For Android device For iOS device
២៦
មករា

ស្វែងយល់ពី Css Function

 តាមធម្មតាលោកអ្នក​ធ្លាប់​ស្គាល់​ហើយថា Function គឺជាអនុគមន៍មួយ​សម្រាប់​ផ្ទុក​នូវ​រាល់ កិច្ច​ការងារ​​ដែល​យើងបាន​សរសេរ​ទុក ហើយវានឹង​ដំណើរ​ការនៅពេល​ដែល​យើងបានហៅវាមក​ប្រើ​នៅពេលណាមួយ ​ក្នុង​នោះដែរគ្រប់ភាសា Programming ទាំងអស់គឺសុទ្ធតែមាន Function និងរបៀប​ប្រើ​រៀងៗ​ខ្លួន ក្នុ​ថ្ងៃ​នេះដែរ​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​ អាន-ANT សូមនាំមក​បង្ហាញ​​នូវ​ Function របស់ភាសា Css ហើយ ​ក្នុង​ភាសា Css នេះមាន Function ចំនួន 6 គឺ linear-gradient () ,repeating-linear-gradient () ,radial-gradient () ,repeating-linear-gradient () ,attribute () និង Function calculate () ​ដែល​យើងនឹង​បង្ហាញ​​លម្អិត​នៅខាងក្រោម៖

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​

. Function Linear-Gradient ()

គឺជា Function មួយ​ដែល​គេ​ប្រើ​សម្រាប់​ចាក់ពណ៌ Background ​ដែល​មាន​លក្ខណៈ​ចម្រុះ​ពណ៌

. Function Repeating-Linear-Gradient ()

គឺជា Function មួយ​ដែល​គេ​ប្រើ​សម្រាប់​ចាក់ពណ៌ Background ​ដែល​មាន​លក្ខណៈ​ចម្រុះ​ពណ៌ ហើយប្រដេញ​គ្នា​ (repeat)

. Function Radial-Gradient ()

គឺជា Function មួយ​ដែល​គេ​ប្រើ​សម្រាប់​ចាក់ Background ​ចម្រុះ​ពណ៌ដូចទៅនឹង Linear-Gradient ដែរ ប៉ុន្តែ​វាមាន​លក្ខណៈ​ជារង្វង់

. Function Repeating-Radial-Gradient

គឺជា Function មួយ​ដែល​គេ​ប្រើ​​សម្រាប់​ចាក់ Background ​ចម្រុះ​ពណ៌ មាន​លក្ខណៈ​ជារង្វង់ ហើយប្រដេញ​គ្នា​

. Function Attribute ()

ជា Function មួយ​ដែល​គេ​ប្រើ​សម្រាប់​ ចាប់យក​តម្លៃ​ Value នៃ Attribute របស់ Element ណាមួយមកផ្ទុក ​ដែល​គេនឹងយកវាមក​បង្ហាញ​តាមវិធីសាស្រ្តផ្សេងៗ​

នៅពេល​ដែល​ User យក Mouse ទៅ Hover លើ Link ណាមួយវានឹង​បង្ហាញ​ Address នៃ Link នោះ ។

 . Function Calculate ()

ជា Function មួយ​ដែល​គេ​ប្រើ​សម្រាប់​គណនាលេខ Arithmetic ហើយភាគ​ច្រើន​គេពេញ​និយម​​ប្រើ​​ក្នុង​ការ បែងចែក Layout នៃ Page

​ក្នុង​ Code ​ខាងលើ​គឺ គេបែងចែក Div ជាបួន Block ដូចនេះត្រូវយកប្រវែងសរុប ចែកនឹង រួចហើយដកគម្លាត ភិចសែលចេញ​បន្ថែម​ទៀត ដោយសារតែយើង​ប្រើ​ property display:inline-block; ដូចនេះវាសល់គម្លាតពី div មួយទៅ div មួយ ចំនួន១ភិចសែល ដោយ div មាន៤ដូចនេះ គម្លាត​ស្មើនឹង​៣ ប៉ុន្តែ​បើ​ប្រើ​ property float:left; ពុំមានគម្លាតទេ

ព្យាយាមគង់បាន​សម្រេច​ សូមសាកល្បងដោយខ្លួនអ្នក ! ! !

♣ រៀបរៀងអត្ថបទដោយ ៖ លោក តី សុជាតិថា

 ​លក្ខណៈ​ពិសេស​និងរបៀប​ប្រើ​ប្រាស់​វចនានុក្រមអាន-ANT លើ Android និង iOS http://www.antkh.com/tech/2465

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា