For Android device For iOS device
១៩
ធ្នូ

ហេតុអ្វីត្រូវចេះ Object Orented PHP

♣ តើអ្វីទៅជា OOP ?

OOP ​ដែល​ជាពាក្យពេញហៅថា Object-Oriented-Programming គឺជា Paradigm (model pattern) នៃ Programming ​ដែល​បង្កើត និង​ប្រើ Objects ​សម្រាប់​ការ​សរសេរ​កូដ ។ Objects ទាំងនេះ​ត្រូវបាន​ប្រើ​តាម​តម្រូវ​ការ ដើម្បី​បង្កើត​ជា application និង​កម្មវិធី​កុំព្យូទ័រ​គ្រប់​ប្រភេទ​ទាំងអស់ ។

នៅ​ក្នុង​ការ​សរសេរ OOP Programming មាន​នូវ​លក្ខណៈ​ពិសេស​មួយចំនួន​ដូចជា​៖ abstraction, encapsulation, modularity, polymorphism និង inheritance OOP មិនមែនថ្មីនោះទេ វា​ត្រូវបាន​គេចាប់ផ្ដើម​បង្កើត​នៅ​ក្នុង​ទសវត្សរ៏​ឆ្នាំ ១៩៦០ ហើយ​ត្រូវបាន​ប្រើ​ជា​ទូទៅ​ក្នុង​ការ​បង្កើត software application នាទសវត្សរ៏​ឆ្នាំ ១៩៩០ ។ មកដល់ឥឡូវនេះ OOP ​ត្រូវបាន​ប្រើ​ក្នុង​ភាសា programming ពេញ​និយម​ជា​ច្រើន​ដូចជា​៖ Java, C++, C#, Visual Basic.NET, Python, JavaScript និង PHP ។ លើសពីនេះទៅទៀតភាសា Ruby ​ដែល​មាន​លក្ខណៈ OOP ខ្លាំង​ត្រូវបាន​ទទួលការពេញ​និយម កាន់តែខ្លាំងឡើងពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។ នេះ​បង្ហាញ​ឲ្យ​ឃើញពីភាពទូលំទូលាយ និងចាំបាច់របស់ OOP ​ដែល​លោកអ្នក​ត្រូវចេះ​សម្រាប់​ថ្ងៃ​អនាគតនៃ programming ។ សិក្សា OOP ​សម្រាប់ PHP ​ឲ្យ​បានឆាប់​បំផុត PHP មិនមែន​គ្រាន់តែ​ជា scripting language ​ដែល​សរសេរ​សម្រាប់​បន្ថែម​ការ​ឲ្យ HTML ប៉ុណ្ណោះទេ តែវាជាភាសាពេញ​លក្ខណៈ​មួយ ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត application ធំៗ​និងស្មុគ្រស្មាញ ។

ដោយមាន​នូវ OOP យើងអាចកាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​សរសេរ​កូដ ដើម្បី​បង្កើត website ​ដែល​មាន​នូវ​លក្ខណៈ​ពិសេស ។

​♣ សារៈ​ប្រយោជន៍​របស់ OOP

ការ​ប្រើ​ប្រាស់ OOP ​ផ្ដល់​ឲ្យ​លោកអ្នក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដូចជា​៖

- Reusability: យើងអាចយកកូដ​ដែល​ធ្លាប់​បាន​សរសេរ​សម្រាប់ website មុនមក​ប្រើ​ម្ដងទៀត ឬ​យកកូដ​ដែល download ពី internet មក​ប្រើ​ក្នុង website របស់យើងបាន​យ៉ាង​ងាយស្រួល ។

- Robust Programming: ប្រកបទៅដោយភាពរឹងមាំ និងមិនងាយមាន​បញ្ហា​នៅពេល​ដំណើរ​ការ ។

- Flexible អាចយកទៅ​បង្កើត​គ្រប់​ប្រភេទ Website និង Web Application ​ទាំងអស់ ។

- Testability/Increased Quality អាច test បានដោយ​ប្រើ PHPUnit SimpleTest ​ដែល​នឹង​បង្កើន​ល្បឿន​ក្នុង​ការ test និង​បង្កើន​គុណភាពរបស់​ Website Web Application ​ដែល​បង្កើត​ដោយ PHP

- Extensibility: ​ងាយស្រួល​ក្នុង​ការពង្រីក​សមត្ថភាព ។

- Maintainability: ​ងាយស្រួល​ក្នុង​ការថែទាំ ដោយសារ OPP ​ធ្វើ​ឲ្យ​ការ​សរសេរ PHP មាន​លក្ខណៈ​ជា​ផ្នែក ឬ​ប្លុកជាក់លាក់ ដែល​នឹងធ្វើ​ឲ្យ​យើង​ងាយស្រួល​ស្វែងរក និងកែកំហុស ។

​♣ ភាពល្បីល្បាញរបស់ OOP

PHP OOP ​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ និង​ច្រើន​ទៅៗ ដែល​ដូចយើងឃើញស្រាប់​នៅលើ internet ។ លើសពីនេះទៅទៀត PHP Framework ​ដែល​ល្បីៗ និងមានអ្នក​ប្រើ​ច្រើន​សុទ្ធតែ​ប្រើ OOP ​ទាំងអស់ ដែល​នេះ​បង្ហាញ​ថា​ប្រសិនបើ​យើងមិនចេះ PHP OOP នោះទេយើងប្រាកដជា​មិនអាច​ចេះ PHP Framework បានដោយ​ងាយស្រួល​នោះទេ ។

PHP Framework ​ដែល​ប្រើ OOP មាន​ដូចជា​៖ CakePHP, Zend, Codeigniter, Symfony, Yii, Prado, Seagull ។ ល ។ លើសពីនេះ PHP មាន​នូវ ORM (​មកពី​ពាក្យថា Object-Rlational Mapping ​ដែល​ដូចនឹង Hibernate របស់ Java ​ដែល ១០០% ប្រើ OOP) ជា​ច្រើន​ដូចជា​៖

- CakePHPORM និង framework ​សម្រាប់ PHP5

- DoctrimeORM ​សម្រាប់ PHP 5.2.3

- PdoMapORM ​សម្រាប់ PHP 5.x ផ្ដើមគំនិត​បង្កើត​ដោយ Hibernate  

- PropelORM ​សម្រាប់ PHP5 ផ្ដើមគំនិតដោយ Apache Torque

និង ORM ជា​ច្រើន​ទៀត​ដែល​និង​ផ្ដល់​ឲ្យ​យើង​ងាយស្រួល ក្នុង​ការ​សរសេរ​កូដ​ភ្ជាប់​ទៅកាន់​ Database

​♣ អ្នក​ប្រើ​ប្រាស់ OOP

PHP OOP ត្រូវបាន​ប្រើ​ដោយ​ប្រព័ន្ធ និង Website ល្បីៗ​ជា​ច្រើន​ដូចជា​៖  Facebook.com

CMS – wordpress.com

Social Network – digg.com 

​♣ ​តម្រូវ​ការ​សម្រាប់ PHP OOP

​ប្រសិនបើ website ​របស់អ្នក​បង្កើត​ដោយ​ប្រើ PHP OOP អ្នកត្រូវបង្ហោះ website នេះនៅ Hosting ណា​ដែល support PHP 5 ដើម្បី​ជៀសវាងការមិន​ដំណើរ​ការ ឬ warming ផ្សេងៗ ។

សមាសធាតុ​សំខាន់​ៗ​របស់ OOP

OOP មាន​នូវ​សមាសធាតុ​សំខាន់​ៗ​មួយចំនួន ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​បង្កើត Website និង Web Application ដូច​ជា៖ Object, Instance, Method, Abstraction, Encapsulation, Modularity និង Interface

♣ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១៨ ប្រចាំខែ កញ្ញា ឆ្នាំ ២០១០

🔺 🔺 ទម្រង់​នៃការ​បង្ហាញ​រុក្ខជាតិឱសថ​កម្ពុជា​ដំណើរ​ការ​លើ iOS

ចុច Link នេះ ដើម្បី​ទាញយក​ដោយឥតគិតថ្លៃ https://itunes.apple.com/us/app/ant-khmer-medicinal-plants-f/id1219136098?mt=8

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា