មករា
គណនារក Sum & Average និង Print តួនីមួយៗនៃ Fibonacci តាមរយៈ C
♦ រៀបរៀងអត្ថបទដោយ៖ លោក អួន ហ៊ិនស៊ី
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកប្រាកដជាប្រើប្រាស់គណិតសាស្រ្តក្នុងការគណនារកអ្វីមួយស្ទើរតែជារៀងរាល់ថ្ងៃ ។ មិនថាសិស្សនិស្សិតក្តី អ្នកធ្វើជំនួញក្តី ឬអ្នកប្រកបមុខរបរដទៃទៀតក្តីសុទ្ធតែត្រូវការគណិតសាស្រ្តក្នុងការគិត វិភាគ ឬដោះស្រាយបញ្ហាអ្វីមួយដែលនៅជុំវិញខ្លួនយើង ។ ជាពិសេសចំពោះបងប្អូន សិស្សានុសិស្សពិតជាធ្លាប់សិក្សារួចមកហើយនូវការគណនារក ផលបូក ផលដក ផលគុណ ឬផលចែកនៃអនុគមន៍ជាច្រើនតាមរយៈ គណិតសាស្ត្រ ។ ប៉ុន្តែ អ្នកប្រហែលជាមិនសូវបានយកអនុគមន៍ទាំងនោះ មកធ្វើការគណនាដោយការប្រើ ភាសា Programming ឡើយ ។ ទន្ទឹមនឹង បច្ចេកវិទ្យាមានការរីកចម្រើន ភាសា Programming ក៏មានការកកើតច្រើនដែរ ប៉ុន្តែ ដើម្បីរៀនភាសាទាំងនោះអាចយល់បាន ថាតើយើងគួរចាប់យកភាសាណាមករៀនមុនគេ?
ជាការពិតណាស់ មានភាសាជាច្រើននៅលើពិភពលោកនេះដូចជា Java, C#, C++ សុទ្ធតែមានដើមកំណើតចេញពីភាសា C Programming ។ ដូច្នេះ យើងទាំងអស់គ្នាដែលចូលចិត្តរៀន ភាសា Programming គួរតែចាប់យកភាសា C ជាមូលដ្ឋានគ្រឹះឲ្យបានរឹងមាំ មុននឹងធ្វើការចាប់យកភាសា Programming ដទៃទៀត ។ ទន្ទឹមនឹងនេះដែរ ដើម្បីជាជំនួយក្នុងការអនុវត្តនៃផ្នត់គំនិត ថ្ងៃនេះ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT សូមលើកយកអត្ថបទមួយស្តីពី ការគណនារក Sum & Average និង Print តួនីមួយៗនៃ Fibonacci តាមរយៈ C មកចែកជូនដល់បងប្អូនដែលចូលចិត្តរៀនភាសា Programming ឲ្យបានយល់ដឹងកាន់តែច្រើនជាងមុនដូចខាងក្រោមនេះ៖
♦ កូដ C Programming
♦ ពន្យល់កូដ
- យើងបង្កើត variable ចំនួន ៤ សម្រាប់រក្សារទិន្នន័យផ្សេងៗគ្នាមាន nchar ជាចំនួនតួសរុបរបស់ Fibonacci, i ប្រើប្រៀបធៀបលក្ខខណ្ឌក្នុង loop for រវាង i និង nchar, average ជាមធ្យមភាគសរុបនៃ Fibonacci, sum ជាផលបូកសរុបនៃតួនីមួយៗរបស់ Fibonacci
- scanf (“%d”, &nchar) សម្រាប់ឲ្យ User បញ្ចូលចំនួនតួសរុបរបស់ Fibonacci ជាចំនួនគត់ដែល User ចង់បាន
- if (nchar>0 && nchar<=40) សម្រាប់កំណត់លក្ខខណ្ឌ ប្រសិនប្រើលក្ខខណ្ឌនេះពិត ទើបអនុញ្ញាតឲ្យ កូដទាំងអស់ក្នុង block ( { } ) របស់ធ្វើការ ប្រសិនបើលក្ខខណ្ឌមិនពិត វាអនុវត្តកូដផ្សេងទៀត ដូចជាកូដក្នុង block else ជាដើម
- printf (“%d” , fibonacci (i) ) ជា Function មួយដែលហៅមកប្រើ ដើម្បីធ្វើការ Print តួនីមួយៗរបស់ Fibonacci ទៅតាមតម្លៃ i ធៀបនឹងលក្ខខណ្ឌ loop for ដែលមានប្រភេទជាចំនួនគត់
- sum += fibonacci (i) ប្រើសម្រាប់ធ្វើការបូកតម្លៃនៃតួនីមួយៗរបស់ Fibonacci ចូលគ្នា
- average = sum/nchar; ជាមធ្យមភាគបានមកពីផលបូកសរុបចែកនឹងតួសរុប របស់ Fibonacci
- %.0f បង្ហាញតម្លៃជាចំនួនក្បៀសដោយកាត់ចំនួនក្បៀសចោល
- %.4f បង្ហាញតម្លៃជាចំនួនក្បៀសយកត្រឹមចំនួនក្បៀស 4 ខ្ទង់
- int fibonacci (int n) ជា function ប្រើសម្រាប់ធ្វើការគណនារកតម្លៃនៃតួនីមួយៗរបស់ Fibonacci
♦លទ្ធផលបន្ទាប់ពីការបញ្ចូលតម្លៃដោយ User
♣♣ វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
♣♣ សម្រាប់ស្នាដៃសិស្សបញ្ចប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/achievements
♦ កម្មវិធី ANTLearner គឺជាកម្មវិធីបង្កើតក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាដល់មហាជនទូទៅ http://www.antclasses.com/help/page/download.html
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក https://maps.app.goo.gl/cdi3hTED27tbHBaB9
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា