For Android device For iOS device
៣១
មករា

​ប្រើ​ប្រាស់ Awesomplete ដើម្បី​ពាក្យលោតនៅ​ក្នុង​ប្រអប់ Search នៃគេហទំព័រ

Awesomplete គឺជាកូដមួយកញ្ចប់​ដែល​ត្រូវគេបានចងក្រងឡើង ដើម្បី​ជាជំនួយ ដល់ការធ្វើ Search Suggestion ឬ​ Auto Complete ​ទៅលើ​ Textbox ឬ​ បណ្ដា Control ផ្សេងៗ​ជាដើម ​ថ្ងៃ​នេះ ​ទស្សនាវដ្ដី​ អាន-ANT នឹង​ធ្វើការ​បង្ហាញ​លោកអ្នក​ឲ្យ​ចេះ​ប្រើ​ប្រាស់​ Awesomplete ​ដែល​វាជាជំនួយដល់គេហទំព័រ​ឲ្យ​មាន​លក្ខណៈ​កាន់តែស្រស់​ស្អាត​ និង ​បន្ថែម​សម្ថភាពទៅ​ឲ្យ​ Control នៃ Form ដូចនេះសូមអនុត្តន៍តាមការ​ណែនាំ​ខាងក្រោម ៖

ចុច 👍 Like Page https://www.facebook.com/ANTTraining/  ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​ 

១. ការ Download Awesomplete

ដើម្បី​ Download Awesomplete បានសូមលោកអ្នកចូល​ទៅកាន់​ គេហទំព័រ https://leaverou.github.io/awesomplete/#download បន្ទាប់មក ចុចលើពាក្យDownload Everything…”

ក្រោយពីបាន Download រួចហើយសូម​លោកអ្នក​ Extract File នោះនឹងទទួលបា​ទម្រង់​ដូចខាងក្រោម​៖

២. ការ Config Awesomplete

ក្រោយពីបាន Download និង Extract រួចហើយ ​លោកអ្នក​នឹងឃើញ File ជា​ច្រើន​នៅ​ក្នុង​នោះ ប៉ុន្តែ​ file ​ដែល​ត្រូវ​ប្រើ​មានតែពីរទេគឺ awesomplete.css និង awesomplete.js

សូម Copy file ​ទាំងពីរ​នេះ​ទៅកាន់​ folder នៃ project ​របស់អ្នក​

ជំហ៊ានបន្ទាប់សូម Link មកកាន់ file Css និង JS នោះ ដូចការ​បង្ហាញ​ខាងក្រោម​រួច​ជាការស្រេច​៖

៣. ការ​ប្រើ​ប្រាស់​ Awesomplete

រាល់ការ​ប្រើ​ប្រាស់​ Awesomplete ​ទាំងអស់​មាននៅ​ក្នុង​ អាស័យដ្ឋាន​ខាងក្រោម​ https://leaverou.github.io/awesomplete/ ​ដែល​​លោកអ្នក​​គ្រាន់តែ​ Copy កូដ HTML ឬ​ Javascript នោះទៅដាក់​ក្នុង​ Page ​ដែល​​លោកអ្នក​បាន Config រួចខាងលើ នោះនឹងទទួលបានលទ្ធផល

ឧទាហរណ៍៖

ព្យាយាមគង់បាន​សម្រេច​ សូមសាកល្បងដោយខ្លួនអ្នក ! ! !

♣ រៀបរៀងអត្ថបទដោយ ៖ លោក តី សុជាតិថា

♦ វគ្គ JavaScript+JQuery តម្លៃ ៧០ ដុល្លា http://training.antkh.com/javascript.aspx
​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា