មករា
ការប្រើប្រាស់ Css Flag Sprite
Flag Sprite គឺជា Library មួយរបស់ភាសា Css ដែលវាអនុញ្ញាត្តិឲ្យ គេហទំព័រអាចប្រើប្រាស់ រូបភាពទង់ជាតិរបស់ប្រទេសនិីមួយៗ នៅទូទាំងពិភពលោកបានយ៉ាងងាយ ដែលវាដំណើរការតាមបច្ចេកទេសនៃការសរសេរកូដ Image Sprite ។ ភាគច្រើនត្រូវបានគេប្រើប្រាស់ទៅលើ គេហទំព័រដែលមានលក្ខណៈ Tourism ឬ បង្ហាញ Language ជាដើម ។ ថ្ងៃនេះទស្សនាវដ្ដី អាន-ANT សូមបង្ហាញលោកអ្នកពីរបៀបក្នុងការ Download Flag Sprite, ការ Config និង របៀបក្នុងការប្រើប្រាស់ តាមការណែនាំខាងក្រោម ៖
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំ
១. ការ Download Flag Sprite
ដើម្បី Download Flag Sprite បានសូមលោកអ្នកចូលទៅកាន់គេហទំព័រ https://www.flag-sprites.com/ នឹងទទួលបានដូចខាងក្រោម៖
បន្ទាប់មកជ្រើសរើសយកប្រភេទទង់ជាតិ ដែលលោកអ្នកចង់បាន រួចចុចទៅលើប៊ូតុង Generate Sprite
ក្រោយពីបានជ្រើសរើសរូចហើយសូម Scroll ទៅលើបន្តិចរួចចុចប៊ូតុង Download .zip
២. ការ Config Flag Sprite
ក្រោយពីបាន Download រួចហើយសូមលោកអ្នក Extract File នោះលោកអ្នកនឹងទទួលបាន រូបភាពមួយ និង file css មួយ ដូចខាងក្រោម៖
ជំហានបន្ទាប់មកទៀតគឺ Copy File ទាំងពីរនោះទៅកាន់ Folder នៃ Template របស់អ្នក
ជំហានចុងក្រោយគឺតម្រូវឲ្យលោកអ្នកសរសេរកូដ ដើម្បី Link Style Sheet ទៅកាន់ file flags.css
៣. ការប្រើប្រាស់ Flag Sprite
ក្រោយពីបាន Download និង Config រួចរាល់ហើយលោកអ្នកអាចប្រើប្រាស់វាបាន ដោយគ្រាន់តែ ហៅឈ្មោះ Class ពីរគឺ flag និង flag-country ដូចការឧទាហរណ៍ខាងក្រោម៖
លទ្ធផលទទួលបាន
ចំណាំ៖ លោកអ្នកអាចពិនិត្យរាល់ឈ្មោះកាត់ របស់ប្រទេសនីមួយៗតាមរយៈគេហទំព័រ https://en.wikipedia.org/wiki/ISO_3166-1_alpha-2
ព្យាយាមគង់បានសម្រេច សូមសាកល្បងដោយខ្លួនអ្នក ! ! !
♣♣♣ រៀបរៀងអត្ថបទដោយ ៖ លោក តី សុជាតិថា
♣♣♣ សម្រាប់វគ្គសិក្សាព្រមទាំងស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានីមួយៗ http://training.antkh.com/achievements/
♣♣♣ កម្មវិធីវចនានុក្រមពេទ្យដំណើរការលើ iOS តម្លៃ ១.៩៩ ដុល្លាចុចទីនេះ ដើម្បី Download https://itunes.apple.com/us/app/ant-medical-dictionary-2017/id1217119209?mt=8
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា