មករា
គណនារកក្រឡាផ្ទៃរង្វង់ ភាសា C និង C++
♦ រៀបរៀងលំហាត់ដោយអតីតសិស្ស លោក រិន ពន្លឺ http://training.antkh.com/students/?s=2145
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកតែងតែបានដឹងបានឮ និងសិក្សាស្វែងយល់ពីការគណនារកក្រឡាផ្ទៃផ្សេងៗនៅក្នុងគណិតវិទ្យា ។ ទន្ទឹមនឹង បច្ចេកវិទ្យាមានភាពរីកចម្រើន ហើយ ដើម្បីធ្វើឲ្យដំណើរការនៃការងាររបស់យើងមានភាពឈានមុន និងមានភាពរហ័សជាងមុនមួយកម្រិតទៀតនោះ ថាតើយើងអាចយកការគិតនៅក្នុង Real-World ទៅអនុវត្តន៍នៅក្នុងភាសា Programming បានយ៉ាងដូចម្តេចដែរ ?
ពេលនេះ ខ្ញុំសូមលើកយកលំហាត់ស្តីពីការគណនាក្រឡាផ្ទៃរង្វង់ តាមរយៈភាសា C និង C++ មកចែករំលែកឲ្យបងប្អូនដែលចូលចិត្តសិក្សាពី Programming បានយល់ដឹងបន្ថែមមួយកម្រិតទៀតដូចខាងក្រោមនេះ៖
♣ កូដ C
ពន្យល់កូដ
យើងបង្កើត Variable ចំនួនពីរគឺ កាំរង្វង់ (Radius) និងផ្ទៃក្រឡារង្វង់ (Area) ដើម្បីរក្សាទិន្នន័យដែលមាន Datatype ជា Float (ចំនួនមានក្បៀស) ។ ហើយយើងប្រើ printf () ដើម្បីបង្ហាញ String និង scanf () ដើម្បីឲ្យ User បញ្ចូលតម្លៃ ។ បន្ទាប់ពី User បញ្ចូលតម្លៃរបស់ radius រួចហើយ វាធ្វើការចាប់តម្លៃទៅគណនារូបមន្តរបស់ក្រឡាផ្ទៃរង្វង់ (area = PI * radius * radius) ដែលយើងបានកំណត់យក PI = 3.141 ។ រួចធ្វើការបង្ហាញលទ្ធផលរបស់ក្រឡាផ្ទៃរង្វង់ដែលកំណត់យកត្រឹមតម្លៃក្បៀសចំនួនពីរខ្ទង់ (%0.2f) ។
ចំណាំ៖ #include<stdio.h> និង #include<conio.h> ជា header file របស់ ភាសា C ។
Output:
♣ កូដ C++
♣ ពន្យល់កូដ
♦ #include<iostream> ជា header file សម្រាប់ប្រើ cin និង cout
♦ #include<conio.h> ជា header file សម្រាប់ប្រើ getch ()
♦ using namespace std; ប្រើសម្រាប់ពេលសរសេរ cin ឬ cout មិនចាំបាច់សរសេរ std::cin ឬ std::cout
♦ #define PI 3.141 ជាកំណត់យក PI របស់រង្វង់ស្មើ 3.141
♦ float radius, area; យើងប្រកាស Variable ពីរដែលមាន datatype ជាចំនួនមានក្បៀស ដែល radius ជាកាំរង្វង់ និង area ជាក្រឡាផ្ទៃរង្វង់
♦ cout<< “ ”; ប្រើសម្រាប់បង្ហាញអក្សរ
♦ cin>> radius; ប្រើសម្រាប់ឲ្យ User បញ្ចូលកាំរង្វង់
♦ area = PI * radius * radius; ជារូបមន្តរបស់ក្រឡាផ្ទៃរង្វង់
♦ cout<<” ”<<area; ប្រើសម្រាប់បង្ហាញក្រឡាផ្ទៃរង្វង់
♣ នេះជាលទ្ធផលបន្ទាប់ពីអនុវត្តន៍តាម កូដខាងលើ
♦♦ វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
♦♦ ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗអាចផ្ញើសារចូល https://web.facebook.com/anttrainning ឬ https://t.me/anttechnology
♦♦ សម្រាប់ Page ផ្លូវការរបស់ អាន-ANT https://web.facebook.com/ant.com.kh ឬ https://web.facebook.com/ANTTechnologyTrainingCenter ឬ https://web.facebook.com/ANTTraining
♦♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា