For Android device For iOS device
១៤
កុម្ភៈ

ការ​ស្វែងរក​ព័ត៌មាន​សិស្សដោយការ​ប្រើ Linear Search ជាមួយ Array តាមរយៈ C++

♦♦♦ រៀបរៀងអត្ថបទដោយ៖  លោក អួន ហ៊ិនស៊ី

ជា​រៀងរាល់​ថ្ងៃ យើង​ទាំងអស់​គ្នា​តែងតែត្រូវការ​ស្រាវជ្រាវ​ពីអ្វីមួយ​ដែល​យើងត្រូវការ​តាមរយៈ ប្រភព​ព័ត៌មាន​ផ្សេងៗ​ដូចជា អ៊ិនធើណែតជាដើម ។ ប៉ុន្តែ​យើងទាំង​អស់​គ្នា​ប្រហែលជា​មិនទាន់​បានដឹងច្បាស់ ថាតើគេ​ប្រើ​អ្វី ដើម្បី​រក្សាទុក​ទិន្នន័យ​? ប្រើ​វិធីសាស្ត្រអ្វី​ខ្លះ ដើម្បី​បញ្ចូល​ព័ត៌មាន​ដែល​យើងត្រូវការ? ថ្ងៃ​នេះ ដើម្បី​ជាជំនួយដល់​បងប្អូន​ដែល​ចូលចិត្ត​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​យល់ច្បាស់ ជា​ពិសេស​អ្នក​ដែល​ចូលចិត្តរៀនពីភាសា Programming ​ឲ្យ​កាន់តែមានការអភិវឌ្ឍខ្លួនមួយ​កម្រិត​ទៀតនោះ  ​ទស្សនាវដ្ដី អាន-ANT សូមលើកយកអត្ថបទមួយ​ដែល​និយាយពី ការ​ស្វែងរក​ព័ត៌មាន​សិស្សដោយការ​ប្រើ Linear Search ជាមួយ Array ​តាមរយៈ C++ មកចែក​រំលែក​ជូនជា​ចំណេះដឹង​បន្ថែម​ដូច​ខាងក្រោម​៖

កូដ C++

ពន្យល់កូដ C++

· #include<iostream> ជា Header file របស់ C++ ​សម្រាប់​ប្រើ cin និង cout

· #include<antheader.h> ជា Header file ​សម្រាប់​ប្រើ cls () , gotoxy () , និង foreColor () ​ដែល​អាច​ធ្វើការ download នៅទីនេះបាន ។

· យើង​ធ្វើការ​បង្កើត array ចំនួន ប្រាំ ដើម្បី​រក្សាទុក​ទិន្នន័យ​របស់សិស្សមាន id, names, sex, phone, and address

· cls () ជា function ​សម្រាប់​ធ្វើការ Clear Screen

· gotoxy () ជា function ​សម្រាប់​កំណត់​ទីតាំង​ទៅតាម​អ័ក្សអាប់ស៊ីស និងអរដោណេ

· foreColor ជា function ​សម្រាប់​ដាក់ពណ៌

· start:  ជា Identifier (label: statement;)

· goto start; ​ប្រើ​សម្រាប់​ឲ្យ program ទៅ​ដំណើរ​ការ​ពី​ចំណុច start:  ឡើងវិញ

· getline (cin>>std::ws, names [i] )  ; ​ប្រើ​សម្រាប់​ឲ្យ User អាច​បញ្ចូល String និង whitespace បាន

· while ( (ch =='Y' || ch == 'y') && i<3) ; ប្រើ​សម្រាប់​កំណត់​លក្ខខណ្ឌ​ឲ្យ User អាច​បញ្ចូល​ទិន្នន័យ​បាន

· if (id [j] ==stuid) ប្រើ​សម្រាប់​កំណត់​លក្ខខណ្ឌ​ក្នុង​ការ Search ​តាមរយៈ ID របស់សិស្ស

 ​លទ្ធផល​ក្រោយពេល User ​បញ្ចូល​ព័ត៌មាន​សិស្ស

​លទ្ធផល​ក្រោយពេល User ​បញ្ចូល​តម្លៃ​ក្នុង​ការ Search ក្រោយពេល​បញ្ចូល​ព័ត៌មាន​សិស្ស

♣♣ ​វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx

♣♣ សម្រាប់​កម្មវិធី​អានផេឌៀ ANT Pedia 2016 ដែល​ធ្វើការ update ចេញពីវចនានុក្រមអាន-ANT ឆ្នាំ ២០១១ និង ២០១២ ដំណើរ​ការ​លើ Windows អាច Download ដោយឥតគិតថ្លៃ https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar

♣♣ សម្រាប់​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​បង្កើត​ឡើងដោយអាន-ANT http://www.antclasses.com/help/application.html

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា