For Android device For iOS device
១៧
ធ្នូ

TextBox អាច​បញ្ចូល​បានតែចំនួនគត់ និង ចំនួនទសភាគកូដ C# និង VB.NET

នៅ​ក្នុង​ការអនុវត្ត​ខាងក្រោម​នេះ ANT-អាន សូម​បង្ហាញ​​លោកអ្នក​ពីរបៀប​កំណត់​​ឲ្យ TextBox អាច​បញ្ចូល​បានតែចំនួនគត់ និងចំនួនទសភាគ ដោយ​ប្រើ​ប្រាស់​កូដ C# និង VB.NET

សូមចុច Like គេហទំព័រ www.antkh.com  ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

ដំបូងត្រូវបើក​កម្មវិធី Visual Studio រួចចូល​ទៅកាន់ File → New Project ឬ​ក៏​ចុច Ctrl + N

សូមធ្វើតាម​រូបភាព​ខាងក្រោម ៖

​បន្ទាប់មក​ជ្រើសយកភាសា​សម្រាប់​សរសេរ​កូដ (Visual Basic ឬ​ Visual C#) និងជ្រើសយក Windows Forms Application រួចចុចប៊ូតុង OK

♣ ១. ការ Design

នៅ​ក្នុង​ការ Design នេះយើងត្រូវការ TextBox ចំនួន ២ និង Label ចំនួន ២ ដោយទាញ Control ​ទាំងនោះ​ពី​ ToolBox មកដាក់លើ Form ដូចរូប​ខាងក្រោម ៖

រួច​កំណត់ Property ​ឲ្យ Control ​ក្នុង form ​ខាងលើ​ដូច​ខាងក្រោម​

​កំណត់ (Text) ឲ្យ Label

- (Text) : ​បញ្ចូល​ចំនួនគត់ សម្រាប់ Label1

- (Text) : ​បញ្ចូល​ចំនួនទសភាគ សម្រាប់ Labe2

​កំណត់ (Name) ឲ្យ TextBox

- (Name) : txtAllowOnlyNumber ​សម្រាប់ TextBox1

- (Name) : txtAllowOnlyDouble ​សម្រាប់ TextBox2

​បន្ទាប់មក​ទៀតទាញ ErrorProvider ពី Toolbox មកដាក់លើ Form ​ដែល​ជា Control ​សម្រាប់​បង្ហាញ​ Error ផ្សេងៗ ។

♣ ២. ការ​សរសេរ​កូដ

​បង្កើត Event KeyPress ​ឲ្យ txtAllowOnlyNumber ដោយ right-click លើវាហើយចុចលើពាក្យ Property  ​បន្ទាប់មក​ចុចសញ្ញា Event   ដែល​មាន​នៅលើ​ផ្ទាំង Property ហើយ double-click លើពាក្យ KeyPress

​បន្ទាប់ពី Double-click លើ Event KeyPress របស់ txtAllowOnlyNumber នោះអ្នកនឹងឃើញ​ផ្ទាំង​មួយ​បង្ហាញ​ចេញមក សូមសរសេរកូដដូច​ខាងក្រោម ៖

កូដ C#

កូដ VB.NET

​នៅពេល​ដំណើរ​ការ​កម្មវិធី​ប្រសិនបើ​អ្នកចុច​ទៅលើ​ Key ផ្សេងៗ​នៅលើ​ Keyboard កូដ​ខាងលើ​ត្រូវបាន​ដំណើរ​ការ​ហើយ​ត្រូវបាន​កំណត់​ទៅលើ txtAllowOnlyNumber អាចវាយបញ្ចួលបានតែលេខ 1234567890 និង Key Backspace តែប៉ុណ្ណោះ (ចំពោះកូដ C#  ​ប្រើ \b ​ចំណែក​ឯ VB.NET ​ប្រើ Chr (8) ជា Key តំណាង​ឲ្យ Backspace) ​ប្រសិនបើ​ចុច Key ផ្សេង​ខុសពី​ការ​កំណត់​នោះវា​មិនបាន​ចូល​ក្នុង txtAllowOnlyNumber បន្ទាប់មក ErrorProvider1 នឹង​បង្ហាញ Error ថា អាច​បញ្ចូល​បានតែចំនូនគត់ ។

​បង្កើត Event KeyPress ​ឲ្យ txtAllowOnlyDouble ដោយធ្វើតាមរបៀប​ខាងលើ បន្ទាប់មក​សរសេរ​ Code ដូច​ខាងក្រោម​

កូដ C#

កូដ VB.NET

ដំបូងប្រកាស Variable  num មួយ​ដែល​មាន​តម្លៃ​ជា String 1234567890.និង Key Backspace ​បន្ទាប់មក​ធ្វើការ​សិក្សា​លក្ខខណ្ឌ ៣ ធំៗ​គឺ៖

លក្ខខណ្ឌទី ១ ​ប្រសិនបើ ប្រវែង Text របស់ txtAllowOnlyDouble ស្មើ ១ និងបាន​បញ្ចូល​លេខ 0 បន្ទាប់មក​យើង សិក្សា​លក្ខខណ្ឌទៀតថា​ប្រសិនបើ​អ្នកវាយ​បញ្ចូល​លេខ 0 ម្តងទៀតនោះវា​មិនបាន​ចូល​ក្នុង txtAllowOnlyDouble ទេហើយ​បញ្ចប់​ដំណើរ​ការ​កូដតែម្តង ។ ហើយ​ប្រសិនបើ​អ្នក​ប្រើ​ប្រាស់​វាយ​បញ្ចូល​សញ្ញាចុចវិញនោះអាចវាយ​បញ្ចូល​ក្នុង txtAllowOnlyDouble បាន ។ តែ​ប្រសិនបើ​បញ្ចូល​ផ្សេងពីលេខ 0 និងសញ្ញាចុចនោះ txtAllowOnlyDouble នឹងទទេ ។

លក្ខខណ្ឌទី ២ ​ប្រសិនបើ​អ្នកវាយ​បញ្ចូល​សញ្ញាចុច ។ បន្ទាប់មក​យើងបាន​សិក្សា​លក្ខខណ្ឌទៀតថា​ប្រសិនបើ  txtAllowOnlyDouble បានបញ្ចួលសញ្ញាចុចម្តងហើយ ឬ​ក៏ txtAllowOnlyDouble មាន Text ស្មើទទេ បន្ទាប់មក​ផ្ដល់​តម្លៃ​ឲ្យ Variable num ស្មើ 1234567890 និង Key Backspace បើផ្សេងពីនោះ Variable num មាន​តម្លៃ​ស្មើ 1234567890 សញ្ញាចុច . និង Key Backspace

លក្ខខណ្ឌទី ៣ ​ប្រសិនបើ​អ្នក​ប្រើ​ប្រាស់​វាយ​បញ្ចូល​អ្វីផ្សេង​ខុសពី​តម្លៃ​នៅ​ក្នុង​ Variable num នោះវា​មិនបាន​ចូល​ក្នុង txtAllowOnlyDouble ទេ​បន្ទាប់មក ErrorProvider1 នឹង​បង្ហាញ Error ថាអាច​បញ្ចូល​បានតែចំនួនទសភាគ

​បន្ទាប់មក​ដំណើរ​ការ​កម្មវិធី​ដែល​អ្នកបាន​សរសេរ​នេះ ដោយចុច Run Ctrl + F5

៣. លទ្ធផល​ដែល​ទទួលបាន

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥២ ប្រចាំខែ កក្កដា ឆ្នាំ ២០១៣ ព្រមទាំង​កែ​សម្រួល​ឡើងវិញនៅខែសីហា ឆ្នាំ ២០១៦

​វគ្គ​សិក្សា C# Beginining តម្លៃ ៧០ដុល្លា ចុចទីនេះ ដើម្បី​មើល Course Outline http://training.antkh.com/csharp_for_beginner.aspx

សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

SmileSmileSmile ​សម្រាប់​វគ្គ​បើកថ្មីៗ​ជា​រៀងរាល់​សប្តាហ៍សូមចូល​ទៅកាន់​ www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា