ធ្នូ
ការប្រើ List នៅក្នុង C#
List គឺជា Class មានស្រាប់នៅក្នុង C# ត្រូវបានប្រើសម្រាប់ផ្ទុកសំនុំ មិនកំណត់ចំនួនធាតុត្រូវបានគេហៅថា Dynamic Array ។ អត្ថប្រយោជន៍នៃការប្រើប្រាស់ List ក្នុងគោលបំណង ដើម្បីគ្រប់គ្រង Data ហើយអាចធ្វើការ Sort, Search, Update, Delete ជាដើម ។ List ជាប្រភេទ Typed Collection ឬ Generics មានន័យថារាល់ការប្រើបាស់ List ត្រូវបញ្ជាក់ប្រភេទទិន្នន័យឲ្យវាដូចជា String ,Double ,Integer, string, int, double ឬ Model ដែលយើងបង្កើតឡើងផ្ទាល់ ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
♣ ទម្រង់ទូទៅរបស់ List
List< Generic> gen=new List< Generic> () ;
+ Constructor:
List< Generics> () ;
ខាងក្រោមជា Properties នៅ method មួយចំនួនដែលគេនិយមប្រើ ៖
+ Properties
- Count
+ Method
- Add (value)
- Insert (index, value)
- Remove (value)
- RemoveAt (index)
- Clear ()
♣ ការប្រើប្រាស់ Add Method
Add ជា method នៃ Class List ត្រូវបានសម្រាប់បន្ថែមធាតុទៅក្នុង List ។
Add method ជាមួយនឹង Primitive Data Type:
+int
+string
+double
Add method ជាមួយនឹង Object Data Type:
ការប្រើប្រាស់ Add method ពពួក Class ដែលយើងបង្កើតផ្ទាល់
ទម្រង់នេះមានន័យថាផ្ដល់តម្លៃ ទៅ MyModel តាមរយៈ constructor រួច Add វាចូលក្នុង List
♣ ការប្រើប្រាស់ Count property
ត្រូវបានប្រើសម្រាប់ return ចំនួនសរុប ដែលមាន ក្នុង List
ឧទាហរណ៍
លទ្ធផល ៖
♣ ការប្រើប្រាស់ Insert Method
Insert ត្រូវបានប្រើសម្រាប់ Add ធាតុតាមរយៈ Index ។ ក្នុងករណីយើង Add ធាតុចូល Index ទី1 នោះធាតុនៅ Index ទី 1ដែលមានពីមុខនឹងរំកិលទៅ Index ទី 2 រីឯធាតុដែលនៅបន្តបន្ទាប់នឹង រំកិលតាមគ្នា ។
ឧទាហរណ៍
♣ លទ្ធផល
នៅពេលដែលធ្វើការInsert ឈ្មោះ Ki Mey Jong ចូលទៅ Index ទី 0 ធាតុផ្សេងៗបានរំកិល ជាបន្តបន្ទាប់
♣ ការប្រើប្រាស់ Remove Method
វាត្រូវបានប្រើសម្រាប់ លុបធាតុក្នុង List តាមរយៈការបៀបធៀបតម្លៃ បើតម្លៃដូចគ្នាវានឹង លុបធាតុនោះ៖
Output:
♣ ការប្រើប្រាស់ RemoveAt Method
វាត្រូវបានប្រើសម្រាប់ លុបធាតុក្នុង List តាមរយៈ Index នៃ list នោះ៖
Output
♣ ការប្រើប្រាស់ Clear Method
ប្រើសម្រាប់សំអាតធាតុក្នុង List មានន័យថាលុបធាតុទាំងអស់
Output
♣♣♣ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ២៨ ប្រចាំខែកក្កដា ឆ្នាំ ២០១១
♣♣♣ កែសម្រួលអត្ថបទឡើងវិញដោយលោក ផុន គុណថៃ
♣♣♣ វគ្គសិក្សា C# Beginining តម្លៃ ៧០ដុល្លា ចុចទីនេះ ដើម្បីមើល Course Outline http://training.antkh.com/csharp_for_beginner.aspx
សម្រាប់វគ្គបើកថ្មីៗជារៀងរាល់សប្តាហ៍សូមចូលទៅកាន់ www.antkh.com
វគ្គសិក្សានៅអាន-ANT http://training.antkh.com/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា