For Android device For iOS device
១៦
មករា

គន្លឹះ​ខ្លះ​ៗ​ក្នុង​ការ​បង្កើត Slider ជាមួយ Wow Slider

 កែ​សម្រួល​អត្ថបទឡើងវិញដោយ ៖ សួ លីឡាយ ខែ ០១ ឆ្នាំ ២០២១

សួស្ដីអ្នក​ទាំងអស់​គ្នា​ជា​ពិសេស​អ្នក​ដែល​កំពុង​សិក្សា​ជំនាញ HTML ​ទាំងអស់​គ្នា​ថ្ងៃ​នេះ​ខ្ញុំ​មានគន្លឹះតូចមួយទាក់ទងទៅនឹងការធ្វើSlider ​ក្នុង HTML ជាមួយ Wow Slider យកមកចែក​រំលែក​ដល់អ្នក​ទាំងអស់​គ្នា តោះ! ! ! កុំ​ឲ្យ​ខាត់ពេលយូរយើងទៅមើលរបៀប​បង្កើត​ខាងក្រោម​ទាំងអស់​គ្នា ។

​លទ្ធផល​កូដ

របៀប​បង្កើត Slider ​ក្នុង Wow Slider

- ​ចំណុច​លេខ​ 1 ជាជំហានដំបូង​ដែល​យើងត្រូវរក​រូបភាព ដើម្បី​ធ្វើ Slider

- ​ចំណុច​លេខ 2 Click លើពាក្យ Add images ដើម្បី​ទៅកាន់ Folder ​របស់អ្នក​

- ​បន្ទាប់មក​ជ្រើសរើស​រូបភាព​ដែល​អ្នកចង់យកមក​ធ្វើជា​ Slide

- ​បន្ទាប់ពី​ជ្រើសរើស​រូបភាព​រួចយើងអាច​ធ្វើការ​ប្ដូរ Style, ​ទំហំ​, ថែម ឬ ថយ ចំនួន​រូបភាព​បាន

- ​ចំណុច​លេខ​ 3 ៖ គឺជាកន្លែង​ដែល​យើងផ្លាស់ប្ដូរ Style Slide Show

- ​ចំណុច​លេខ​ 4 ៖ គឺជាកន្លែង​ដែល​ផ្លាស់ប្ដូរ Style របស់ Button Next, Button Previous, Button Navigation, Button Pause និង Title

- ​ចំណុច​លេខ​ 5 ៖ គឺជាកន្លែង​ដែល​ផ្លាស់ប្ដូរ​ទំហំ​របស់ Slide ​ក្នុង​នោះយើង​ក៏​អាច​កំណត់​ទំហំ​ដោយខ្លូនឯងបានក្រៅពី​ទំហំ​ដែល​មានស្រាប់

- ​ចំណុច​លេខ​ 7 ៖ គឺជាកន្លែង​ដែល​យើង ថែម ឬ ថយ ចំនួន​រូបភាព​នៃ Slide

- ​ចំណុច​លេខ​ 8 ៖ គឺជាកន្លែង​ដែល​យើងដាក់​ចំណងជើង​ឲ្យ​រូបភាព​

- ​ចំណុច​លេខ​ 9 គឺពេល​ដែល​យើង Hover លើ Slide ទើបវា​បង្ហាញ​ Button Next, Button Previous, Button Navigation, Button Pause

- ​ចំណុច​លេខ​ 10 ​បង្ហាញ ឬ បិទ Button Next, Button Previous

- ​ចំណុច​លេខ​ 11 ​បង្ហាញ ឬ បិទ Description ​ដែល​នៅលើ​រូបភាព​

- ​ចំណុច​លេខ​ 12 ​បង្ហាញ ឬ បិទកន្លែង​ផ្សេងទៀត​នៃ Slide

- ​បន្ទាប់ពី​បាន Style ​ដែល​អ្នកចង់បានហើយ ចំណុច​ទី 13 គឺ Save Slide ​ដែល​យើងបានធ្វើដាក់​ក្នុង​ទីតាំងជាមួយ File index ​របស់អ្នក​

- ​បន្ទាប់មក​បើក Wow slider ​ដែល​បាន Save ខាងលើ​រួច Copy Code Wow slider (ដែល​ខ្ញុំ​គូសបន្ទាត់ក្រហមបញ្ចាក់) ដាក់ចូល​ក្នុង​ index ​ជាការស្រេច ៕

→ កម្មវិធី​ដែល​បង្កើត​ដោយអាន-ANT សម្រាប់ Android https://play.google.com/store/apps/developer?id=ANT+Mag

→ កម្មវិធី​ដែល​បង្កើត​ដោយអាន-ANT សម្រាប់ iOS https://apps.apple.com/us/developer/kakada-sam/id1208341765

→ ​សម្រាប់​វគ្គ​សិក្សា Web Design with Bootstrap តម្លៃ 80 ដុល្លា http://training.antkh.com/website_design_with_css.aspx

→ សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

→ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា