មករា
ការបង្កើត Half Pyramid ដោយប្រើ Star and Plus តាមរយៈ C/C++
♦ រៀបរៀងអត្ថបទដោយ៖ លោក អួន ហ៊ិនស៊ី
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកតែងតែបានសិក្សា និងស្គាល់ពីរូបរាង ឬ ទំហំរបស់ ត្រីកោណ ចតុកោណកែង ពីរ៉ាមីត និងអ្វីផ្សេងៗទៀតតាមរយៈ គណិតវិទ្យា ឬរូបវិទ្យា ។ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់គិតថា ភាសា Programming ក៏អាចបង្កើតឲ្យលេចចេញជារូបរាង ឬអ្វីផ្សេងៗទៀតជាច្រើនដែរតាមរយៈ គំរូពី Real-World ។ ទន្ទឹមនឹងនេះដែរ នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏វៃឆ្លាតសព្វថ្ងៃនេះ មានភាសា Programing ជាច្រើនដែលគេពេញនិយមយកទៅប្រើ ដើម្បីសរសេរកម្មវិធីផ្សេងៗដូចជា ភាសា C, C++, Java, Physon ជាដើម ។ ថ្ងៃនេះថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT សូមលើកយកលំហាត់មួយ មកចែករំលែកជូនដល់បងប្អូនដែលចូលចិត្តរៀនភាសា Programming ឲ្យបានយល់ដឹងបន្ថែមមួយកម្រិតទៀត ទាក់ទងនឹងការបង្កើត Half Pyramid ដោយប្រើសញ្ញាផ្កាយ (Star/Asterisk) និងសញ្ញាបូក (Plus) តាមរយៈ ភាសា C និង C++ ដូចខាងក្រោមនេះ៖
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
ជំហានដំបូង យើងត្រូវមាន IDE សម្រាប់ធ្វើការ Write, Compile, និង Run កូដរបស់ភាសា C ឬ C++ ដែលយើងអាចជ្រើសរើសប្រើ Dev C++ Version 6.3 up/down ក្នុងការធ្វើការងារទាំងលើនេះបាន ។ ជំហានបន្ទាប់ទៀត បន្ទាប់ពីយើងបានដំឡើង Dev C++ រួចរាល់ហើយ នោះយើងធ្វើការបើកវា ដើម្បីធ្វើការអនុវត្តនូវសរសេរកូដដូចក្នុងរូបខាងក្រោម៖
♦ កូដ C Programming
♦ ពន្យល់កូដ C Programming
- #include<stdio.h> : ជា Header file សម្រាប់ប្រើ printf, scanf, និងផ្សេងទៀត នៅក្នុងភាសា C Programming
- #include<conio.h> : ជា Header file សម្រាប់ប្រើ getch ()
- int main () {…} : ជា Function Main សម្រាប់ដំណើរការកូដ
- int rows, i, j : ជា Variable ដែលយើងប្រកាសជាប្រភេទ int សម្រាប់រក្សាទិន្នន័យជាចំនួនគត់
- char star=’*’, plus=’+’ : ជា Variable ដែលប្រកាសជាប្រភេទ char ហើយផ្ដល់តម្លៃឲ្យ Variable នីមួយៗ
- printf () : សម្រាប់បង្ហាញអក្សរ ឬអ្វីផ្សេងទៀត
- scanf (“%d”, &rows) : សម្រាប់ចាប់តម្លៃជាចំនួនគត់នូវចំនួនជួរដេកដែល User បានបញ្ចូលដោយ Keyboard
- for (i=1; i<=rows; i++) : ជាប្រភេទ for loop ដែលប្រើសម្រាប់កំណត់លក្ខខណ្ឌធៀបនឹងចំនួន rows ដែល User បានបញ្ចូល
- for (j=0; j < i; j++) : ជាប្រភេទ for loop ដែលប្រើសម្រាប់កំណត់លក្ខខណ្ឌធៀបនឹងចំនួន i ដែលបានកើន ឬ i ដើម
- if (j%2 == 0) : សម្រាប់កំណត់លក្ខខណ្ឌ ប្រសិនបើ j ចែកដាច់នឹង 2 សល់សំណល់ ០ ពិត នោះឲ្យវាធ្វើលក្ខខណ្ឌនេះ
- printf (“%c”, star) : សម្រាប់បង្ហាញតម្លៃដែលមានប្រភេទជា char ទៅតាម Variable star លុះត្រាតែលក្ខខណ្ឌ if (j%2 == 0) ពិត
- else printf (“%c”, plus) ប្រសិនបើលក្ខខណ្ឌខុសពីអ្វីដែលយើងបានកំណត់ នោះវាបង្ហាញតម្លៃដែលមានប្រភេទជា char ទៅតាម Variable plus
- printf (“\n”) : សម្រាប់បង្ហាញការចុះបន្ទាត់នៅពេលចប់ loop for នីមួយៗ ដែលមាន Variable j
- getch () : សម្រាប់ Pause Screen ហើយធ្វើការរង់ចាំការបញ្ចូល Key ណាមួយទើបវាទៅអនុវត្តកូដផ្សេងទៀត
- return 0 : សម្រាប់ return តម្លៃ 0 ទៅឲ្យ Function Main វិញ
- សញ្ញា ; ប្រើសម្រាប់បញ្ចប់ Statement ឬ One line of code
♦ លទ្ធផលបន្ទាប់ពី Run កូដ C ដែលបញ្ចូលតម្លៃដោយ User
♦ កូដ C++ Programming
♦ ពន្យល់កូដ C++ Programming
- #include<iostream> ជា Header file សម្រាប់ ប្រើ cin and cout នៅក្នុងភាសា C++
- #include<conio.h> ជា Header file សម្រាប់ប្រើ getch ()
- using namespace std; ប្រើសម្រាប់ជៀងវាងការសរសេរ std::cin និង std::cout
- cout<<” ”; ប្រើសម្រាប់បង្ហាញអក្សរ ឬទិន្នន័យផ្សេងៗ
- cin>>rows; ប្រើសម្រាប់ឲ្យ User ធ្វើការបញ្ចូលតម្លៃ របស់ rows
- for (int i=1; i<=rows; i++) ជាប្រភេទ for loop ដែលប្រើសម្រាប់កំណត់លក្ខខណ្ឌធៀបនឹងចំនួន rows ដែល User បានបញ្ចូល
- for (int j=0; j < i; j++) ជាប្រភេទ for loop ដែលប្រើសម្រាប់កំណត់លក្ខខណ្ឌធៀបនឹងចំនួន i ដែលបានកើន ឬ i ដើម
- if (j%2 == 0) សម្រាប់កំណត់លក្ខខណ្ឌ ប្រសិនបើ j ចែកដាច់នឹង 2 សល់សំណល់ ០ ពិត នោះឲ្យវាធ្វើលក្ខខណ្ឌនេះ
- else ប្រើសម្រាប់ធ្វើខុសពីលក្ខខណ្ឌ if (j%2 == 0)
- cout<<star; cout<<plus; ប្រើសម្រាប់បង្ហាញតម្លៃទៅតាម អថេរ star ឬ plus ធៀបនឹងលក្ខខណ្ឌដែលបានកំណត់
- cout<<endl; ប្រើសម្រាប់ធ្វើការចុះបន្ទាត់ នៅពេលចប់ loop for នីមួយៗ ដែលមាន Variable j
- getch () : សម្រាប់ Pause Screen ហើយធ្វើការរង់ចាំការបញ្ចូល Key ណាមួយទើបវាទៅអនុវត្តកូដផ្សេងទៀត
- return 0 : សម្រាប់ return តម្លៃ 0 ទៅឲ្យ Function Main វិញ
- សញ្ញា ; ប្រើសម្រាប់បញ្ចប់ Statement ឬ One line of code
♦ លទ្ធផលបន្ទាប់ពី Run កូដ C++ ដែលបញ្ចូលតម្លៃដោយ User
♦ វគ្គ C៊/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ https://t.me/anttechnology ឬ https://web.facebook.com/anttrainning
Facebook Page: ANT Technology Training Center ឬ ANT Learner ឬ ANTTrainings
♦ សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner ឬកម្មវិធី ANTPedia សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា