេសដែលមានក្នុង វចនានុក្រមអាន-ANT (សម្រាប់ទូរសព្ទទាំងប្រពន្ធ័ Android និង iOS)
ប្រសិនបើលោកអ្នកពេញចិត្តវចនានុក្រមអាន-ANT ដែលដំណើរការលើទូរសព្ទដៃមិនថានៅលើ Android ឬ iOS បន្ទាប់ពីដំឡើងរួចហើយកុំភ្លេច Rate ផ្កាយ ៥ ឲផង
មានសំណួរជាច្រើនដែលតែងតែសួរថាហេតុអ្វីក៏វចនានុក្រមអាន-ANT មានទំហំរហូតដល់ 219 MB ?
បញ្ផាក់ថា៖ វចនានុក្រមអាន-ANT ដែលដំណើរការលើទូរសព្ទនេះមានលក្ខណៈពិសេស និងការប្រើប្រាស់ដូចគ្នា មិនថាតែលើទូរសព្ទដែលប្រើប្រពន្ធ័ Android ( SamSung, Sony Huawei, Lg, Nokia,…) និង iOS (iPhone, iPad, iPod…) ។ សូម្បីតែកម្មវិធីអានផេឌៀដែលដំណើរការលើ កុំព្យូទ័រ windows ក៏មានលក្ខណៈពិសេសនិងការប្រើប្រាស់ដូចនឹងទូរសព្ទផងដែរ ។
♣ ដោយសារតែវចនានុក្រមនេះរួមមានវចនានុក្រមជាច្រើនប្រភេទបញ្ចូលក្នុងវចនានុក្រមតែមួយមានវចនានុក្រមចំនួន៣ប្រភេទរួមបញ្ចូលគ្នាតែមួយ គឺ អង់គ្លេស ទៅ អង់គ្លេស អង់គ្លេស ទៅ ខ្មែរ និង ខ្មែរ ទៅ អង់គ្លេស
- ចំនួនពាក្យអង់គ្លេស បកប្រែទៅខ្មែរមាន ១៨៨ ៧៩៨ពាក្យ
- ចំនួនពាក្យខ្មែរ បកប្រែទៅអង់គ្លេសមាន ១១០ ២២៦ពាក្យ
- មានពាក្យបច្ចេកទេសច្បាប់ និងសេដ្ឋកិច្ចចំនួន ១៦ ៥១២ពាក្យ
- មានពាក្យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១១ ៩៣៩ពាក្យ
- មានពាក្យបច្ចេកទេសទូទៅចំនួន ១៧ ៧៤៦ពាក្យ
សរុបចំនួនពាក្យ ៣៤៥២២១ អមដោយរូបភាពចំនួន ៣១៤៤
ពាក្យនីមួយៗមានការពន្យល់យ៉ាងក្បោះក្បាយហើយមានបែកចែកការពន្យល់ជាលក្ខណៈទូទៅ ពន្យល់ជាពាក្យបច្ចេកទេសពេទ្យ, ពន្យល់ជាពាក្យបច្ចេកទេសច្បាប់…
♣ ពាក្យនីមួយៗអាច Link គ្នាបានទៀត
♣ មានជម្រើស៤ក្នុងការស្វែងរកពាក្យដូចជា៖
១. អាចស្វែងរកពាក្យចាប់ផ្តើមដោយ , ២. ពាក្យដែលផ្ទុកដោយ , ៣. ពាក្យដែលបញ្ចប់ដោយ , ៤. និងស្វែងរកពាក្យដែលមានក្នុងនិយមន័យ
១. អាចស្វែងរកពាក្យចាប់ផ្តើមដោយ ៖ គឺលោកអ្នកអាចរកពាក្យជាភាសាខ្មែរ ឬ អង់គ្លេស ដែលផ្តើមដោយអក្សរ ឬពាក្យអ្វីមួយ លក្ខណៈបែបនេះគឺងាយស្រួលដល់លោកអ្នកដែលមិនបានចាំពាក្យពេញដែលចង់ស្វែងរកន័យរបស់វា
ឩទាហរណ៍ទី ១៖ ខ្ញុំចង់ស្វែងរកពាក្យភាសាអង់គ្លេសដែលផ្តើមដោយពាក្យ “Lung” នោះវានឹងបង្ហាញរាល់ពាក្យទាំងឡាយណាដែលមានក្នុងវចនានុក្រមដែលផ្តើមដោយពាក្យខាងដើម “ Lung”
ឩទាហរណ៍ទី ២៖ ខ្ញុំចង់ស្វែងរកពាក្យភាសាខ្មែរទាក់ទងនឹងពាក្យ “រលាកថ្លើម” នោះវានឹងបង្ហាញរាល់ពាក្យទាំងឡាយណាដែលមានក្នុងវចនានុក្រមដែលផ្តើមដោយពាក្យខាងដើម “ “រលាកថ្លើម”
២. ពាក្យដែលផ្ទុកដោយ ៖ មានពេលខ្លះលោកអ្នកមិនបានចាំពាក្យទាំងមូល ប៉ុន្តែលោកអ្នកបានចាំ ឬដឹងពីតួអក្សរ ឬក៏ផ្នែកណាមួយនៃពាក្យដែលលោកអ្នកចង់ស្វែងរក
៣. ពាក្យដែលបញ្ចប់ដោយ ៖ ជម្រើសនេះគឺផ្ទុយគ្នានឹងជម្រើសទី១ គឺលោកអ្នកអាចរកពាក្យជាភាសាខ្មែរ ឬ អង់គ្លេស ដែលបញ្ចប់ដោយអក្សរ ឬពាក្យអ្វីមួយ ។
៤. ស្វែងរកពាក្យដែលមានក្នុងនិយមន័យ ៖ ជាជម្រើសដ៏សំខាន់ និងដំបូងបំផុតនៃវចនានុក្រមដែលបង្កើតដោយខ្មែរ ។ ឧទារហណ៍ ថាលោកអ្នកចង់ដឹងពីពាក្យ “រលាកថ្លើម”ដដែល ប៉ុន្តែលោកអ្នកមិនដឹងថាពាក្យអង់គ្លេសណាខ្លះដែលទាក់ទងនឹងពាក្យនេះ ដូច្នេះអ្នកត្រូវប្រើជម្រើសនេះ ហើយពាក្យខ្មែរ និង អង់គ្លេសទាំងឡាយដែលពាក់ព័ន្ធនឹង រលាកថ្លើមនឹងបង្ហាញក្នុងបញ្ជីស្វែងរក ។
♣ ក្នុងវចនានុក្រមអាន-ANT នេះផងដែរក៏មានលក្ខណៈពិសេសទាក់ទងនឹងការ Bookmark ផងដែរ ។ លោកអ្នកអាចប្រើ Bookmark ដើម្បីរក្សាទុកពាក្យទាំងឡាយណាដែលលោកអ្នកឩស្សាហរណ៍ប្រើប្រាស់ញឹកញ៉ាប់ ឬខ្លាចភ្លេចពាក្យនេះពិបាកស្វែងរកនៅថ្ងៃក្រោយនោះ ។ ក្នុងឩទារហណ៍នេះខ្ញុំធ្វើការ Bookmark ពាក្យចំនួន៣គឺ រំដេង, គ្រុនចាញ់ , cheapskate
បន្ទាប់ពី Bookmark ពាក្យនេះរួចរាល់ហើយ ប្រសិនបើខ្ញុំចង់បង្ហាញពាក្យនេះនៅថ្ងៃក្រោយគ្រាន់តែចុចលើ icon នោះវានឹងចេញពាក្យដែលលោកអ្នកធ្លាប់ Bookmark ទុក
បញ្ផាក់៖ ប្រសិនបើលោកអ្នកចង់លុបពាក្យដែលបាន Bookmark រួចសូមចុចលើសញ្ញា (x)
លោកអ្នកអាចត្រឡប់ក្រោយ ឬ ទៅមុខ ដើម្បីមើលបណ្ដាពាក្យដែលលោកអ្នកបាន និងកំពុងប្រើប្រាស់ក្នុងវចនានុក្រមនេះ ។
♣ លោកអ្នកអាចពង្រីក ឬបង្រួមអក្សរក្នុងនិយមន័យឲ្យធំ ឬតូចទៅតាមស្ថានភាពភ្នែករបស់លោកអ្នក ដោយមិនចាំបាច់ឲ្យលោកអ្នកប្រឹងមើលនោះទេ ។
♣ ជាមួយនឹងប៊ូតុងសំឡេង លោកអ្នកអាចចុចលើ Button នោះ ដើម្បីអានពាក្យជាភាសាអង់គ្លេសបានផងដែរ សំឡេងនៃការអានពាក្យវាអាស្រ័យលើឩបករណ៍របស់អ្នក
♣ សម្រាប់មើលប្រវត្តិនៃពាក្យដែលលោកអ្នកធ្លាប់ស្វែងរក ។
♣ ករណីពាក្យដែលស្វែងរកនោះ ពុំមាននៅក្នុង local ដាតាបាស គឺលោកអ្នកចាំបាច់ត្រូវភ្ជាប់ Internet កម្មវិធីនេះនឹងទាញទិន្នន័យចេញពី Google ។ ឬករណីលោកអ្នកចង់បានការពន្យល់បន្ថែមពីលើពាក្យដែលលោកអ្នកកំពុងតែស្វែងរកនោះវា នឹងភ្ផាប់ទៅកាន់ Google ដើម្បីធ្វើការពន្យល់បន្ថែម ។
♣ ករណី Device លោកអ្នកមានភ្ផាប់ internet នោះវានឹងទាញយកវីឌីអូពីការប្រើប្រាស់កម្មវិធីនេះមកបង្ហាញ
♣ ករណីលោកអ្នកចង់មើលការពន្យល់ពីការប្រើប្រាស់កម្មវិធីនេះជា Video លោកអ្នកអាចចុច Link នេះបាន https://www.youtube.com/watch?v=Lxqk3XbsFPM&t=4s
♣♣♣ នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលលោកអ្នកអាចសាកល្បងដោយខ្លួនឯងបាន ។
♣♣♣ ចុច Link ខាងក្រោម ដើម្បី Download វចនានុក្រមអាន-ANT ព្រមទាំងកម្មវិធីផ្សេងៗទៀតដំណើរការលើ iPhone , iPad និង iPod
- 👉 https://itunes.apple.com/us/developer/kakada-sam/id1208341765
♣♣♣ ចុច Link ខាងក្រោម ដើម្បី Download វចនានុក្រមអាន-ANT ព្រមទាំងកម្មវិធីផ្សេងៗទៀតដំណើរការលើ Samsung, Sony, Huawei, Lg,..
- 👉 https://play.google.com/store/apps/developer?id=ANT+Mag
♣♣♣ ចុច Link នេះ ដើម្បី Download កម្មវិធីអានផេឌៀដំណើរការលើកុំព្យូទ័រ windows 8 ឡើងទៅ 👉 https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar
🗣 ប្រសិនបើលោកអ្នកមានបញ្ហាលើការដំឡើងកម្មវិធីអាន-ANT ឬបញ្ហាផ្សេងៗសូមចូលទៅកាន់ https://www.facebook.com/ANTTechnologyTrainingCenter
☎️ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា