For Android device For iOS device
១៦
ធ្នូ

​បង្កើត​រូបភាព​ទង់ជាតិ​ខ្មែរ​ជាមួយ ភាសា CSS

ទង់ជាតិជាវត្តុ​សម្រាប់​តំណាង​ឲ្យ​ប្រទេស​ជាតិ​នីមួយៗ ដែល​នៅ​ក្នុង​ទង់ជាតិ​ទាំងនោះ​សុទ្ធតែបានបង្កប់​នូវ​អត្ថន័យតំណាងផ្សេងៗ​គ្នា ។ សម្រាប់​ទង់ជាតិ​ខ្មែរ​យើងមានផ្ទុក​នូវ​ពណ៌ចំនួន៣ ដែល​រួមមានពណ៌ខៀវតំណាង​ឲ្យ​ទឹកដី  ពណ៌ក្រហមតំណាង​ឲ្យ​ភាពក្លាហាន និងនៅ​ផ្នែក​កណ្ដាលនៃទង់មានរូបអង្គរវត្តពណ៌ស​ដែល​តំណាង​ឲ្យ​ភាពបរិសុទ្ធ ។ ទង់ជាតិ​ប្រទេស​កម្ពុជា​យើងមានបង្កប់​នូវ​រូបភាព​នៃប្រាសាទអង្គរ​ដែល​មានរចនាបទល្អឥតខ្ចោះ ចំលាក់រស់រវើក មាន​តម្លៃ​ឥតគណនា ហើយជាសម្បត្តិបេតិកភណ្ឌពិភពលោក​ផងដែរ ។

យើង​ខ្ញុំ អាន-ANT ជា​ថ្នាក់​បណ្ដុះបណ្ដាល​ផ្នែក​បច្ចកវិទ្យា​កុំព្យូទ័រ សូមលើកយក​នូវ​វិធីនៃការរចនារូបទង់ជាតិ​ខ្មែរ​ដោយ​ប្រើ​នូវ​បច្ចេកវិទ្យា HTML និង CSS ដើម្បី​ជាគំនិតដល់សិស្សានុសិស្ស ឬ​និស្សិត ដើម្បី​បង្កើត​នូវ​ចំណេះដឹង​ផ្នែក​នេះ ។ ដោយសារ​តែ​រូបភាព​នៃ​ប្រាសាទអង្គរពិតជាល្អឥតខ្ចោះមិនងាយ​ក្នុង​ការ​បង្កើត​ដូចជា​ការរចនាដោយ​ប្រើ​នូវ Tools រចនាផ្សេងៗ ដូចជា photoshop, illustrator ជាដើម ដូច្នោះយើង​ខ្ញុំ​សូមអធ្យាស្រ័យ​នូវ​កង្វះខាតទុកជាមុន ព្រោះ​គោល​បំណង​គ្រាន់តែ​ចង់ចែក​រំលែក​ចំណេះដឹង​ផ្នែក​រចនាបន្ដិចបន្តូច​ផ្នែក​គេហទំព័រដោយ​ប្រើ HTML និង CSS តែប៉ុណ្ណោះ ។

​ខាងក្រោម​នេះគឺជា​រូបភាព​ទង់ជាតិ​ផ្លូវ​ការនៃព្រះរាជាណាចក្រ​កម្ពុជា​

​ខាងក្រោម​យើងនឹង​បង្ហាញ​ជា​ដំណាក់​កាល​ខ្លះ​ៗ​នៃការ​បង្កើត​នូវ​រូបទង់ជាតិ ហើយ​ដោយសារ​តែកូដ​ដែល​សរសេរ​សម្រាប់​ការ​បង្កើត​មានចំនួន​ច្រើន​ជួរ អាន-ANT សូមមិន​ធ្វើការ​កាត់យក​រូបភាព​នៃកូដមក​បង្ហាញ​ទេដោយ​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស ឬ​និស្សិត​អាច​ទាញយក Source ​តែម្ដង ។ ប៉ុន្តែ​សូមព្យាយាម​បង្កើត​ដោយខ្លួនឯង….

នេះជា​លទ្ធផល​បន្ទាប់ពី​លោកអ្នក​បានអនុវត្តន៍តាម Source Code ដែល​បាន​ទាញយក​ខាងលើ​

រៀបរៀងអត្ថបទដោយ៖ លោក សុង លាងហុក

👉​លោកអ្នក​អាចចុច Link នេះ ដើម្បី​ទាញុយកវចនានុក្រមអាន-ANT ដំណើរ​ការ​លើ iPhone, iPad ដោយឥតគិតថ្លៃ (ពេលចូល​ទៅកាន់ Link នេះ​លោកអ្នក​នឹងឃើញមានកម្មវិធី​ដែល​បង្កើត​ឡើងដោយអាន-ANT ជា​ច្រើន​ទៀតបានដាក់ឲ Download) https://itunes.apple.com/us/app/myapp/id1208341766?ls=1&mt=8
👉ចុច Link នេះ ដើម្បី​ទាញយក វចនានុក្រមអាន-ANT ដំណើរ​ការ​លើ SamSung, Sony, Hauwei, Nokia,... ដោយឥតគិតថ្លៃ (ពេលចូល​ទៅកាន់ Link នេះ​លោកអ្នក​នឹងឃើញមាន​កម្មវិធី​
​ដែល​បង្កើត​ឡើងដោយអាន-ANT ជា​ច្រើន​ទៀតបានដាក់ឲ Download https://play.google.com/store/apps/details?id=com.antkh.antgeneraldict2016free

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
*** សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា