For Android device For iOS device
២១
មករា

របៀប​បង្កើត Virtual Desktop នៅ​ក្នុង Windows 10

នៅ​ក្នុង Windows 10 មានបនែ្ថមនៅ Feature មួយ គឺ Task Vies ​ដែល​លោកអ្នក​អាច​ធ្វើការ​បង្កើត​នៅ​ផ្ទាំង Desktop បាន​ច្រើន​នឹងកាន់តែ​ងាយស្រួល​ក្នុង​ការបែកចែក​ការងារ​  ​ព្រោះ​ថាការ​បង្កើត​នូវ​ virtual desktop ​នីមួយៗ​វាមាន​លក្ខណៈ​ឯករាជ្យ​ដែល​មិនប៉ះពាល់ដល់​ការងារ​ដទៃ​ទៀត លើសពីនេះ​លោកអ្នក​អាច  Move ​ផ្ទាំង​​ការងារ​ដែល​កំពុង​ធ្វើពីមួយទៅមួយទៀត​យ៉ាង​រហ័ស​ផងដែរ ។

ឥឡូវអាន-ANT សូមលើកយកការ​បង្កើត ដោយ​គ្រាន់តែ​លោកអ្នក​ចុចលើប៊ូតុង Task Vies ​នៅលើ​ Toolbars បន្ទាប់ចុចលើពាក្យថា new desktop ​នៅពេល​នោះ​វានឹង​បងើ្កតបានជា​ផ្ទាំង Desktop ថ្មីមួយទៀតដូច​ខាងក្រោម​៖

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

ម្យ៉ាង​ទៀត​ក្នុង​ការ​បង្កើត​លោកអ្នក​អាចចុចជា shortcut key WIN + CTRL + D

​លោកអ្នក​ធ្វើការ​បង្ហាញ​ផ្ទំាង Desktop ​ដែល​បាន​បង្កើត​ដោយគ្រានតែចុច Key WIN + Tab

​លោកអ្នក​អាច​ធ្វើការ Move ផ្ទំាង​ការងារ​ពី Desktop មួយទៅមួយដោយ​គ្រាន់តែ Key WIN + Tab បន្ទាប់មក select លើ​ផ្ទាំង​ការងារ នៅលើ​ផ្ទាំង Desktop ​ណាមួយ ហើយ​ធ្វើការ Move ​ទៅកាន់ Desktop ​ផ្សេងទៀត​

​លោកអ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ​ការងារ​របស់​ផ្ទាំង Desktop ពីមួយទៅមួយបាន​យ៉ាង​រហ័ស​ដោយ​គ្រាន់តែ​ Key WIN + Tab ហើយ Click ​ទៅលើ​ផ្ទាំង Desktop ឬ​អាច​ប្រើ​ជា​ Shortcut key Win + Ctrl + arrow key left and right

​ខាងក្រោម​នេះគឺជា​ Shortcut key ​ក្នុង​ការ​ប្រើ​

  • WIN + CTRL + LEFT/RIGHT: Switch to previous or next desktop
  • WIN + CTRL + D: Create a new desktop
  • WIN + CTRL + F4: Close the current desktop
  • WIN + TAB: Launch task view
  • SmileSmile កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

♣♣♣ សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
♣♣♣ សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា